“ពិតប្រាកដណាស់ បន្ទាប់ពីខ្ញុំចេញទៅ ខ្ញុំបានសូត្រនូវពាក្យពេចន៍បួនឃ្លាចំនួនបីដង។…

“ពិតប្រាកដណាស់ បន្ទាប់ពីខ្ញុំចេញទៅ ខ្ញុំបានសូត្រនូវពាក្យពេចន៍បួនឃ្លាចំនួនបីដង។ ប្រសិនគេថ្លឹងពាក្យពេចន៍ទាំងនោះនឹងអ្វីដែលអ្នកបានសូត្រវាតាំងពីព្រឹកមក ប្រាកដជាវាមានទម្ងន់ធ្ងន់ជាងមិនខាន។

អំពី ជូវ៉ៃរីយ៉ះ អ៊ុមមុលមុមីនីន رضي الله عنها ពិតណាស់ នាព្រឹកព្រលឹមមួយ ណាពី ﷺ លោកបានចេញពីផ្ទះរបស់នាង បន្ទាប់ពីលោកសឡាតស៊ូពុសរួច ខណៈដែលនាងនៅកន្លែងសឡាតរបស់នាង។ ក្រោយមក លោកបានត្រឡប់មកវិញនៅពេលថ្ងៃក្ដៅបន្ដិច ខណៈដែលនាងកំពុងអង្គុយដដែល។ ពេលនោះ លោកបានសួរថា៖ “តើអ្នកស្ថិតនៅក្នុងស្ថានភាពដែលខ្ញុំចាកចេញពីអ្នកទៅរហូតមែនទេ”? នាងបានឆ្លើយថា៖ ចាស៎។ ណាពី ﷺ ក៏បានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ បន្ទាប់ពីខ្ញុំចេញទៅ ខ្ញុំបានសូត្រនូវពាក្យពេចន៍បួនឃ្លាចំនួនបីដង។ ប្រសិនគេថ្លឹងពាក្យពេចន៍ទាំងនោះនឹងអ្វីដែលអ្នកបានសូត្រវាតាំងពីព្រឹកមក ប្រាកដជាវាមានទម្ងន់ធ្ងន់ជាងមិនខាន។ ពាក្យទាំងនោះគឺ سُبْحَانَ الله وَبِحَمْدِهِ عَدَدَ خَلْقِهِ ، وَرِضَا نَفْسِهِ ، وَزِنَةَ عَرْشِهِ ، وَمِدَادَ كَلِمَاتِهِ (អល់ឡោះជាម្ចាស់ដ៏មហាបរិសុទ្ធ។ រាល់ការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់ក្នុងចំនួនស្មើនឹងអ្វីៗដែលទ្រង់បានបង្កើត អ្វីដែលទ្រង់ពេញចិត្ដ ទម្ងន់ស្មើនឹងអារ៉ស្ហ(បល្ល័ង្ក)របស់ទ្រង់ និងទឹកប៉ាកកាកត់ត្រាបន្ទូលរបស់ទ្រង់)។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ បានចេញពីផ្ទះភរិយារបស់លោក គឺអ៊ុមមុលមុមីនីន ជូវ៉ៃរីយ៉ះ رضي الله عنها នៅពេលព្រឹកព្រលឹម បន្ទាប់ពីលោកសឡាតស៊ូពុសរួច ខណៈដែលនាងកំពុងអង្គុយនៅកន្លែងសឡាតរបស់នាង។ បន្ទាប់មក លោកបានត្រឡប់មកវិញនៅពេលថ្ងៃត្រង់ ខណៈដែលនាងនៅអង្គុយត្រង់កន្លែងរបស់នាងដដែល។ ពេលនោះ លោកបានសួរថា៖ តើអូននៅតែស្ថិតក្នុងស្ថានភាពដូចពេលដែលបងចាកចេញទៅឬ? នាងឆ្លើយថា៖ ចាស៎ ពិតមែនហើយ។ ណាពី ﷺ ក៏បានមានប្រសាសន៍ថា៖ បន្ទាប់ពីបងចេញទៅ បងបានសូត្រនូវពាក្យពេចន៍បួនឃ្លាចំនួនបីដង។ ប្រសិនបើគេប្រៀបធៀបផលបុណ្យនៃពាក្យពេចន៍ទាំងនោះជាមួយនឹងអ្វីដែលអូនបានអង្គុយសូត្រពេញមួយព្រឹកនេះ ប្រាកដជាវាមានទម្ងន់ធ្ងន់ជាង។ ពាក្យទាំងនោះគឺ៖ سُبْحَانَ الله وَبِحَمْدِهِ عَدَدَ خَلْقِهِ ، وَرِضَا نَفْسِهِ ، وَزِنَةَ عَرْشِهِ ، وَمِدَادَ كَلِمَاتِهِ (អល់ឡោះជាម្ចាស់មហាបរិសុទ្ធ។ រាល់ការសរសើរទាំងឡាយ គឺតាមចំនួននៃអ្វីគ្រប់យ៉ាងដែលទ្រង់បានបង្កើត តាមការពេញចិត្តរបស់ទ្រង់ផ្ទាល់ ទម្ងន់ដូចនឹងអារ៉ស្ហ(បល្ល័ង្ក)របស់ទ្រង់ និងច្រើនដូចទឹកប៉ាកកាកត់ត្រាបន្ទូលរបស់ទ្រង់)។ មានន័យថា៖ អល់ឡោះជាម្ចាស់មហាបរិសុទ្ធ ទ្រង់ដ៏មហាខ្ពង់ខ្ពស់ ស្អាតស្អំពីភាពខ្វះខាតទាំងឡាយ។ រាល់ការសរសើរទាំងឡាយ ជាការសរសើរដ៏ស្រស់បំព្រងដែលទ្រង់បានបង្ហាញនោះ គឺគឺតាមចំនួននៃអ្វីគ្រប់យ៉ាងដែលទ្រង់បានបង្កើត ដោយគ្មាននរណាម្នាក់អាចរាប់ចំនួនរបស់វាបានឡើយក្រៅពីអល់ឡោះ។ តាមការពេញចិត្តរបស់ទ្រង់ផ្ទាល់ នោះគឺជាទំហំនៃសេចក្តីពេញចិត្តនៃទ្រង់អំពីអ្នកបម្រើដែលទ្រង់ពេញចិត្ត ហើយវាគឺជាអ្វីដែលមិនអាចកំណត់បានឡើយ។ ដោយទម្ងន់ដូចនឹងអារ៉ស្ហ(បល្ល័ង្ក)របស់ទ្រង់ ដែលជាការបង្កើតដ៏ធំបំផុត និងធ្ងន់បំផុត។ និងច្រើនដូចទឹកប៉ាកកាកត់ត្រាបន្ទូលរបស់ទ្រង់ ខណៈដែលបន្ទូលរបស់អល់ឡោះគឺមិនអាចគណនាអស់ និងគ្មានទីបញ្ចប់ឡើយ។ វារួមបញ្ចូលទិដ្ឋភាពទាំងបីដែលបានរៀបរាប់ខាងលើ នោះគឺបន្ទូលរបស់អល់ឡោះដែលគ្មានទីបញ្ចប់ក្នុងចំនួន គុណលក្ខណៈ និងវិសាលភាពឡើយ។ ប៉ុន្តែក្នុងន័យនេះគឺចង់បង្ហាញពីចំនួនដ៏ច្រើន ព្រោះលោកចាប់ផ្តើមដោយលើកឡើងនូវវត្ថុដែលមានចំនួនច្រើន គឺចំនួននៃការបង្កើតរបស់ទ្រង់ បន្ទាប់មកលើកឡើងពីអ្វីដែលកាន់តែមានឋានដ៏ខ្ពង់ខ្ពស់ គឺសេចក្តីពេញចិត្តរបស់ទ្រង់ផ្ទាល់ បន្ទាប់មកទម្ងន់នៃវត្ថុដ៏ធំបំផុត គឺអារ៉ស្ហ(បល្ល័ង្ក)បល្ល័ង្ក។ ដូច្នេះ ទីមួយគឺលើបរិមាណ និងចំនួន ទីពីរគឺលើគុណលក្ខណៈ ហើយទីបីគឺលើវិសាលភាព និងទម្ងន់។

فوائد الحديث

បញ្ជាក់ពីឧត្តមភាពនៃពាក្យទាំងនេះ និងជំរុញឱ្យសូត្រវា។

ពាក្យហ្ស៊ីកៀរទៅចំពោះអល់ឡោះខ្លះមានគុណតម្លៃខ្ពស់ជាងពាក្យហ្ស៊ីកៀរខ្លះទៀត។

ចំពោះឃ្លា៖ “سُبْحَانَ الله وَبِحَمْدِهِ مِدَادَ كَلِمَاتِهِ” (អល់ឡោះជាម្ចាស់មហាបរិសុទ្ធ។ រាល់ការសរសើរទាំងឡាយ គឺតាមចំនួននៃអ្វីគ្រប់យ៉ាងដែលទ្រង់បានបង្កើត តាមការពេញចិត្តរបស់ទ្រង់ផ្ទាល់ ទម្ងន់ដូចនឹងអារ៉ស្ហ(បល្ល័ង្ក)របស់ទ្រង់ និងច្រើនដូចទឹកប៉ាកកាកត់ត្រាបន្ទូលរបស់ទ្រង់) អ៊ីម៉ាំ អាន់ណាវ៉ាវី បានបកស្រាយថា៖ អត្ថន័យរបស់វាគឺបញ្ជាក់នូវប្រការជាច្រើន ព្រោះមុនដំបូង លោកបានរៀបរាប់ពីអ្វីមួយដែលមានកំណត់ដោយចំនួនច្រើន គឺចំនួននៃអ្វីគ្រប់យ៉ាងដែលទ្រង់បង្កើត បន្ទាប់មក ទម្ងន់នៃបល្ល័ង្ក បន្ទាប់មក លោកបានលើកឡើងអំពីអ្វីមួយដែលធំជាងនេះ ហើយបញ្ជាក់ថាវាមិនអាចកំណត់ ចំនួនបានឡើយ ។

អ៊ិពនុលក័យយិមបាននិយាយថា៖ "អ្វីដែលនៅក្នុងចិត្តនៃអ្នកដែលស៊ីគៀររំលឹកទៅចំពោះអល់ឡោះ នៅពេលដែលគេពោលថា៖ អល់ឡោះជាម្ចាស់មហាបរិសុទ្ធ។ រាល់ការសរសើរទាំងឡាយ គឺតាមចំនួននៃអ្វីគ្រប់យ៉ាងដែលទ្រង់បានបង្កើត...រហូតដល់ចប់ នោះការយល់ដឹង ភាពបរិសុទ្ធ និងការលើកតម្កើងចំពោះអល់ឡោះ ជាមួយនឹងចំនួនដែលបានរៀបរាប់គឺធំជាងអ្វីដែលនៅក្នុងចិត្តនៃអ្នកដែលស៊ីគៀររំលឹកទៅចំពោះអល់ឡោះ ដោយគ្រាន់តែពោលថា៖ អល់ឡោះជាម្ចាស់មហាបរិសុទ្ធ។

ណែនាំអំពីពាក្យហ្ស៊ីកៀរខ្លីៗ តែមានអត្ថន័យទូលំទូលាយ តែទទួលបានផលបុណ្យច្រើន។

التصنيفات

Morning and Evening Dhikr