ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើនរណាដែលខ្ញុំត្រូវធ្វើល្អជាមួយជាងគេ? លោកបានឆ្លើយថា៖ “គឺម្តាយរបស់អ្នក។…

ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើនរណាដែលខ្ញុំត្រូវធ្វើល្អជាមួយជាងគេ? លោកបានឆ្លើយថា៖ “គឺម្តាយរបស់អ្នក។ បន្ទាប់មក គឺម្តាយរបស់អ្នក។ បន្ទាប់មក គឺម្តាយរបស់អ្នក។ បន្ទាប់មក គឺឪពុករបស់អ្នក។ បន្ទាប់មកទៀត គឺអ្នកដែលជាប់សាច់ញាតិជិតជាងគេជាបន្តបន្ទាប់”។

អំពី ហ្ពាស់ហ្ស៍ ពិន ហាគីម អំពីឪពុករបស់គាត់ អំពីជីតារបស់គាត់បាននិយាយថា៖ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើនរណាដែលខ្ញុំត្រូវធ្វើល្អជាមួយជាងគេ? លោកបានឆ្លើយថា៖ “គឺម្តាយរបស់អ្នក។ បន្ទាប់មក គឺម្តាយរបស់អ្នក។ បន្ទាប់មក គឺម្តាយរបស់អ្នក។ បន្ទាប់មក គឺឪពុករបស់អ្នក។ បន្ទាប់មកទៀត គឺអ្នកដែលជាប់សាច់ញាតិជិតជាងគេជាបន្តបន្ទាប់”។

[حسن] [رواه أبو داود والترمذي وأحمد]

الشرح

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ មនុស្សដែលគេត្រូវធ្វើល្អជាមួយជាងគេ មានភាពសប្បុរសជាមួយជាងគេ មានទំនាក់ទំនងល្អជាមួយជាងគេ និងភ្ជាប់ទំនាក់ទំនងជាមួយជាងគេ គឺម្តាយ។ លោកបានបញ្ជាក់អំពីសិទ្ធិរបស់ម្តាយលើសអ្នកដទៃដោយលោកបានលើកឡើងដដែលៗចំនួនបីដង ដើម្បីបញ្ជាក់ពីឧត្តមភាពម្តាយលើសមនុស្សទាំងអស់ដោយគ្មានការលើកលែង។ រួចមក ណាពី ﷺ លោកបានមានប្រសាសន៍បញ្ជាក់ពីអ្នកដែលស្ថិតនៅលំដាប់បន្ទាប់ដែលគេត្រូវធ្វើល្អជាមួយថា៖ បន្ទាប់មក គឺឪពុក។ បន្ទាប់មកទៀត គឺអ្នកដែលជាប់សាច់ឈាមជិតជាងតាមលំដាប់នៃសាច់ញាតិ។ កាលណាជាប់សាច់ឈាមកាន់តែជិត គឺកាន់តែត្រូវផ្សារភ្ជាប់សាច់សាលោហិតជាងអ្នកដែលនៅឆ្ងាយ។

فوائد الحديث

ហាទីស្ហនេះបង្ហាញពីការឲ្យអាទិភាពចំពោះម្តាយមុនគេ។ បន្ទាប់មក គឺឪពុក។ បន្ទាប់មកទៀត គឺអ្នកដែលជាប់សាច់ឈាមជិតជាងតាមលំដាប់ជាបន្តបន្ទាប់។

បង្ហាញពីឋានៈរបស់ឪពុកម្តាយ ជាពិសេស គឺម្តាយ។

នៅក្នុងហាទីស្ហបានលើកឡើងអំពីម្តាយចំនួនបីដង។ នេះក៏ព្រោះតែគុណបំណាច់ដ៏ធំធេងរបស់ម្តាយចំពោះកូនៗ រួមទាំងការលំបាក និងភាពនឿយហត់ជាច្រើនដែលម្តាយបានឆ្លងកាត់ក្នុងពេលមានផ្ទៃពោះ បន្ទាប់មក សម្រាលកូន បន្ទាប់ទៀត បំបៅដោះដែលជាកិច្ចការផ្តាច់មុខរបស់ម្តាយ។ បន្ទាប់មក ទើបឪពុករួមចំណែកនៅក្នុងការអប់រំកូន។

التصنيفات

Merits of Being Dutiful to One's Parents