إعدادات العرض
“ហេតុអ្វីអ្នកខ្លះនិយាយបែបនេះ អ្នកខ្លះនិយាយបែបនោះ? តាមពិតទៅ ខ្ញុំសឡាតផង ដេកផង ខ្ញុំបួសផង ផ្អាកផង…
“ហេតុអ្វីអ្នកខ្លះនិយាយបែបនេះ អ្នកខ្លះនិយាយបែបនោះ? តាមពិតទៅ ខ្ញុំសឡាតផង ដេកផង ខ្ញុំបួសផង ផ្អាកផង ហើយរៀបការជាមួយស្ត្រី។ ហេតុនេះ ជនណាដែលមិនពេញចិត្តស៊ុណ្ណះ(មាគ៌ា)របស់ខ្ញុំទេនោះ គេពុំមែនជាក្រុមរបស់ខ្ញុំឡើយ”។
អំពី អាណាស رضي الله عنه ពិតណាស់ មានមនុស្សមួយក្រុមក្នុងចំណោមសហាហ្ពាត់របស់ណាពី ﷺ បានសួរភរិយារបស់ណាពី ﷺ អំពីទង្វើរបស់លោកពេលនៅម្នាក់ឯង។ ពេលនោះ អ្នកខ្លះនៃពួកគេបាននិយាយថា៖ ខ្ញុំនឹងមិនរៀបការជាមួយស្ត្រីឡើយ។ អ្នកខ្លះទៀតបាននិយាយថា៖ ខ្ញុំនឹងមិនបរិភោគសាច់ឡើយ។ ហើយអ្នកខ្លះទៀតបាននិយាយថា៖ ខ្ញុំនឹងមិនដេកលើគ្រែឡើយ។ ខណៈនោះ ណាពី ﷺ បានថ្លែងសរសើរអល់ឡោះ និងកោតសរសើរទៅចំពោះទ្រង់ ហើយបានមានប្រសាសន៍ថា៖ “ហេតុអ្វីអ្នកខ្លះនិយាយបែបនេះ អ្នកខ្លះនិយាយបែបនោះ? តាមពិតទៅ ខ្ញុំសឡាតផង ដេកផង ខ្ញុំបួសផង ផ្អាកផង ហើយរៀបការជាមួយស្ត្រី។ ហេតុនេះ ជនណាដែលមិនពេញចិត្តស៊ុណ្ណះ(មាគ៌ា)របស់ខ្ញុំទេនោះ គេពុំមែនជាក្រុមរបស់ខ្ញុំឡើយ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Kurdî Português සිංහල Kiswahili অসমীয়া Tiếng Việt ગુજરાતી Nederlands Hausa മലയാളം Română Magyar ქართული Moore ไทย Македонски తెలుగు मराठी ਪੰਜਾਬੀ دری አማርኛ Malagasy Українськаالشرح
មានសហាហ្ពាត់មួយក្រុមបានទៅកាន់ផ្ទះភរិយាទាំងឡាយរបស់ណាពី ﷺ ដើម្បីសួរនាំអំពីការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)របស់លោកក្នុងពេលនៅផ្ទះតែម្នាក់ឯង។ នៅពេលគេប្រាប់ពួកគេ ពួកគេហាក់ដូចជាយល់ថា វានៅតិចពេក ហើយពួកគេបាននិយាយថា៖ តើយើងអាចប្រៀបធៀបខ្លួនយើងទៅនឹងណាពី ﷺ យ៉ាងដូចម្តេច? ជាការពិតណាស់ លោកត្រូវបានគេអភ័យទោសឱ្យទាំងអស់ ទាំងបាបកម្មដែលបានសាងកន្លងផុត ទាំងបាបកម្មដែលលោកពុំទាន់បានសាងនោះ ខុសពីអ្នកដែលមិនដឹងថាខ្លួនត្រូវបានគេភ័យទោសឲ្យឬអត់ដែលត្រូវខិតខំប្រឹងប្រែងគោរពសក្ការៈចំពោះអល់ឡោះឱ្យបានខ្លាំងបំផុត ដោយសង្ឃឹមថានឹងទទួលបាននូវការអភ័យទោស។ បន្ទាប់មក មានម្នាក់ក្នុងចំណោមពួកគេបាននិយាយថា៖ ខ្ញុំនឹងមិនរៀបការជាមួយស្ត្រីឡើយ។ ម្នាក់ទៀតនិយាយថា៖ ខ្ញុំនឹងមិនបរិភោគសាច់ឡើយ។ ហើយម្នាក់ទៀតបាននិយាយថា៖ ខ្ញុំនឹងមិនដេកលើគ្រែឡើយ។ នៅពេលដែលណាពី ﷺ ទទួលបានដំណឹងនេះ លោកមានការខឹងសម្បា ហើយលោកបានថ្លែងទៅកាន់មនុស្សម្នាទាំងឡាយ។ លោកបានថ្លែងសរសើរអល់ឡោះ និងកោតសរសើរទៅចំពោះទ្រង់ ហើយបានមានប្រសាសន៍ថា៖ តើហេតុអ្វីបានជាអ្នកខ្លះនិយាយបែបនេះ អ្នកខ្លះនិយាយបែបនោះ? សូមស្បថនឹងអល់ឡោះ! ខ្ញុំពិតជាអ្នកដែលខ្លាចអល់ឡោះជាងគេបំផុតនៃពួកអ្នក និងកោតខ្លាចចំពោះទ្រង់ខ្លាំងជាងគេបំផុត។ ក៏ប៉ុន្តែខ្ញុំដេកដើម្បីមានកម្លាំងក្រោកសឡាត ខ្ញុំផ្អាកបួសដើម្បីមានកម្លាំងបួស ហើយខ្ញុំរៀបការជាមួយស្ត្រី។ ជនណាដែលងាកចេញពីមាគ៌ារបស់ខ្ញុំ ហើយគិតថា មាគ៌ាផ្សេងមានភាពពេញលេញជាង ហើយដើរតាមមាគ៌ាផ្សេងពីខ្ញុំនោះ ជននោះមិនមែនជាក្រុមរបស់ខ្ញុំឡើយ។فوائد الحديث
បង្ហាញពីក្តីស្រឡាញ់របស់បណ្តាសហាហ្ពាត់ رضي الله عنهم ចំពោះប្រការល្អ និងឆន្ទៈរបស់ពួកគេចំពោះប្រការល្អ និងចំពោះការធ្វើតាមគំរូណាពី ﷺ ។
បង្ហាញពីភាពអត់ឱន និងភាពងាយស្រួលនៃច្បាប់បញ្ញត្តិអ៊ីស្លាមដោយយកចេញពីការអនុវត្តន៍របស់ណាពី ﷺ និងការចង្អុលបង្ហាញរបស់លោក។
ប្រការល្អ និងពរជ័យ គឺស្ថិតនៅលើការអនុវត្តតាមគំរូណាពី ﷺ និងធ្វើតាមការណែនាំដ៏ថ្លៃថ្លារបស់លោក។
ហាមឃាត់ការដាក់បន្ទុកលើខ្លួនឯងលើសពីសមត្ថភាពនៅក្នុងការគោរពសក្ការៈ ហើយនេះជាលក្ខណៈរបស់អ្នកដែលបង្កើតថ្មីក្នុងសាសនា(ជនពិតអះ)។
អ៊ិពនូហាជើរ បាននិយាយថា៖ ការប្រកាន់ភាពតឹងរឹងហួសក្នុងការគោរពសក្ការៈនាំទៅរកភាពធុញទ្រាន់ដែលនឹងបញ្ឈប់ការអនុវត្តទាំងស្រុង។ តែការប្រកាន់ខ្ជាប់តែនឹងប្រការដែលជាកាតព្វកិច្ច(ប្រការហ្វើរទូ) និងការបោះបង់ប្រការស្ម័គ្រចិត្ត(ប្រការស៊ូណិត) នឹងនាំទៅរកការចូលចិត្តភាពទំនេរ និងការខ្វះស្មារតីក្នុងការគោរពសក្ការៈ។ កិច្ចការដែលល្អបំផុត គឺធន់កណ្តាល។
ក្នុងហាទីស្ហនេះ បង្ហាញពីការតាមដានស្ថានភាពរបស់មនុស្សដែលអស្ចារ្យដើម្បីយកគំរូតាមទង្វើរបស់ពួកគេ។ ប្រសិនបើមិនពិបាកក្នុងការដឹងតាមរយៈបុរស គឺគេអនុញ្ញាតឲ្យសួរស្ត្រីបាន។
ក្នុងហាទីស្ហ បង្ហាញពីដំបូន្មាន ការលើកឡើងនូវបញ្ហាចំណេះដឹង និងការពន្យល់អំពីច្បាប់ដល់អ្នកដែលត្រូវទទួលបន្ទុក និងបំបាត់នូវការសង្ស័យពីក្នុងចំណោមអ្នកខិតខំប្រឹងប្រែងស្វែងរកផ្លូវត្រូវ(មុជតាហ៊ីទ)។
បង្គាប់ឱ្យមានភាពសាមញ្ញក្នុងការគោរពសក្ការៈ ជាមួយនឹងការថែរក្សាវា រក្សាប្រការដែលជាកាតព្វកិច្ច និងប្រការស្ម័គ្រចិត្ត ដើម្បីឱ្យអ្នកមូស្លីមយកចិត្តទុកដាក់ចំពោះសិទ្ធិរបស់អ្នកដទៃ។
ក្នុងហាទីស្ហនេះ គឺជាភស្តុតាងបញ្ជាក់ពីឧត្តមភាពនៃការរៀបអាពាហ៍ពិពាហ៍ និងការលើកទឹកចិត្តឱ្យធ្វើវា។
التصنيفات
Prophet's Guidance