إعدادات العرض
“នៅពេលដែលបុរសម្នាក់ចំណាយទ្រព្យសម្បត្ដិអ្វីមួយទៅលើក្រុមគ្រួសាររបស់ខ្លួនដោយរំពឹងផលបុណ្យពីអល់ឡោះជាម្ចាស់នោះ…
“នៅពេលដែលបុរសម្នាក់ចំណាយទ្រព្យសម្បត្ដិអ្វីមួយទៅលើក្រុមគ្រួសាររបស់ខ្លួនដោយរំពឹងផលបុណ្យពីអល់ឡោះជាម្ចាស់នោះ ពិតណាស់ វាជាការបរិច្ចាគទានមួយសម្រាប់រូបគេ”។
អំពី អាពូម៉ាស្អ៊ូទ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលបុរសម្នាក់ចំណាយទ្រព្យសម្បត្ដិអ្វីមួយទៅលើក្រុមគ្រួសាររបស់ខ្លួនដោយរំពឹងផលបុណ្យពីអល់ឡោះជាម្ចាស់នោះ ពិតណាស់ វាជាការបរិច្ចាគទានមួយសម្រាប់រូបគេ”។
[صحيح] [متفق عليه]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt ئۇيغۇرچە Kurdî Hausa Português മലയാളം తెలుగు မြန်မာ ไทย Deutsch 日本語 پښتو অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands සිංහල Kiswahili தமிழ் دری Magyar ಕನ್ನಡ Кыргызча Lietuvių Malagasy Română Kinyarwanda नेपाली Српски Wolof Soomaali Moore Українська Български Azərbaycan ქართული тоҷикӣ bm Македонски yao አማርኛالشرح
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ នៅពេលដែលបុរសម្នាក់ចំណាយទ្រព្យសម្បត្ដិផ្គត់ផ្គង់ទៅលើក្រុមគ្រួសាររបស់ខ្លួនដែលចាំបាច់លើរូបគេផ្គត់ផ្គង់ជីវភាពពួកគេ ដូចជាភរិយា កូនៗ និងឪពុកម្តាយរបស់ខ្លួន ក៏ដូចជាអ្នកដទៃទៀត ដោយរូបគេធ្វើដូច្នោះដើម្បីជាការបញ្ជិតខ្លួនទៅកាន់អល់ឡោះជាម្ចាស់ និងរំពឹងផលបុណ្យពីទ្រង់ចំពោះអ្វីដែលរូបគេបានចំណាយនោះ ពិតណាស់ សម្រាប់រូបគេនឹងទទួលបានផលបុណ្យនៃការបរិច្ចាគទាន។فوائد الحديث
ទទួលបានផលបុណ្យពីអល់ឡោះជាម្ចាស់តាមរយៈការចំណាយទ្រព្យសម្បត្តិលើក្រុមគ្រួសារ។
អ្នកមានជំនឿពួកគេធ្វើទង្វើអ្វីមួយដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះ និងរំពឹងផលបុណ្យអំពីទ្រង់។
គប្បីមានការនៀតល្អនៅគ្រប់អំពើល្អទាំងអស់ ក្នុងចំណោមនោះ គឺនៅពេលដែលរូបគេចំណាយទ្រព្យសម្បត្ដិផ្គត់ផ្គង់ទៅលើក្រុមគ្រួសាររបស់ខ្លួន។
التصنيفات
Expenses