إعدادات العرض
“ជនណាបង្កើតអ្វីថ្មីក្នុងកិច្ចការ(សាសនា)របស់យើងនូវអ្វីដែលមិនមាននៅក្នុងវាទេនោះ វាគឺនឹងត្រូវគេបដិសេធចោល”។
“ជនណាបង្កើតអ្វីថ្មីក្នុងកិច្ចការ(សាសនា)របស់យើងនូវអ្វីដែលមិនមាននៅក្នុងវាទេនោះ វាគឺនឹងត្រូវគេបដិសេធចោល”។
អំពី អ៊ុមមុលមុមីនីន អ៊ុមមូអាប់ទុលឡោះ អាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាបង្កើតអ្វីថ្មីក្នុងកិច្ចការ(សាសនា)របស់យើងនូវអ្វីដែលមិនមាននៅក្នុងវាទេនោះ វាគឺនឹងត្រូវគេបដិសេធចោល”។ ចំណែកឯនៅក្នុងសេចក្ដីរាយការណ៍របស់មូស្លីមវិញ៖ “ជនណាធ្វើទង្វើអ្វីមួយដែលមិនមែនជាកិច្ចការ(សាសនា)របស់យើងទេនោះ វានឹងត្រូវគេបដិសេធចោល”។
الترجمة
العربية Español አማርኛ English اردو Indonesia বাংলা Français Türkçe Русский Bosanski සිංහල हिन्दी 中文 فارسی Tiếng Việt Tagalog Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் မြန်မာ ไทย Deutsch پښتو অসমীয়া Shqip Nederlands ગુજરાતી Кыргызча नेपाली Lietuvių دری Српски тоҷикӣ Kinyarwanda Română Magyar Čeština Moore Malagasy Oromoo ಕನ್ನಡ Wolof Azərbaycan O‘zbek Українська ქართული Македонски Bambara ਪੰਜਾਬੀ मराठी Kirundi Kurmancî Bahasa Melayuالشرح
ណាពី ﷺ បញ្ជាក់ថា ជនណាដែលឆ្នៃប្រឌិតបង្កើតអ្វីថ្មីក្នុងសាសនាឥស្លាម ឬធ្វើអំពើកុសលណាមួយដែលគ្មានភស្តុតាងបញ្ជាក់ពីគម្ពីរគួរអាន និងស៊ុណ្ណះ អំពើនោះនឹងត្រូវគេបដិសេធ មិនទទួលយកនៅឯអល់ឡោះជាម្ចាស់នោះឡើយ។فوائد الحديث
ការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ត្រូវផ្អែកលើអ្វីដែលមានចែងនៅក្នុងគម្ពីរគួរអាន និងស៊ុណ្ណះ។ ដូចនេះ យើងមិនត្រូវគោរពសក្ការៈចំពោះអល់ឡោះនូវអ្វីដែលទ្រង់មិនបានចែងជាច្បាប់បញ្ញត្តិ ឬទៅតាមការបង្កើតថ្មីនោះឡើយ។
សាសនាអ៊ីស្លាមពុំមែនផ្អែកលើការយល់ឃើញ និងការពេញចិត្តទេ។ តាមពិត គឺផ្អែកលើការប្រតិបត្តិតាមរ៉ស៊ូលុលឡោះ ﷺ ប៉ុណ្ណោះ។
ហាទីស្ហនេះជាភស្តុតាងបញ្ជាក់ពីភាពពេញលេញនៃសាសនាអ៊ីស្លាម។
ការបង្កើតថ្មីក្នុងកិច្ចការសាសនា(អំពើពិតអះ) គឺជាអំពើទាំងឡាយដែលគេបង្កើតឡើងថ្មីក្នុងសាសនាឥស្លាមដែលមិនមាននៅសម័យកាលណាពី ﷺ និងបណ្តាសហាហ្ពាត់របស់លោក មិនថាគោលជំនឿ ពាក្យពេចន៍ ឬទង្វើ។
ហាទីស្ហនេះជាគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំងឡាយនៃសាសនាអ៊ីស្លាម ហើយវាប្រៀបដូចជាជញ្ជីងនៃទង្វើ។ ដូចដែលរាល់ទង្វើកុសលទាំងឡាយដែលគេធ្វើវាពុំមែនក្នុងបំណងចង់បានការពេញចិត្តពីអល់ឡោះ គឺមិនទទួលបានផលបុណ្យនោះ ក៏ដូចគ្នាដែរ រាល់ទង្វើទាំងឡាយដែលមិនស្របតាមអ្វីដែលរ៉ស៊ូលុលឡោះ ﷺ បាននាំមក គឺវាក៏នឹងត្រូវគេបដិសេធ មិនទទួលយកដូចគ្នា។
ហាទីស្ហនេះជាមូលដ្ឋានមួយក្នុងការតបទៅកាន់អំពើពិទអះ(ទង្វើបង្កើតថ្មីក្នុងសាសនា) និងប្រការអាក្រក់ផ្សេងៗដែលកើតឡើង។
ការបង្កើតថ្មីដែលគេហាមឃាត់ គឺសំដៅលើរាល់អ្វីដែលទាក់ទងនឹងកិច្ចការសាសនា ពុំមែនអ្វីដែលទាក់ទងនឹងកិច្ចការលោកិយនោះទេ។
