“ការងូតទឹកថ្ងៃជុមអាត់ គឺជាកាតព្វកិច្ចលើគ្រប់បុគ្គលដែលពេញវ័យ ហើយត្រូវដុសសម្អាតធ្មេញ និងប្រើគ្រឿងក្រអូប…

“ការងូតទឹកថ្ងៃជុមអាត់ គឺជាកាតព្វកិច្ចលើគ្រប់បុគ្គលដែលពេញវ័យ ហើយត្រូវដុសសម្អាតធ្មេញ និងប្រើគ្រឿងក្រអូប ប្រសិនបើមាន”។

អំពី អាំរ៍ ពិន ស៊ូឡែម អាល់អាន់សរីយ៍ បាននិយាយថា៖ ខ្ញុំសូមធ្វើសាក្សីថា អាពូសាអ៊ីទ គឺបាននិយាយថា៖ ខ្ញុំសូមធ្វើជាសាក្សីថា រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ការងូតទឹកថ្ងៃជុមអាត់ គឺជាកាតព្វកិច្ចលើគ្រប់បុគ្គលដែលពេញវ័យ ហើយត្រូវដុសសម្អាតធ្មេញ និងប្រើគ្រឿងក្រអូប ប្រសិនបើមាន”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ការងូតទឹកថ្ងៃជុមអាត់(ថ្ងៃសុក្រ) គឺត្រូវបានសង្កត់ធ្ងន់ប្រៀបដូចជាកាតព្វកិច្ចចំពោះបុរសមូស្លីមគ្រប់រូបដែលគ្រប់អាយុពេញវ័យដែលចាំបាច់ត្រូវចូលរួមសឡាតជុមអាត់។ ហើយត្រូវដុសសម្អាតធ្មេញដោយប្រើស៊ីវ៉ាក ឬអ្វីដែលស្រដៀងគ្នានេះ និងត្រូវប្រើគ្រឿងក្រអូប ឬទឹកអប់ផងដែរ។

فوائد الحديث

សង្កត់ធ្ងន់លើការលើកទឹកចិត្តឲ្យងូតទឹកថ្ងៃជុមអាត់ចំពោះបុរសមូស្លីមគ្រប់រូបដែលគ្រប់អាយុពេញវ័យ។

ការរក្សាអនាម័យ និងបំបាត់ក្លិនមិនល្អ គឺត្រូវបានទាមទារដោយច្បាប់ឥស្លាមចំពោះអ្នកមូស្លីម។

បញ្ជាក់ពីការលើកតម្កើងថ្ងៃជុមអាត់(ថ្ងៃសុក្រ) និងការត្រៀមខ្លួនសម្រាប់ថ្ងៃជុមអាត់។

សង្កត់ធ្ងន់លើការលើកទឹកចិត្តឱ្យដុសសម្អាតធ្មេញដើម្បីសឡាតជុមអាត់។

ស៊ូណិតប្រើប្រាស់គ្រឿងក្រអូប ឬទឹកអប់មុនចេញទៅសឡាតជុមអាត់។

ចំពោះស្ត្រីវិញ គឺមិនអនុញ្ញាតឱ្យប្រើប្រាស់គ្រឿងក្រអូបនៅពេលចេញពីផ្ទះដើម្បីទៅសឡាត ឬទៅកន្លែងណានោះឡើយ ត្បិតមានភស្តុតាងពីស៊ុណ្ណះដែលហាមឃាត់ដូចនេះ។

ភាពពេញវ័យអាចកើតឡើងតាមរយៈសញ្ញាសម្គាល់មួយចំនួន ក្នុងនោះ បីសញ្ញា មានទាំងបុរសនិងស្ត្រីគឺ៖ ទីមួយ៖ គ្រប់អាយុ១៥ឆ្នាំ។ ទីពីរ៖ ដុះរោមនៅជុំវិញប្រដាប់ភេទ។ ទីបី៖ ចេញទឹកកាមដោយការយល់សប្តិ ឬដោយតណ្ហា ទោះបីជាមិនយល់សប្តិក៏ដោយ។ ចំណែកឯសញ្ញាទីបួន គឺសម្រាប់តែស្ត្រីប៉ុណ្ណោះ នោះគឺ មករដូវ។ នៅពេលស្ត្រីមករដូវ គឺនាងក្លាយជាមនុស្សពេញវ័យហើយ។

التصنيفات

Rulings of Jumu‘ah Prayer