إعدادات العرض
“តើពួកអ្នកចង់ឲ្យខ្ញុំប្រាប់អំពីអ្នកឋានសួគ៌ដែរឬទេ? គឺមនុស្សទន់ខ្សោយគ្រប់រូបដែលត្រូវបានគេមើលងាយ។…
“តើពួកអ្នកចង់ឲ្យខ្ញុំប្រាប់អំពីអ្នកឋានសួគ៌ដែរឬទេ? គឺមនុស្សទន់ខ្សោយគ្រប់រូបដែលត្រូវបានគេមើលងាយ។ ប្រសិនបើគេស្បថចំពោះអល់ឡោះ នោះទ្រង់ប្រាកដជានឹងទទួលយក។ តើពួកអ្នកចង់ឲ្យខ្ញុំប្រាប់អំពីអ្នកឋាននរកដែរឬទេ? ពួកគេគឺជាមនុស្សដែលឃោរឃៅ លោភលន់ និងក្រអឺតក្រទម”។
អំពី ហារីសះ ពិន វះប៍ អាល់ឃូហ្សាអ៊ី رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “តើពួកអ្នកចង់ឲ្យខ្ញុំប្រាប់អំពីអ្នកឋានសួគ៌ដែរឬទេ? គឺមនុស្សទន់ខ្សោយគ្រប់រូបដែលត្រូវបានគេមើលងាយ។ ប្រសិនបើគេស្បថចំពោះអល់ឡោះ នោះទ្រង់ប្រាកដជានឹងទទួលយក។ តើពួកអ្នកចង់ឲ្យខ្ញុំប្រាប់អំពីអ្នកឋាននរកដែរឬទេ? ពួកគេគឺជាមនុស្សដែលឃោរឃៅ លោភលន់ និងក្រអឺតក្រទម”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Türkçe اردو 中文 हिन्दी Tagalog ئۇيغۇرچە Hausa Kurdî Kiswahili Português සිංහල Русский Nederlands Tiếng Việt অসমীয়া ગુજરાતી پښتو മലയാളം नेपाली ქართული Magyar తెలుగు Македонски Svenska ಕನ್ನಡ Moore Română Українська ไทย मराठी ਪੰਜਾਬੀ دری አማርኛ Wolofالشرح
ណាពី ﷺ បានប្រាប់អំពីលក្ខណៈសម្បត្តិមួយចំនួនរបស់អ្នកឋានសួគ៌និងអ្នកឋាននរក។ ភាគច្រើននៃអ្នកឋានសួគ៌គឺ ជាមនុស្សដែលទន់ខ្សោយដែលត្រូវគេមើលងាយ មានន័យថា៖ រាបសា ឧនលំទោនចំពោះអល់ឡោះ បន្ទាបខ្លួនចំពោះទ្រង់ រហូតដល់មនុស្សមួយចំនួនមើលងាយនិងប្រមាថដល់រូបគេថាជាមនុស្សទន់ខ្សោយ។ បុគ្គលដែលបន្ទាបខ្លួនចំពោះអល់ឡោះនេះ ប្រសិនបើរូបគេស្បថនឹងអល់ឡោះ ដោយសង្ឃឹមលើព្រះពររបស់អល់ឡោះ នោះអល់ឡោះនឹងបំពេញសម្បថរបស់ជននោះ សម្រេចឱ្យនូវអ្វីដែលរូបគេបានស្បថ និងឆ្លើយតបចំពោះសំណើរ និងការសុំបួងសួងរបស់គេ។ ហើយភាគច្រើននៃអ្នកឋាននរកគឺជាមនុស្សដែលឃោរឃៅ ឆេវឆាវ ចូលចិត្តជម្លោះ និងប្រព្រឹត្តទង្វើអាក្រក់, ជាមនុស្សលោភលន់ ចូលចិត្តប្រមូលទ្រព្យសម្បត្តិ មានរាងកាយធំ មានចរិតអាក្រក់, ជាមនុស្សក្រអឺតក្រទម បដិសេធការពិត និងមើលងាយអ្នកដទៃ។فوائد الحديث
ជំរុញឲ្យប្រកាន់ខ្ជាប់នូវលក្ខណៈសម្បត្តិរបស់អ្នកឋានសួគ៌ និងព្រមានពីលក្ខណៈសម្បត្តិរបស់អ្នកឋាននរក។
ភាពថ្លៃថ្នូរជាមួយអល់ឡោះ គឺការបន្ទាបខ្លួនចំពោះអល់ឡោះ ដោយការគោរពតាមបទបញ្ជា និងការហាមឃាត់របស់ទ្រង់ ក៏និងដោយការប្រតិបត្តិតាម។ ហើយភាពថ្លៃថ្នូរជាមួយមនុស្ស គឺដោយការមិនប្រព្រឹត្តចំពោះពួកគេដោយភាពក្រអឺតក្រទម។
អ៊ិពនូហាជើរ បាននិយាយថា៖ អត្ថន័យរបស់វា គឺមានន័យថា ភាគច្រើននៃអ្នកឋានសួគ៌ គឺជាមនុស្សដែលមានលក្ខណៈបែបនេះ។ ក៏ដូចគ្នាដែរ ភាគច្រើននៃអ្នកឋាននរក គឺជាមនុស្សដែលមានលក្ខណៈបែបនោះ។ នេះមិនមែនមានន័យថា គ្រប់អ្នកនៅក្នុងឋានសួគ៌ និងឋាននរក គឺសុទ្ធតែមានលក្ខណៈបែបនោះឡើយ។
التصنيفات
The Hereafter Life