إعدادات العرض
“បុគ្គលណាបួសនៅក្នុងខែរ៉ម៉ាហ្ទនដោយមានជំនឿ និងរំពឹងផលបុណ្យពីអល់ឡោះ…
“បុគ្គលណាបួសនៅក្នុងខែរ៉ម៉ាហ្ទនដោយមានជំនឿ និងរំពឹងផលបុណ្យពីអល់ឡោះ គេនឹងអភ័យទោសឲ្យគាត់នូវបាបកម្មទាំងឡាយដែលគាត់បានសាងកន្លងមក”។
អំពី អាពូហ៊ូរ៉យរ៉ោះ រទអ អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាបួសនៅក្នុងខែរ៉ម៉ាហ្ទនដោយមានជំនឿ និងរំពឹងផលបុណ្យពីអល់ឡោះ គេនឹងអភ័យទោសឲ្យគាត់នូវបាបកម្មទាំងឡាយដែលគាត់បានសាងកន្លងមក”។
[صحيح] [متفق عليه]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Tiếng Việt ئۇيغۇرچە Kurdî Hausa Português മലയാളം తెలుగు မြန်မာ Deutsch 日本語 پښتو অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands සිංහල Kiswahili தமிழ் دری Fulfulde Magyar Italiano ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски тоҷикӣ O‘zbek Moore नेपाली Oromoo Wolof Soomaali Български Українська Azərbaycan bm ქართული Македонски Ελληνικά Akan አማርኛ Malagasyالشرح
ណាពី សអវ លោកបានប្រាប់យើងថា ជាការពិតណាស់ ជនណាដែលបួសខែរ៉ម៉ាហ្ទនប្រកបដោយមានជំនឿចំពោះអល់ឡោះ ជឿជាក់ពីភាពជាកាតព្វកិច្ចនៃការបួស និងអ្វីដែលអល់ឡោះបានត្រៀមទុកសម្រាប់អ្នកបួសទាំងឡាយនៃផលបុណ្យដ៏ធំធេង និងក្នុងបំណងចង់បានការពេញចិត្តពីអល់ឡោះជាម្ចាស់ ពុំមែនចង់ឲ្យគេដឹងឮ(កោតសរសើរ)ទេនោះ គេនឹងឲ្យអភ័យទោសឲ្យជននោះចំពោះបាបកម្មទាំងឡាយដែលរូបគេបានសាងកន្លងមក។فوائد الحديث
ឧត្តមភាពនៃការមានចិត្តជ្រះថ្លា(អៀខ្លើស) និងសារៈសំខាន់របស់វាចំពោះការបួសខែរ៉ម៉ាហ្ទន ក៏ដូចជាចំពោះទង្វើកុសលផ្សេងៗទៀត។
التصنيفات
Virtue of Fasting