إعدادات العرض
អ៊ីស្លាមគឺ អ្នកត្រូវធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ មានតែអល់ឡាះមួយគត់…
អ៊ីស្លាមគឺ អ្នកត្រូវធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ មានតែអល់ឡាះមួយគត់ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ។ ហើយត្រូវប្រតិបត្តិសឡាត បរិច្ចាគហ្សាកាត់ បួសខែរ៉ម៉ាហ្ទន និងធ្វើធម្មយាត្រាហាជ្ជីនៅពៃតុលឡោះ ប្រសិនបើអ្នកមានលទ្ធភាពទៅដល់
អំពី អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បាននិយាយថា៖ ថ្ងៃមួយ ពេលដែលពួកយើងកំពុងនៅជាមួយរ៉ស៊ូលុលឡោះ ﷺ ស្រាប់តែមានបុរសម្នាក់បានលេចមុខមកដោយស្លៀកសម្លៀកបំពាក់ពណ៌សស្គុស សក់ខ្មៅរលោង។ មិនឃើញមានស្លាកស្នាមអ្វីមួយនៅលើខ្លួនគាត់ដែលបញ្ជាក់ថា ជាអ្នកដំណើរមកពីឆ្ងាយនោះឡើយ ហើយក៏គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកយើងស្គាល់គាត់នោះដែរ។ ក្រោយមក បុរសនោះក៏អង្គុយទល់មុខណាពី ﷺ ដោយយកជង្គង់របស់គាត់ទាំងពីរដាក់ទល់នឹងជង្គង់ណាពី ហើយបាតដៃទាំងពីររបស់គាត់ដាក់លើភ្លៅខ្លួនឯង រួចគាត់និយាយថា៖ ឱមូហាំម៉ាត់! ចូរអ្នកប្រាប់ខ្ញុំអំពីអ៊ីស្លាម។ រ៉ស៊ូលុលឡោះបានឆ្លើយថា៖ “អ៊ីស្លាមគឺ អ្នកត្រូវធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ មានតែអល់ឡាះមួយគត់ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ។ ហើយត្រូវប្រតិបត្តិសឡាត បរិច្ចាគហ្សាកាត់ បួសខែរ៉ម៉ាហ្ទន និងធ្វើធម្មយាត្រាហាជ្ជីនៅពៃតុលឡោះ ប្រសិនបើអ្នកមានលទ្ធភាពទៅដល់”។ បុរសនោះក៏និយាយថា៖ ត្រឹមត្រូវ។ គាត់(អ៊ូមើរ)បាននិយាយថា៖ ពួកយើងមានការងឿងឆ្ងល់ជាខ្លាំង ព្រោះគាត់សួរណាពី ហើយគាត់និយាយថា ត្រឹមត្រូវ។ បន្ទាប់មក បុរសនោះក៏សួរបន្តទៀតថា៖ ចូរអ្នកប្រាប់ខ្ញុំអំពីអ៊ីម៉ាន់(ជំនឿ)។ ណាពីបានឆ្លើយថា៖ អ៊ីម៉ាន់(ជំនឿ)នោះគឺ អ្នកត្រូវជឿចំពោះអល់ឡោះ ជឿចំពោះម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្តាគម្ពីររបស់ទ្រង់បណ្តាអ្នកនាំសាររបស់ទ្រង់ ជឿចំពោះថ្ងៃបរលោក ហើយត្រូវជឿចំពោះវាសនាល្អនិងវាសនាអាក្រក់(ថាត្រូវបានអល់ឡោះកំណត់រួចជាស្រេច)”។ បុរសនោះក៏និយាយថា៖ ត្រឹមត្រូវ។ គាត់ក៏សួរបន្តទៀតថា៖ ចូរអ្នកប្រាប់ខ្ញុំអំពីអៀហសាន(ទង្វើល្អ)? រ៉ស៊ូលុលឡោះបានឆ្លើយថា៖ “អៀហសាន(ទង្វើល្អ)នោះគឺ អ្នកត្រូវគោរពសក្ការៈចំពោះអល់ឡោះហាក់ដូចជាអ្នកមើលឃើញទ្រង់ បើទោះជា(ជាក់ស្តែង)អ្នកមិនបានឃើញទ្រង់ តែ(អ្នកត្រូវជឿជាក់ថា)ទ្រង់កំពុងមើលឃើញអ្នក”។ បុរសនោះសួរបន្តទៀតថា៖ ចូរប្រាប់ខ្ញុំអំពីថ្ងៃបរលោក(តើវាកើតឡើងនៅពេលណា)? ណាពីបានឆ្លើយថា៖ “មិនមែនអ្នកដែលត្រូវគេសួរសុទ្ធតែចេះជាងអ្នកសួរនោះទេ”។ បុរសនោះក៏សួរបន្តទៀតថា៖ ចូរអ្នកប្រាប់ខ្ញុំអំពីសញ្ញាសម្គាល់របស់វា(ថ្ងៃបរលោក)។ ណាពីបានឆ្លើយថា៖ “នៅពេលដែលទាសីប្រសូត្របានកូនជាចៅហ្វាយនាយរបស់ខ្លួន នៅពេលដែលអ្នកក្រខ្សត់គ្មានស្បែកជើងនិងសម្លៀកបំពាក់ អ្នកគង្វាលចៀមប្រកួតប្រជែងគ្នាខាងការសាងសង់”។ បន្ទាប់មក បុរសនោះក៏ចាកចេញទៅ។ មួយសន្ទុះក្រោយមក ណាពីក៏បានសួរមកកាន់ខ្ញុំ(អ៊ូមើរ)ថា៖ “ឱអ៊ូមើរ! តើអ្នកដឹងទេថា តើនរណាជាអ្នកដែលសួរ(អម្បាញ់មិញ)”? ខ្ញុំបានឆ្លើយថា៖ មានតែអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ទេដែលដឹងជាងគេ។ លោកបានប្រាប់ថា៖ “ពិតប្រាកដណាស់ នោះគឺម៉ាឡាអ៊ីកាត់ជីព្រីល។ គាត់មកជួបពួកអ្នកដើម្បីបង្រៀនកិច្ចការសាសនារបស់ពួកអ្នកដល់ពួកអ្នក”។
الترجمة
العربية Bosanski English Español فارسی Français Bahasa Indonesia Русский Türkçe اردو 中文 हिन्दी বাংলা Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் සිංහල မြန်မာ Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી አማርኛ Yorùbá Nederlands ئۇيغۇرچە ไทย دری Fulfulde Magyar Italiano ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски тоҷикӣ O‘zbek Moore नेपाली Malagasy Oromoo Wolof Soomaali Български Українська Azərbaycan Tagalog bm ქართული Македонски Ελληνικάالشرح
អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បានប្រាប់ថា ពិតប្រាកដណាស់ ក្នុងពេលដែលសហាហ្ពាត់ទាំងឡាយកំពុងតែអង្គុយជាមួយណាពី ﷺ ម៉ាឡាអ៊ីកាត់ជីព្រីលក៏បានមកកាន់ពួកគេក្នុងរូបភាពជាបុរសម្នាក់ដែលពុំមាននរណាម្នាក់ធ្លាប់ស្គាល់ ហើយក្នុងចំណោមលក្ខណៈសម្បត្តិរបស់បុរសនោះ គឺគាត់ស្លៀកសម្លៀកបំពាក់ដែលមានពណ៌សស្គុស សក់ខ្មៅរលោង និងគ្មានស្លាកស្នាមអ្វីមួយនៅលើខ្លួនគាត់ដែលបញ្ជាក់ថាជាអ្នកដំណើរមកពីឆ្ងាយ ដូចជាមានការហត់នឿយ មានធូលីជាប់ខ្លួន ឬសក់កន្ទ្រើងនោះឡើយ ហើយក៏គ្មាននរណាម្នាក់ក្នុងចំណោមអ្នកដែលមានវត្តមាននៅទីនោះស្គាល់គាត់នោះដែរ។ បុរសនោះបានអង្គុយទល់មុខនឹងណាពី ﷺ ដោយអង្គុយក្នុងលក្ខណៈជាកូនសិស្ស ហើយគាត់បានសួរណាពី ﷺ អំពីឥស្លាម។ ណាពី ﷺ លោកបានឆ្លើយតបដោយបញ្ជាក់ប្រាប់ពីរូកុន(គោលគ្រឹះ)ឥស្លាមទាំងប្រាំដែលផ្ទុកទៅដោយការទទួលស្គាល់នូវពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)ទាំងពីរ ការថែរក្សាលើការសឡាតទាំងប្រាំពេល ការបរិច្ចាគហ្សាកាត់ទៅកាន់អ្នកដែលមានសិទ្ធិទទួល ការបួសខែរ៉ម៉ាហ្ទន និងការធ្វើធម្មយាត្រាហាជ្ជីចំពោះអ្នកដែលមានលទ្ធភាព។ ក្រោយពេលណាពីបានឆ្លើយរួច បុរសដែលសួរនោះក៏និយាយថា៖ អ្នកឆ្លើយបានត្រឹមត្រូវហើយ។ ពេលនោះ សហាហ្ពាត់មានការងឿងឆ្ងល់ជាខ្លាំងចំពោះបុរសនោះ ព្រោះគាត់ជាអ្នកសួរដែលមើលពីខាងក្រៅទៅ ហាក់បីដូចជាគាត់មិនដឹងចម្លើយសោះឡើយ។ តែក្រោយមក គាត់ខ្លួនឯងបែរជាបញ្ជាក់ថា ចម្លើយនោះត្រឹមត្រូវទៅវិញ។ ក្រោយមក បុរសនោះបានសួរណាពី ﷺ អំពីអ៊ីម៉ាន់(ជំនឿ)។ ណាពី ﷺ បានឆ្លើយតបដោយបញ្ជាក់ប្រាប់ពីរូកុនអ៊ីម៉ាន់(គោលគ្រឹះនៃជំនឿ)ទាំងប្រាំមួយដែលផ្ទុកទៅដោយ៖ (១)ជំនឿចំពោះវត្តមានរបស់អល់ឡោះជាម្ចាស់និងលក្ខណៈសម្បត្តិរបស់ទ្រង់ ទទួលស្គាល់ចំពោះភាពជាម្ចាស់តែមួយរបស់ទ្រង់ចំពោះទង្វើទាំងឡាយរបស់ទ្រង់ ដូចជាក្នុងការបង្កើត និងទទួលស្គាល់ចំពោះភាពជាម្ចាស់តែមួយគត់របស់ទ្រង់ដែលត្រូវគោរពសក្ការៈ។ (២)ហើយត្រូវមានជំនឿចំពោះបណ្តាម៉ាឡាអ៊ីកាត់ដែលអល់ឡោះបានបង្កើតពួកគេមកពីពន្លឺថា ពួកគេជាខ្ញុំបម្រើរបស់អល់ឡោះដែលត្រូវគេលើកតម្កើង។ ពួកគេមិនប្រព្រឹត្តល្មើសនឹងអល់ឡោះជាម្ចាស់ឡើយ ហើយពួកគេអនុវត្តនូវបទបញ្ជាទាំងឡាយដែលទ្រង់បង្គាប់ប្រើពួកគេ។ (៣)ត្រូវមានជំនឿចំពោះបណ្តាគម្ពីរទាំងឡាយដែលគេបានបញ្ចុះទៅកាន់អ្នកនាំសារទាំងឡាយរបស់ទ្រង់ពីអល់ឡោះជាម្ចាស់ ដូចជាគម្ពីរគួរអាន គម្ពីរតាវរ៉ត គម្ពីរអ៊ិញ្ជីល និងគម្ពីរដទៃទៀត។ (៤)ត្រូវមានជំនឿចំពោះអ្នកនាំសារទាំងឡាយដែលជាអ្នកផ្សព្វផ្សាយសាសនារបស់អល់ឡោះ ក្នុងចំណោមនោះមានដូចជា ណាពីនួហ ណាពីអ៊ីព្រហ៊ីម ណាពីមូសា ណាពីអ៊ីសា និងណាពីចុងក្រោយគេបង្អស់ គឺណាពីមូហាំម៉ាត់ ﷺ ក៏ដូចជាណាពី និងអ្នកនាំសារដទៃទៀតទាំងអស់។ (៥)ត្រូវមានជំនឿចំពោះថ្ងៃបរលោក ដែលរួមបញ្ចូលក្នុងជំនឿនេះដែរ គឺមានជំនឿចំពោះអ្វីដែលកើតឡើងក្រោយពេលស្លាប់នៃជីវិតក្នុងផ្នូរ ហើយមនុស្សលោកទាំងអស់នឹងត្រូវគេបង្កើតឲ្យរស់ឡើងវិញក្រោយពេលស្លាប់។ ក្រោយមក ពួកគេនឹងត្រូវគេជំនុំជម្រះ ហើយកន្លែងចុងក្រោយរបស់ពួកគេ អាចទៅកាន់ឋានសួគ៌ ឬអាចទៅកាន់ឋាននរក។ (៦)ហើយត្រូវមានជំនឿថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានកំណត់រួចជាស្រេចនូវអ្វីៗគ្រប់យ៉ាងទាំងអស់អាស្រ័យទៅលើការដឹងដ៏អស់កល្បរបស់ទ្រង់ និងអ្វីដែលចង្អុលបង្ហាញដោយប្រាជ្ញារបស់ទ្រង់ ហើយទ្រង់ក៏បានកត់ត្រាវា និងមានចេតនាផងដែរ ។ ហើយអ្វីដែលទ្រង់បានកំណត់នឹងកើតឡើងអាស្រ័យទៅតាមអ្វីដែលទ្រង់បានកំណត់ និងបានបង្កើតវា។ ក្រោយមកទៀត បុរសនោះបានសួរណាពី ﷺ អំពីអៀហសាន(ទង្វើល្អ)។ ណាពី ﷺ បានឆ្លើយប្រាប់បុរសនោះថា អៀហសាននោះគឺ គេត្រូវគោរពសក្ការៈចំពោះអល់ឡោះហាក់បីដូចជាគេកំពុងតែឃើញទ្រង់។ ប្រសិនបើគេមិនអាចឈានទៅដល់កម្រិតនេះទេនោះ ចូរឲ្យគេគោរពសក្ការៈចំពោះអល់ឡោះហាក់បីដូចជាទ្រង់កំពុងមើលរូបគេ។ ដូចនេះ ទីមួយគឺជាកម្រិតនៃការឃ្លាំមើលដែលខ្ពស់បំផុត ហើយទីពីរគឺកម្រិតនៃការឃ្លាំមើលធម្មតា។ បន្ទាប់មក បុរសនោះក៏បានសួរណាពី ﷺ អំពីពេលវេលានៃថ្ងៃបរលោក ថាតើវាកើតឡើងនៅពេលណា? ពេលនោះ ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ការដឹងពីពេលវេលានៃថ្ងៃបរលោក គឺជាចំណេះដឹងមួយដែលអល់ឡោះជាម្ចាស់ទ្រង់លាក់ទុកសម្រាប់តែទ្រង់អង្គឯងប៉ុណ្ណោះដោយគ្មាននរណាម្នាក់ក្នុងចំណោមភាវៈ(ម៉ាខ្លូក)ទាំងឡាយដឹងឡើយ មិនថាអ្នកដែលត្រូវគេសួរ មិនថាអ្នកដែលសួរគេនោះឡើយ។ បន្ទាប់មកទៀត បុរសនោះក៏បានសួរណាពី ﷺ អំពីសញ្ញាសម្គាល់នៃថ្ងៃបរលោក។ ពេលនោះ ណាពី ﷺ ក៏បានបញ្ជាក់ប្រាប់ថា ក្នុងចំណោមសញ្ញាសម្គាល់នៃថ្ងៃបរលោកនោះ គឺទាសីជាច្រើន និងកូនរបស់ពួកនាង ឬមានកូនជាច្រើនដែលមិនស្តាប់បង្គាប់ចំពោះម្តាយរបស់ពួកគេ ពោលគឺពួកគេចាត់ទុកម្តាយរបស់ពួកគេដូចជាទាសី។ ហើយអ្នកគង្វាលចៀម និងជនក្រីក្រទាំងឡាយត្រូវបានគេផ្តល់ជីវភាពធូរធារដល់ពួកគេនាសម័យកាលចុងក្រោយ(មុនថ្ងៃបរលោកមកដល់) ដោយពួកគេប្រកួតប្រជែងក្នុងការតុបតែង និងសង់សំណង់អគារ។ ក្រោយមក ណាពី ﷺ លោកបានប្រាប់(សហាហ្ពាត់របស់លោក)ថា ជាការពិតណាស់ បុរសដែលសួរនោះ គឺម៉ាឡាអ៊ីកាត់ជីព្រីល។ គាត់មកដើម្បីបង្រៀនសហាហ្ពាត់ទាំងឡាយពីសាសនាដ៏ត្រឹមត្រូវនេះ។فوائد الحديث
សីលធម៌ដ៏ប្រពៃរបស់ណាពី ﷺ ហើយលោកតែងអង្គុយជាមួយសហាហ្ពាត់ទាំងឡាយរបស់លោក(ដោយមិនប្រកាន់ខ្លួន)។
បង្គាប់ប្រើឲ្យមានភាពទន់ភ្លន់ចំពោះអ្នកដែលសួរ និងខិតទៅជិតអ្នកសួរនោះ ដើម្បីឱ្យគេអាចសួរដោយមិនស្ទាក់ស្ទើរ ឬមិនភ័យខ្លាច។
សុជីវធម៌ជាមួយគ្រូបង្រៀង ដូចដែលម៉ាឡាអ៊ីកាត់ជីព្រីលបានធ្វើ ដោយអង្គុយទល់មុខនឹងណាពី ﷺ នូវការអង្គុយមួយដែលប្រកបដោយសុជីវធម៌ដើម្បីទទួលយកចំណេះដឹងអំពីលោក។
រូកុន(គោលគ្រឹះ)នៃសាសនាឥស្លាមមានប្រាំ។ ចំណែកឯរូកុនអ៊ីម៉ាន់(គោលគ្រឹះនៃសេចក្តីជំនឿ)ក្នុងសាសនាឥស្លាមមានប្រាំមួយ។
នៅពេលដែលគេរំលឹកពីឥស្លាម និងអ៊ីម៉ាន(ជំនឿ)ជាមួយគ្នា គឺឥស្លាមសំដៅលើកិច្ចការផ្នែកខាងក្រៅ ហើយអ៊ីម៉ាន សំដៅលើកិច្ចការផ្នែកខាងក្នុង(ចិត្ត)។
បញ្ជាក់ថា សាសនាឥស្លាម គឺមានលំដាប់របស់វា ដោយលំដាប់ទីមួយ គឺឥស្លាម ទីពីរ គឺអ៊ីម៉ាន(ជំនឿ) និងទីបី គឺអៀហសាន ហើយវាជាលំដាប់ដែលខ្ពស់ជាងគេ។
ជាធម្មតា អ្នកដែលសួរ គឺជាអ្នកដែលមិនដឹងអ្វីនោះឡើយ ហើយជាអ្នកដែលស្វែងរកចម្លើយ។ ហេតុនេះហើយទើបសហាហ្ពាត់មានការងឿងឆ្ងល់ចំពោះបុរសនោះដែលមកសួរសំណួរ តែខ្លួនឯងបែរជាបញ្ជាក់ថា ចម្លើយនោះត្រឹមត្រូវទៅវិញ។
ត្រូវចាប់ផ្តើមពីអ្វីដែលសំខាន់ជាងគេមុន ព្រោះណាពី ﷺ លោកបានចាប់ផ្តើមពីពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)ទាំងពីរនៅក្នុងការបកស្រាយពីឥស្លាម ហើយលោកបានចាប់ផ្តើមពីជំនឿចំពោះអល់ឡោះនៅក្នុងការបកស្រាយពីអ៊ីម៉ាន(ជំនឿ)។
អ្នកមានចំណេះដឹងអាចសួរសំណួរដែលខ្លួនបានដឹង(នូវចម្លើយរបស់វា)ដើម្បីឲ្យអ្នកផ្សេងដែលមិនដឹងនោះ បានដឹងផងដែរ។
ការដឹងពីពេលវេលានៃថ្ងៃបរលោក គឺស្ថិតក្នុងចំណោមចំណេះដឹងមួយដែលអល់ឡោះជាម្ចាស់ទ្រង់លាក់ទុកសម្រាប់តែទ្រង់អង្គឯងប៉ុណ្ណោះ(គ្មាននរណាម្នាក់ក្រៅពីទ្រង់ដឹងឡើយ)។