The Creed

5- ពិតប្រាកដណាស់ ខ្ញុំសូមប្រកាសអំពីភក្ដីភាពរបស់ខ្ញុំចំពោះអល់ឡោះ ដោយបដិសេធមិនទទួលយកអ្នកណាម្នាក់ជាទីស្រឡាញ់(ខលីល)ឡើយ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានជ្រើសរើសខ្ញុំធ្វើជាមនុស្សជាទីស្រឡាញ់(ខលីល) ដូចដែលទ្រង់បានជ្រើសរើសណាពីអ៊ីព្រហ៊ីមធ្វើជាមនុស្សជាទីស្រឡាញ់(របស់ទ្រង់)ដែរ

11- ពិតប្រាកដណាស់ អ្នកនឹងទៅជួបក្រុមមួយនៃពួកអះលីគីតាប(ពួកដែលអល់ឡោះប្រទានគម្ពីរឲ្យ)។ ហេតុនេះ នៅពេលដែលអ្នកទៅដល់ពួកគេ ចូរអ្នកអំពាវនាវពួកគេឲ្យធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ហើយពិតណាស់ មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ

12- “ចូរពួកអ្នកកុំលើកតម្កើងខ្ញុំហួសហេតុ ដូចដែលពួកគ្រឹស្ទានបានលើកតម្កើងណាពីអ៊ីសា(លោកយេស៊ូ) កូនប្រុសរបស់ ម៉ារយ៉ាំ។ តាមពិត រូបខ្ញុំគឺជាខ្ញុំបម្រើរបស់អល់ឡោះប៉ុណ្ណោះ។ ហេតុនេះ សូមពួកអ្នកនិយាយថា៖ (ខ្ញុំជា)បម្រើរបស់ទ្រង់ និងជាអ្នកនាំសាររបស់ទ្រង់”។

21- ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានកត់ត្រាទង្វើល្អនិងទង្វើអាក្រក់។ ក្រោយមក ទ្រង់បញ្ជាក់ថា៖ បុគ្គលណាប៉ងប្រាថ្នាធ្វើទង្វើល្អមួយ តែគេមិនបានធ្វើវាទេនោះ អល់ឡោះជាម្ចាស់នឹងកត់ត្រាទុកនៅនឹងទ្រង់ឲ្យជននោះនូវទង្វើល្អមួយយ៉ាងពេញលេញ។ ប្រសិនបើគេប៉ងប្រាថ្នាធ្វើទង្វើល្អ រួចគេបានធ្វើវាមែន អល់ឡោះជាម្ចាស់នឹងកត់ត្រាទុកនៅនឹងទ្រង់ឲ្យជននោះនូវទង្វើល្អដប់ រហូតដល់ប្រាំពីររយ ឬលើសពីនេះទៀត។ ហើយជនណាដែលប៉ងប្រាថ្នាធ្វើទង្វើអាក្រក់មួយ តែគេមិនបានធ្វើវាទេនោះ អល់ឡោះជាម្ចាស់នឹងកត់ត្រាទុកនៅនឹងទ្រង់ឲ្យជននោះនូវទង្វើល្អមួយយ៉ាងពេញលេញ។ តែប្រសិនបើគេប៉ងប្រាថ្នាធ្វើទង្វើអាក្រក់មួយ រួចគេបានធ្វើវាមែន អល់ឡោះជាម្ចាស់នឹងកត់ត្រាឲ្យជននោះនូវទង្វើអាក្រក់តែមួយប៉ុណ្ណោះ”។

23- អ៊ីស្លាមគឺ អ្នកត្រូវធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ មានតែអល់ឡាះមួយគត់ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ។ ហើយត្រូវប្រតិបត្តិសឡាត បរិច្ចាគហ្សាកាត់ បួសខែរ៉ម៉ាហ្ទន និងធ្វើធម្មយាត្រាហាជ្ជីនៅពៃតុលឡោះ ប្រសិនបើអ្នកមានលទ្ធភាពទៅដល់

26- នែកេ្មងប្រុស! ពិតណាស់ យើងនឹងបង្រៀនអ្នកនូវពាក្យពេចន៍ខ្លះៗ៖ ចូរអ្នកថែរក្សា(ក្បួនច្បាប់)អល់ឡោះ ទ្រង់នឹងថែរក្សាអ្នកវិញ។ ចូរអ្នកថែរក្សា(ក្បួនច្បាប់)អល់ឡោះ នោះអ្នកនឹងទទួលបានការចង្អុលបង្ហាញពីទ្រង់នៅពីមុខអ្នកជានិច្ច។ កាលណាអ្នកចង់សុំអ្វីមួយ ចូរអ្នកសុំពីអល់ឡោះ។ ហើយកាលណាអ្នកចង់សុំជំនួយ ចូរអ្នកសុំជំនួយពីអល់ឡោះ

52- “ភាពជ្រះស្អាត គឺជាពាក់កណ្តាលនៃជំនឿ។ ការសូត្រថា៖ “الْحَمْدُ لِلهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) គឺបំពេញភ្នែកជញ្ជីង(ថ្ងៃបរលោក)។ ការសូត្រថា៖ “سُبْحَانَ اللهِ وَالْحَمْدُ لِلهِ” (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ពាក្យទាំងពីរនេះ (ឬពាក្យនេះ) គឺបំពេញនូវអ្វីៗដែលនៅចន្លោះមេឃជាច្រើនជាន់ និងផែនដី

54- ពិតប្រាកដណាស់ សិទ្ធិរបស់អល់ឡោះទៅលើខ្ញុំបម្រើទាំងឡាយ គឺពួកគេត្រូវគោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ។ ចំណែកឯសិទ្ធិរបស់ខ្ញុំបម្រើទាំងឡាយចំពោះអល់ឡោះវិញ គឺទ្រង់មិនដាក់ទណ្ឌកម្មចំពោះអ្នកដែលមិនធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ

60- ខ្ញុំសូមផ្ដាំផ្ញើអ្នកទាំងអស់គ្នាឲ្យកាន់ខ្ជាប់នូវការកោតខ្លាចចំពោះអល់ឡោះ និងការស្ដាប់បង្គាប់ និងច្បាប់វិន័យ ទោះបីជាអ្នកដឹកនាំនោះជាទាសករស្បែកខ្មៅក៏ដោយ។ ហើយនៅជំនាន់ក្រោយពីខ្ញុំទៅ អ្នកនឹងឃើញការបែកបាក់គ្នាយ៉ាងខ្លាំង។ ដូច្នេះអ្នកទាំងអស់គ្នាត្រូវប្រកាន់ខ្ជាប់នូវសុណ្ណះរបស់ខ្ញុំ និងសុណ្ណះរបស់ខូឡាហ្វាអៀរ៉ស្ហ៊ីទីន (អ្នកដឹកនាំដែលត្រឹមត្រូវ និងបានទទួលការចង្អុលបង្ហាញ)

75- “ការជឿលើប្រផ្នូលសត្វស្លាប គឺជាអំពើស្ហ៊ីរិក។ ការជឿលើប្រផ្នូលសត្វស្លាប គឺជាអំពើស្ហ៊ីរិក។ ការជឿលើប្រផ្នូលសត្វស្លាប គឺជាអំពើស្ហ៊ីរិក”(បីដង)។ គ្មាននរណាម្នាក់ក្នុងចំណោមពួកយើង លើកលែងតែមាន(គំនិតបែបនេះ)។ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទ្រង់លុបបំបាត់វាតាមរយៈការប្រគល់ការទុកចិត្ត(លើទ្រង់)។

76- ហើយពួកយើងបាននិយាយថា៖ លោកគឺជាចៅហ្វាយរបស់ពួកយើង។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ចៅហ្វាយ(របស់ពួកយើង) គឺអល់ឡោះជាម្ចាស់”។ ពួកយើងបាននិយាយថា៖ លោកជាអ្នកដែលប្រសើរជាងគេបំផុតក្នុងចំណោមពួកយើងចំពោះឧត្តមភាព និងជាអ្នកដែលអស្ចារ្យបំផុតនៃពួកយើងចំពោះសេចក្តីល្អ។ លោកបានតបថា៖ “ចូរនិយាយនូវពាក្យសម្ដីដែលពួកអ្នកនិយាយរាល់ថ្ងៃ ឬនិយាយតែពាក្យសម្ដីខ្លះរបស់ពួកអ្នក ហើយមិនត្រូវឲ្យស្ហៃតនអូសទាញពួកអ្នកឡើយ”។

88- “នៅថ្ងៃបរលោក ជើងទាំងពីររបស់ខ្ញុំបម្រើអល់ឡោះនឹងមិនអាចធ្វើចលនាទៅណាបានឡើយ រហូតដល់គាត់ត្រូវបានគេសួរអំពីអាយុរបស់គាត់ តើគាត់បានចំណាយវាយ៉ាងដូចម្តេច? អំពីចំណេះដឹងរបស់គាត់ តើគាត់បានប្រើប្រាស់វាយ៉ាងដូចម្តេច? អំពីទ្រព្យសម្បត្តិរបស់គាត់ តើគាត់រកវាបានដោយរបៀបណា និងចំណាយវាយ៉ាងដូចម្តេច? និងអំពីរាងកាយរបស់គាត់ តើគាត់បានប្រើប្រាស់វាយ៉ាងដូចម្តេច”?

93- ពិតណាស់ មានបុរសម្នាក់បានមកជួបនឹងណាពី ﷺ ហើយបាននិយាយជាមួយលោកអំពីកិច្ចការមួយចំនួន។ ក្រោយមក បុរសនោះបាននិយាយថា៖ អ្វីដែលអល់ឡោះមានចេតនា និងលោកមានចេតនា(វានឹងកើតឡើង)។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “តើអ្នកចាត់ទុកខ្ញុំស្មើនឹងអល់ឡោះឬ? អ្នកត្រូវនិយាយថា៖ អ្វីដែលអល់ឡោះមានចេតនាតែមួយគត់(ទើបវាកើតឡើង)”។