តើលោកយល់យ៉ាងណា ប្រសិនបើខ្ញុំប្រតិបត្តិសឡាតដែលគេដាក់កាតព្វកិច្ច ខ្ញុំបួសខែរ៉ម៉ាហ្ទន…

តើលោកយល់យ៉ាងណា ប្រសិនបើខ្ញុំប្រតិបត្តិសឡាតដែលគេដាក់កាតព្វកិច្ច ខ្ញុំបួសខែរ៉ម៉ាហ្ទន ខ្ញុំប្រព្រឹត្តនូវអ្វីដែលគេអនុញ្ញាត ខ្ញុំចៀសវាងពីប្រការដែលគេហាមឃាត់

អំពី ជើពៀរ رضي الله عنه បាននិយាយថា៖ ជាការពិតណាស់ មានបុរសម្នាក់បានសួររ៉ស៊ូលុលឡោះ ﷺ ថា៖ តើលោកយល់យ៉ាងណា ប្រសិនបើខ្ញុំប្រតិបត្តិសឡាតដែលគេដាក់កាតព្វកិច្ច ខ្ញុំបួសខែរ៉ម៉ាហ្ទន ខ្ញុំប្រព្រឹត្តនូវអ្វីដែលគេអនុញ្ញាត ខ្ញុំចៀសវាងពីប្រការដែលគេហាមឃាត់ ហើយខ្ញុំមិនបន្ថែមអ្វីមួយពីលើនេះទៀតឡើយ ថាតើខ្ញុំបានចូលឋានសួគ៌ដែរឬទេ? លោកបានឆ្លើយថា៖ “បាទ (បានចូល)”។ បុរសនោះក៏បាននិយាយថា៖ សូមស្បថនឹងអល់ឡោះ! ខ្ញុំមិនបន្ថែមអ្វីមួយលើសពីនេះទៀតឡើយ។

الشرح

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ជនណាដែលបានប្រតិបត្តិសឡាតដែលជាកាតព្វកិច្ចទាំងប្រាំពេល(សឡាតហ្វើរទូ) ហើយមិនបន្ថែមអ្វីមួយពីលើនោះនៃសឡាតស្ម័គ្រចិត្ត(សឡាតស៊ូណិត) និងបួសតែខែរ៉ម៉ាហ្ទនដោយមិនបួសស៊ូណិតផ្សេងទៀត ហើយរូបគេជឿលើអ្វីដែលគេអនុញ្ញាត ហើយគេធ្វើវា និងជឿលើអ្វីដែលគេហាមប្រាម រួចគេចៀសវាងអំពីវា នោះរូបគេនឹងបានចូលឋានសួគ៌។

فوائد الحديث

ការយកចិត្តទុកដាក់របស់ជនមូស្លីមលើការអនុវត្តប្រការទាំងឡាយដែលជាកាតព្វកិច្ច(ប្រការហ្វើរទូ) និងបោះបង់ប្រការទាំងឡាយដែលគេហាមឃាត់(ប្រការហារ៉ាំ) ហើយត្រូវឲ្យគោលបំណងរបស់ខ្លួន គឺការចូលឋានសួគ៌។

សារៈសំខាន់នៃការប្រព្រឹត្តប្រការដែលគេអនុញ្ញាត ហើយជឿជាក់ពីភាពអនុញ្ញាតរបស់វា និងការចៀសវាងពីប្រការដែលគេហាមឃាត់ ហើយជឿជាក់ពីភាពហាមប្រាមរបស់វា។

ការអនុវត្តប្រការដែលជាកាតព្វកិច្ច(ប្រការហ្វើរទូ) និងបោះបង់ប្រការដែលគេហាមឃាត់(ប្រការហារ៉ាំ) គឺជាមូលហេតុមួយដែលនាំឲ្យចូលឋានសួគ៌។