Names and Rulings

Names and Rulings

6- “លក្ខណៈបួនយ៉ាង ជនណាមានលក្ខណៈទាំងបួននេះ គេគឺជាអ្នកពុតត្បុតយ៉ាងពិតប្រាកដ ហើយជនណាមានលក្ខណៈណាមួយក្នុងចំណោមលក្ខណៈទាំងនេះ គឺគេមានលក្ខណៈមួយនៃភាពពុតត្បុត រហូតដល់គេបោះបង់វាចោលគឺ នៅពេលដែលគេនិយាយ គឺគេកុហក នៅពេលដែលគេចុះកិច្ចសន្យា គឺគេបំពាន នៅពេលដែលគេសន្យា គឺគេក្បត់ពាក្យសន្យា ហើយនៅពេលដែលគេឈ្លោះប្រកែកគ្នា គេបែរចេញ(ពីភាពត្រឹមត្រូវ)”។

11- ពិតប្រាកដណាស់ អ្នកនឹងទៅជួបក្រុមមួយនៃពួកអះលីគីតាប(ពួកដែលអល់ឡោះប្រទានគម្ពីរឲ្យ)។ ហេតុនេះ នៅពេលដែលអ្នកទៅដល់ពួកគេ ចូរអ្នកអំពាវនាវពួកគេឲ្យធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ហើយពិតណាស់ មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ

20- “បុគ្គលណាហើយក្នុងចំណោមពួកអ្នកបានឃើញប្រការអាក្រក់ ចូរឲ្យគេកែប្រែវាដោយដៃរបស់ខ្លួន។ តែបើគ្មានលទ្ធភាពទេ ចូរឲ្យគេកែប្រែវាដោយអណ្តាតរបស់ខ្លួន។ បើនៅតែគ្មានលទ្ធភាពទៀត ត្រូវកែប្រែវាដោយចិត្តរបស់ខ្លួន តែការធ្វើដូចេ្នះ វាជាកម្រិតខ្សោយបំផុតនៃជំនឿ”។

23- “ភាពជ្រះស្អាត គឺជាពាក់កណ្តាលនៃជំនឿ។ ការសូត្រថា៖ “الْحَمْدُ لِلهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) គឺបំពេញភ្នែកជញ្ជីង(ថ្ងៃបរលោក)។ ការសូត្រថា៖ “سُبْحَانَ اللهِ وَالْحَمْدُ لِلهِ” (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ពាក្យទាំងពីរនេះ (ឬពាក្យនេះ) គឺបំពេញនូវអ្វីៗដែលនៅចន្លោះមេឃជាច្រើនជាន់ និងផែនដី

51- “ប្រាកដណាស់ ខ្ញុំនៅឯស្រះដើម្បីមើលថា តើនរណានឹងមករកខ្ញុំក្នុងចំណោមអ្នករាល់គ្នា។ ទោះយ៉ាងណាក៏ដោយ មានមនុស្សមួយចំនួនដែលនៅឆ្ងាយពីខ្ញុំ ដូច្នេះខ្ញុំមានប្រសាសន៍ថា៖ បរពិត្រព្រះជាម្ចាស់របស់ខ្ញុំ! ពួកគេជាក្រុមរបស់ខ្ញុំ ជាប្រជាជាតិរបស់ខ្ញុំ

58- “លក្ខណៈបួនយ៉ាង ជនណាមានលក្ខណៈទាំងបួននេះ គេគឺជាអ្នកពុតត្បុតយ៉ាងពិតប្រាកដ ហើយជនណាមានលក្ខណៈណាមួយក្នុងចំណោមលក្ខណៈទាំងនេះ គឺគេមានលក្ខណៈមួយនៃភាពពុតត្បុត រហូតដល់គេបោះបង់វាចោលគឺ នៅពេលដែលគេនិយាយ គឺគេកុហក នៅពេលដែលគេចុះកិច្ចសន្យា គឺគេបំពាន នៅពេលដែលគេសន្យា គឺគេក្បត់ពាក្យសន្យា ហើយនៅពេលដែលគេឈ្លោះប្រកែកគ្នា គេបែរចេញ(ពីភាពត្រឹមត្រូវ)”។