إعدادات العرض
“ការប្រៀបធៀបជនពុតត្បុត(មូណាហ្វិក) គឺប្រៀបដូចជាសត្វពពែខ្វាក់មួយក្បាលដែលនៅរវាងចៀមពីរក្បាល។…
“ការប្រៀបធៀបជនពុតត្បុត(មូណាហ្វិក) គឺប្រៀបដូចជាសត្វពពែខ្វាក់មួយក្បាលដែលនៅរវាងចៀមពីរក្បាល។ ម្តងវាងាកទៅរកមួយនេះ ម្តងវាងាកទៅរកមួយនោះ។
អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ការប្រៀបធៀបជនពុតត្បុត(មូណាហ្វិក) គឺប្រៀបដូចជាសត្វពពែខ្វាក់មួយក្បាលដែលនៅរវាងចៀមពីរក្បាល។ ម្តងវាងាកទៅរកមួយនេះ ម្តងវាងាកទៅរកមួយនោះ។
[صحيح] [رواه مسلم]
الترجمة
العربية English မြန်မာ Svenska Čeština ગુજરાતી Yorùbá Nederlands اردو Español Bahasa Indonesia ئۇيغۇرچە বাংলা Türkçe Bosanski සිංහල हिन्दी Tiếng Việt Hausa മലയാളം తెలుగు Kiswahili پښتو অসমীয়া Shqip دری Ελληνικά Български Fulfulde ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски тоҷикӣ O‘zbek नेपाली Moore Kurdî Oromoo Wolof Soomaali Français Tagalog Azərbaycan Українська bm தமிழ் Deutsch ქართული Português Македонски Magyar Русский فارسی 中文 Malagasyالشرح
ណាពី ﷺ លោកបានបញ្ជាក់ពីស្ថានភាពរបស់ពួកពុតត្បុតដោយរូបគេប្រៀបដូចជាសត្វពពែមួយក្បាលដែលគ្មានភាពប្រាកដប្រជាក្នុងខ្លួន មិនដឹងថាតើខ្លួនគួរទៅតាមហ្វូងចៀមមួយណា។ ម្តងវាដើរតាមហ្វូងនេះ ម្តងដើរតាមហ្វូងនោះ។ ដូចនេះ ពួកពុតត្បុត(មូណាហ្វិក)គឺជាពួកដែលគ្មានភាពច្បាស់លាស់ក្នុងខ្លួនរវាងជំនឿ(ឥស្លាម) និងភាពគ្មានជំនឿដោយពួកគេមិនស្ថិតនៅជាមួយអ្នកមានជំនឿទាំងផ្នែកខាងក្រៅនិងផ្នែកខាងក្នុងនោះឡើយ ហើយក៏មិនស្ថិតនៅជាមួយពួកគ្មានជំនឿទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងនោះដែរ។ ផ្ទុយទៅវិញ ផ្នែកខាងក្រៅរបស់ពួកគេ គឺស្ថិតនៅជាមួយបណ្តាអ្នកមានជំនឿ ខណៈដែលផ្នែកខាងក្នុងរបស់ពួកគេវិញ គឺស្ថិតក្នុងភាពសង្ស័យ និងមិនច្បាស់លាស់នោះឡើយ។ ដូច្នេះ ម្តងពួកគេលម្អៀងទៅរកក្រុមនេះ ម្តងពួកគេលម្អៀងទៅរកក្រុមនោះ។فوائد الحديث
ក្នុងចំណោមការចង្អុលបង្ហាញរបស់ណាពី ﷺ គឺការលើកជាឧទាហរណ៍ដើម្បីឲ្យអ្នកស្តាប់ងាយយល់។
បញ្ជាក់ពីស្ថានភាពរបស់ពួកពុតត្បុតដែលពួកគេគ្មានភាពច្បាស់លាស់ សង្ស័យ និងមិនមានគោលជំហររឹងមាំ។
ព្រមានពីស្ថានភាពរបស់ពួកពុតត្បុត និងជំរុញឲ្យមានភាពស្មោះត្រង់ សច្ចៈ និងភាពពិតប្រាកដក្នុងសេចក្តីជំនឿ ទាំងខាងក្រៅ និងខាងក្នុង។
التصنيفات
Hypocrisy