إعدادات العرض
“បុគ្គលណាហើយក្នុងចំណោមពួកអ្នកបានឃើញប្រការអាក្រក់ ចូរឲ្យគេកែប្រែវាដោយដៃរបស់ខ្លួន។ តែបើគ្មានលទ្ធភាពទេ…
“បុគ្គលណាហើយក្នុងចំណោមពួកអ្នកបានឃើញប្រការអាក្រក់ ចូរឲ្យគេកែប្រែវាដោយដៃរបស់ខ្លួន។ តែបើគ្មានលទ្ធភាពទេ ចូរឲ្យគេកែប្រែវាដោយអណ្តាតរបស់ខ្លួន។ បើនៅតែគ្មានលទ្ធភាពទៀត ត្រូវកែប្រែវាដោយចិត្តរបស់ខ្លួន តែការធ្វើដូចេ្នះ វាជាកម្រិតខ្សោយបំផុតនៃជំនឿ”។
អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាហើយក្នុងចំណោមពួកអ្នកបានឃើញប្រការអាក្រក់ ចូរឲ្យគេកែប្រែវាដោយដៃរបស់ខ្លួន។ តែបើគ្មានលទ្ធភាពទេ ចូរឲ្យគេកែប្រែវាដោយអណ្តាតរបស់ខ្លួន។ បើនៅតែគ្មានលទ្ធភាពទៀត ត្រូវកែប្រែវាដោយចិត្តរបស់ខ្លួន តែការធ្វើដូចេ្នះ វាជាកម្រិតខ្សោយបំផុតនៃជំនឿ”។
الترجمة
ar ku en sw es ur pt bn id fa ta hi si vi ml ru my th ps as sq sv cs gu yo nl ug tr bs ha te prs el az bg ff kn ky lt or ro rw sr tg uz ne mos wo tl so fr uk bm de ka mk hu zh rn am mg omالشرح
ណាពី ﷺ លោកបានបង្គាប់ប្រើឲ្យកែប្រែប្រការអាក្រក់(គឺរាល់ប្រការទាំងឡាយដែលអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ហាមឃាត់)អាស្រ័យទៅតាមលទ្ធភាព។ កាលណាគេបានឃើញប្រការអាក្រក់ ចាំបាច់លើគេត្រូវកែប្រែវាដោយដៃប្រសិនបើគេមានលទ្ធភាព។ ប្រសិនបើគេគ្មានលទ្ធភាពកែប្រែវាដោយដៃរបស់គេទេនោះ ចូរឲ្យគេកែប្រែប្រការអាក្រក់នោះដោយអណ្តាតរបស់គេ ដោយត្រូវហាមឃាត់ពីប្រការនោះ និងបញ្ជាក់ពីគ្រោះថ្នាក់របស់វាដល់អ្នកដែលប្រព្រឹត្ត ហើយត្រូវណែនាំជននោះទៅកាន់ប្រការល្អជំនួសឲ្យប្រការអាក្រក់នោះ។ ហើយប្រសិនបើគេគ្មានលទ្ធភាពទៀត ចូរឲ្យគេកែប្រែប្រការអាក្រក់នោះដោយចិត្តរបស់គេ ដោយត្រូវស្អប់ប្រការអាក្រក់នោះ ហើយតាំងចិត្តថា ប្រសិនបើខ្លួនមានលទ្ធភាពកែប្រែវា គឺគេប្រាកដជានឹងធ្វើជាមិនខាន។ តែការកែប្រែប្រការអាក្រក់ដោយចិត្តនោះ គឺជាកម្រិតទាបបំផុតនៃជំនឿ(អ៊ីម៉ាន់)។فوائد الحديث
ហាទីស្ហខាងលើ គឺជាមូលដ្ឋានក្នុងការបញ្ជាក់ពីលំដាប់នៃការកែប្រែប្រការអាក្រក់។
បង្គាប់ប្រើឲ្យធ្វើការហាមឃាត់ចំពោះប្រការអាក្រក់ជាជំហានៗអាស្រ័យទៅតាមលទ្ធភាពដែលគេមាន។
ការហាមឃាត់ចំពោះប្រការអាក្រក់ គឺជាកិច្ចការដ៏ចម្បងមួយនៅក្នុងសាសនាឥស្លាម ហើយបុគ្គលម្នាក់ៗមិនអាចរួចផុតពីកាតព្វកិច្ចនេះបានឡើយ។ ប៉ុន្តែ គេដាក់កាតព្វកិច្ចលើជនមូស្លីមឲ្យធ្វើការហាមឃាត់ពីប្រការអាក្រក់នេះអាស្រ័យទៅតាមលទ្ធភាពដែលគេមាន។
ការប្រើគ្នាឲ្យធ្វើល្អ ហាមឃាត់គ្នាពីអំពើអាក្រក់ គឺជាផ្នែកមួយនៃជំនឿ ហើយជំនឿអាចមានការកើនឡើង និងថយចុះ។
លក្ខខណ្ឌក្នុងការហាមឃាត់ពីអំពើអាក្រក់ គឺត្រូវដឹងថា អំពើនោះ ជាអំពើអាក្រក់។
លក្ខខណ្ឌក្នុងការកែប្រែអំពើអាក្រក់ គឺមិនត្រូវឲ្យការកែប្រែអំពើអាក្រក់នោះ បណ្តាលឲ្យមាន ឬនាំមកនូវប្រការដែលអាក្រក់ជាងនោះ។
ក្នុងការហាមឃាត់ប្រការអាក្រក់ គឺមានសុជីវធម៌ និងលក្ខខណ្ឌជាច្រើនដែលគប្បីលើអ្នកមូស្លីមត្រូវសិក្សាស្វែងយល់។
ការហាមឃាត់ប្រការអាក្រក់ គឺតម្រូវឱ្យមានយុទ្ធសាស្ត្រដែលស្របតាមច្បាប់អ៊ីស្លាម ព្រមទាំងចំណេះដឹង និងគតិបណ្ឌិត ។
ការគ្មានចិត្តបដិសេធ គឺបង្ហាញពីភាពទន់ខ្សោយនៃជំនឿ។