ពិតប្រាកដណាស់ យើងបានរកឃើញនៅក្នុងខ្លួនយើងនូវអ្វីមួយដែលពិបាកនឹងនិយាយ។ លោកបានសួរថា៖…

ពិតប្រាកដណាស់ យើងបានរកឃើញនៅក្នុងខ្លួនយើងនូវអ្វីមួយដែលពិបាកនឹងនិយាយ។ លោកបានសួរថា៖ “តើពួកអ្នកពិតជារកឃើញដូចនេះឬ”? ពួកគេបានឆ្លើយថា៖ បាទ (ពិតមែនហើយ)។ លោកបានមានប្រសាសន៍ថា៖ “នោះហើយជាការបង្ហាញអំពីជំនឿដ៏ពិតប្រាកដ”។

អំពី អាពូហ៊ូរ៉យរ៉ោះ រទអ បាននិយាយថា៖ មានមនុស្សមួយក្រុមក្នុងចំណោមសហាហ្ពាត់ណាពី សអវ បានមកដល់ ហើយសួរលោកថា៖ ពិតប្រាកដណាស់ យើងបានរកឃើញនៅក្នុងខ្លួនយើងនូវអ្វីមួយដែលពិបាកនឹងនិយាយ។ លោកបានសួរថា៖ “តើពួកអ្នកពិតជារកឃើញដូចនេះឬ”? ពួកគេបានឆ្លើយថា៖ បាទ (ពិតមែនហើយ)។ លោកបានមានប្រសាសន៍ថា៖ “នោះហើយជាការបង្ហាញអំពីជំនឿដ៏ពិតប្រាកដ”។

الشرح

មនុស្សមួយមួយក្រុមក្នុងចំណោមសហាហ្ពាត់ណាពី សអវ បានមក បន្ទាប់មកក៏បានសួរអំពីបញ្ហាធំដែលពួកគេបានរកឃើញនៅក្នុងខ្លួនពួកគេ ដែលពិបាកនឹងបង្ហាញ ព្រោះវាត្រូវបានគេចាត់ទុកថាអាក្រក់ និងមិនសមរម្យក្នុងការបង្ហាញ។ បន្ទាប់មក ព្យាការី ﷺ បានមានប្រសាសន៍ថា៖ អ្វីដែលអ្នករកឃើញនៅក្នុងខ្លួនអ្នកគឺជាការបង្ហាញអំពីសេចក្តីជំនឿដ៏ពិតប្រាកដ និងច្បាស់លាស់ ដែលជំរុញឱ្យអ្នកបដិសេធនូវអ្វីដែលស្ហៃតនដាក់ក្នុងចិត្តរបស់អ្នក ហើយទប់មិននិយាយវាចេញមក ដោយអ្នកចាត់ទុកថាវាជារឿងដ៏ធំ។ ហើយស្ហៃតនមិនអាចគ្រប់គ្រងចិត្តរបស់អ្នកបានទេ។ ទោះយ៉ាងណាក៏ដោយ ស្ថានភាពនឹងខុសគ្នានៅពេលដែលចិត្តរបស់នរណាម្នាក់ត្រូវបានគ្រប់គ្រងដោយស្ហៃតន រហូតដល់គេមិនអាចទប់ស្កាត់នឹងវាបានឡើយ។

فوائد الحديث

បង្ហាញពីភាពទន់ខ្សោយរបស់ស្ហៃតននៅពេលប្រឈមមុខនឹងអ្នកមានជំនឿ។ វាមិនអាចគ្រប់គ្រងគេបានឡើយ ក្រៅពីផ្តល់នូវកម្រិតនៃការរំខានតិចតួចប៉ុណ្ណោះ។

អ្នកមិនគួរជឿនិងទទួលយកការខ្សឹបខ្សៀវរំខានដល់ដួងវិញ្ញាណឡើយ ព្រោះវាមកពីស្ហៃតន។

ការខ្សឹបខ្សៀវរបស់ស្ហៃតននឹងមិនធ្វើឱ្យប៉ះពាល់ដល់អ្នកមានជំនឿឡើយ ប៉ុន្តែគេត្រូវស្វែងរកការការពារពីអល់ឡោះពីការរំខានទាំងនោះ ហើយមិនត្រូវបណ្តែតបណ្តោយនោះឡើយ។

អ្នកមូស្លីមមិនគួរនៅស្ងៀមអំពីរឿងដែលធ្វើឱ្យគេយល់ច្រឡំនៅក្នុងកិច្ចការសាសនានោះទេ ប៉ុន្តែគេគួរតែសួរអំពីរឿងទាំងនោះ។