“ជាការពិតណាស់ សឡាតដែលមានលក្ខណៈធ្ងន់ធ្ងរចំពោះពួកពុតត្បុតជាងគេ គឺសឡាតអ៊ីស្ហា និងសឡាតស៊ូពុស។…

“ជាការពិតណាស់ សឡាតដែលមានលក្ខណៈធ្ងន់ធ្ងរចំពោះពួកពុតត្បុតជាងគេ គឺសឡាតអ៊ីស្ហា និងសឡាតស៊ូពុស។ ហើយប្រសិនបើពួកគេដឹងអំពីផលបុណ្យនៃសឡាតទាំងពីរនេះ ពួកគេប្រាកដជានឹងទៅសឡាតទាំងពីរនេះជាមិនខាន ទោះបីជាត្រូវវារក៏ដោយ

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ សឡាតដែលមានលក្ខណៈធ្ងន់ធ្ងរចំពោះពួកពុតត្បុតជាងគេ គឺសឡាតអ៊ីស្ហា និងសឡាតស៊ូពុស។ ហើយប្រសិនបើពួកគេដឹងអំពីផលបុណ្យនៃសឡាតទាំងពីរនេះ ពួកគេប្រាកដជានឹងទៅសឡាតទាំងពីរនេះជាមិនខាន ទោះបីជាត្រូវវារក៏ដោយ។ ជាការពិតណាស់ ខ្ញុំពិតជាចង់ប្រើនរណាម្នាក់ឲ្យគេអ៊ីក៏ម៉ះសឡាត។ បន្ទាប់មក ខ្ញុំប្រើនរណាម្នាក់ឲ្យធ្វើជាអ៊ីម៉ាំដឹកនាំមនុស្សសឡាត។ បន្ទាប់មកទៀត ខ្ញុំក៏ចេញទៅជាមួយមនុស្សមួយចំនួនទៀត ដោយយកអុសសំដៅទៅកាន់ក្រុមដែលមិនមកចូលរួមសឡាត រួចដុតផ្ទះរបស់ពួកគេចោល”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានប្រាប់ពីស្ថានភាពរបស់ពួកពុតត្បុត(មូណាហ្វិក) និងភាពខ្ជិលច្រអូសរបស់ពួកគេក្នុងការទៅចូលរួមសឡាត ជាពិសេស សឡាតអ៊ីស្ហា និងសឡាតស៊ូពុស។ ជាការពិតណាស់ ប្រសិនបើពួកគេដឹងពីកម្រិតផលបុណ្យនៃការចូលរួមសឡាតទាំងពីរនេះជាមួយក្រុមអ្នកមូស្លីម(សឡាតជើម៉ាអះ) នោះពួកគេប្រាកដជានឹងទៅចូលរួមសឡាតទាំងពីរនេះជាមិនខាន ទោះបីជាត្រូវទៅដោយវារដូចកូនក្មេងក៏ដោយ។ . ហើយពិតណាស់ ណាពី ﷺ លោកបានតាំងចិត្តនឹងប្រើឲ្យគេអ៊ីក៏ម៉ះ ហើយលោកចាត់តាំងបុរសម្នាក់ឲ្យធ្វើជាអ៊ីម៉ាំដឹកនាំមនុស្សសឡាតជំនួសលោក។ បន្ទាប់មកទៀតលោកក៏ចេញទៅជាមួយមនុស្សមួយចំនួនទៀត ដោយយកអុសជាច្រើនបាច់សំដៅទៅកាន់ក្រុមដែលមិនមកចូលរួមសឡាត រួចដុតផ្ទះរបស់ពួកគេចោល ព្រោះតែភាពធ្ងន់ធ្ងរនៃអ្វីដែលពួកគេបានប្រព្រឹត្ត។ ក៏ប៉ុន្តែជាក់ស្តែងលោកមិនបានធ្វើដូច្នោះឡើយត្បិតនៅក្នុងផ្ទះនោះ គឺមានស្ត្រី ក្មេងៗ អ្នកជំងឺ ក៏ដូចជាអ្នកដទៃទៀតក្រៅពីពួកគេក្នុងចំណោមអ្នកដែលច្បាប់អនុគ្រោះឲ្យដែលពួកគេពុំមានបាបកម្មអ្វីឡើយ។

فوائد الحديث

គ្រោះថ្នាក់នៃការគេចវេះមិនចូលរួមសឡាតរួមគ្នា(ជើម៉ាអះ)នៅម៉ាស្ជិត។

ពួកពុតត្បុត ពួកគេគោរពសក្ការៈពុំមែនក្នុងគោលបំណងអ្វីក្រៅពីចង់ឲ្យគេមើលឃើញ និងដឹងឮនោះឡើយ។ ដូចនេះ ពួកគេមិនទៅសឡាតឡើយ លើកលែងតែក្នុងពេលដែលមានមនុស្សមើលឃើញពួកគេប៉ុណ្ណោះ។

ផលបុណ្យដ៏ធំធេងនៃការសឡាតអ៊ីស្ហា និងស៊ូពុសជាលក្ខណៈរួមគ្នា(ជើម៉ាអះ) ហើយសក្តិសមបំផុតនឹងចូលរួមសឡាតទាំងពីរនេះ ទោះបីជាត្រូវវារទៅក៏ដោយ។

ការថែរក្សាលើការសឡាតអ៊ីស្ហា និងសឡាតស៊ូពុស គឺចាកផុតពីភាពពុតត្បុត ហើយការគេចវេះមិនចូលរួមសឡាតពីរនេះ គឺស្ថិតក្នុងចំណោមលក្ខណៈសម្បត្តិរបស់ពួកពុតត្បុត។

التصنيفات

Hypocrisy, Virtue of Prayer