“ជំនឿ(អ៊ីម៉ាន)មានច្រើនជាងចិតសិបផ្នែក ឬច្រើនជាងហុកសិបផ្នែក។ ផ្នែកដែលល្អជាងគេ គឺការសូត្រថា៖ لَا إلَهَ إِلَّا…

“ជំនឿ(អ៊ីម៉ាន)មានច្រើនជាងចិតសិបផ្នែក ឬច្រើនជាងហុកសិបផ្នែក។ ផ្នែកដែលល្អជាងគេ គឺការសូត្រថា៖ لَا إلَهَ إِلَّا اللَّهُ (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)។ ចំណែកឯផ្នែកដែលទាបជាងគេ គឺការយកវត្ថុដែលបង្កបញ្ហាដល់មនុស្សចេញពីផ្លូវ

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជំនឿ(អ៊ីម៉ាន)មានច្រើនជាងចិតសិបផ្នែក ឬច្រើនជាងហុកសិបផ្នែក។ ផ្នែកដែលល្អជាងគេ គឺការសូត្រថា៖ لَا إلَهَ إِلَّا اللَّهُ (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)។ ចំណែកឯផ្នែកដែលទាបជាងគេ គឺការយកវត្ថុដែលបង្កបញ្ហាដល់មនុស្សចេញពីផ្លូវ។ ហើយការខ្មាសអៀនក៏ជាផ្នែកមួយនៃជំនឿដែរ”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ សេចក្តីជំនឿ(អ៊ីម៉ាន) គឺមានខ្នែង និងផ្នែករបស់វាជាច្រើនដែលគ្របដណ្តប់ទាំងគោលជំនឿ ទង្វើ និងពាក្យសម្តី។ ចំពោះផ្នែកដែលខ្ពង់ខ្ពស់ជាងគេ និងល្អប្រសើរជាងគេ គឺការពោលពាក្យ៖ لَا إلَهَ إِلَّا اللَّهُ (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)ដោយដឹងពីអត្ថន័យរបស់ពាក្យនេះ អនុវត្តតាមនូវអ្វីដែលពាក្យនេះទាមទារ ពោលគឺ ពិតប្រាកដណាស់អល់ឡោះជាម្ចាស់ គឺជាព្រះជាម្ចាស់តែមួយគត់ដែលសក្តិសមនឹងគេគោរពសក្ការៈដោយគ្មានអ្នកផ្សេងក្រៅពីទ្រង់ឡើយ។ ចំណែកឯទង្វើដែលបង្ហាញពីសេចក្តីជំនឿដែលទាបជាង គឺការយកនូវអ្វីដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្សចេញពីផ្លូវដើររបស់ពួកគេ។ បន្ទាប់មក ណាពី ﷺ លោកបានប្រាប់ថា ពិតប្រាកដណាស់ ភាពខ្មាសអៀន ក៏ជាផ្នែកមួយនៃជំនឿផងដែរ។ វាជាសីលធម៌មួយដែលជំរុញមនុស្សឲ្យធ្វើអំពើល្អ និងបោះបង់អំពើអាក្រក់។

فوائد الحديث

សេចក្តីជំនឿ គឺមានលំដាប់ផ្សេងៗគ្នាជាច្រើនដែលល្អប្រសើរជាងគ្នា។

សេចក្តីជំនឿ គឺមានទាំងពាក្យសម្តី ទង្វើ និងគោលជំនឿ។

ការខ្មាសអៀនចំពោះអល់ឡោះ គឺទាមទារមិនឲ្យអល់ឡោះឃើញអ្នកនៅកន្លែងដែលទ្រង់ហាមឃាត់ និងមិនត្រូវឲ្យបាត់មុខអ្នកនៅកន្លែងដែលទ្រង់បង្គាប់ប្រើ។

ការប្រាប់ពីចំនួនផ្នែកនៃជំនឿ មិនមែនបង្ហាញអំពីចំនួនកំណត់នៃផ្នែករបស់ជំនឿនោះឡើយ។ ផ្ទុយទៅវិញ វាបង្ហាញថាជំនឿគឺពិតជាមានច្រើនផ្នែក ។ ជាការពិតណាស់ ក្នុងភាសាអារ៉ាប់ ជួនកាលគេអាចរំលឹកពីប្រការអ្វីមួយដោយប្រាប់ពីចំនួន ប៉ុន្តែមិនមែនមានន័យថាជាការកំណត់ចំនួននោះឡើយ។