إعدادات العرض
“ជនណាអំពាវនាវទៅកាន់ការចង្អុលបង្ហាញ(ប្រការល្អ)…
“ជនណាអំពាវនាវទៅកាន់ការចង្អុលបង្ហាញ(ប្រការល្អ) ជននោះនឹងទទួលបានផលបុណ្យដូចផលបុណ្យអ្នកដែលអនុវត្តតាមគាត់ដោយគេមិនកាត់បន្ថយផលបុណ្យរបស់អ្នកដែលអនុវត្តតាមគាត់បន្ដិចណាឡើយ
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាអំពាវនាវទៅកាន់ការចង្អុលបង្ហាញ(ប្រការល្អ) ជននោះនឹងទទួលបានផលបុណ្យដូចផលបុណ្យអ្នកដែលអនុវត្តតាមគាត់ដោយគេមិនកាត់បន្ថយផលបុណ្យរបស់អ្នកដែលអនុវត្តតាមគាត់បន្ដិចណាឡើយ។ ហើយជនណាដែលអំពាវនាវទៅកាន់ភាពវង្វេង(ប្រកាអាក្រក់) ជននោះនឹងត្រូវទទួលបាបកម្មដូចបាបកម្មរបស់អ្នកដែលអនុវត្តតាមគាត់ដែរ ដោយគេមិនកាត់បន្ថយបាបកម្មរបស់អ្នកអនុវត្តតាមគាត់បន្ដិចណាឡើយ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Kiswahili Português සිංහල Svenska Čeština ગુજરાતી Yorùbá ئۇيغۇرچە پښتو অসমীয়া دری Кыргызча or Tiếng Việt नेपाली Kinyarwanda తెలుగు Lietuvių Română മലയാളം Nederlands Soomaali Српски Українська Deutsch ಕನ್ನಡ Wolof Moore Shqip ქართული Azərbaycan Magyar Македонски தமிழ் မြန်မာ አማርኛ Malagasy Oromoo ไทย मराठी ਪੰਜਾਬੀ O‘zbekالشرح
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ជនណាដែលណែនាំ ចង្អុលបង្ហាញ និងជំរុញមនុស្សឱ្យដើរតាមផ្លូវត្រឹមត្រូវនិងផ្លូវល្អតាមរយៈពាក្យសម្ដី ឬទង្វើ ជននោះនឹងទទួលបានផលបុណ្យដូចគ្នានឹងអ្នកដែលធ្វើតាមគាត់ដែរ ដោយគេមិនកាត់បន្ថយពីផលបុណ្យរបស់អ្នកដែលធ្វើតាមបន្តិចណាឡើយ។ ចំណែកឯជនណាដែលណែនាំ និងចង្អុលបង្ហាញអ្នកដទៃឱ្យដើរតាមប្រការខុសឆ្គង និងប្រការអាក្រក់ដែលនាំឲ្យមានបាបកម្ម ឬធ្វើរឿងដែលមិនត្រឹមត្រូវតាមរយៈពាក្យសម្ដីឬទង្វើ ជននោះនឹងទទួលបានបាបកម្មដូចគ្នានឹងអ្នកដែលធ្វើតាមគាត់ដែរ ដោយគេមិនកាត់បន្ថយពីបាបកម្មរបស់អ្នកដែលធ្វើតាមបន្តិចណាឡើយ។فوائد الحديث
ឧត្តមភាពនៃការអំពាវនាវទៅកាន់ការចង្អុលបង្ហាញ ទោះតិចក្តី ច្រើនក្តី ហើយពិតណាស់ អ្នកដែលអំពាវនាវនឹងទទួលបានផលបុណ្យដូចអ្នកធ្វើដែរ ដែលនេះ គឺជាភាពធំធេងនៃការប្រោសប្រទានរបស់អល់ឡោះជាម្ចាស់ និងភាពពេញលេញនៃក្តីសប្បុរសរបស់ទ្រង់។
បញ្ជាក់ពីគ្រោះថ្នាក់នៃការអំពាវនាវមនុស្សទៅកាន់ភាពវង្វេង ទោះតិចក្តី ច្រើនក្តី ហើយពិតណាស់ អ្នកដែលអំពាវនាវនោះនឹងទទួលបានបាបកម្មដូចគ្នានឹងអ្នកដែលប្រព្រឹត្ត។
ការតបស្នង គឺអាស្រ័យទៅតាមប្រភេទនៃទង្វើ។ ដូចនេះ ជនណាដែលអំពាវនាវមនុស្សទៅរកប្រការល្អ គេនឹងទទួលបានផលបុណ្យដូចអ្នកដែលប្រព្រឹត្ត ហើយជនណាដែលអំពាវនាវមនុស្សទៅរកប្រការអាក្រក់ ក៏នឹងទទួលបានបាបកម្មដូចអ្នកដែលប្រព្រឹត្តដែរ។
ចាំបាច់លើជនមូស្លីមត្រូវប្រុងប្រយ័ត្នកុំឱ្យខ្លួនឯងក្លាយជាគំរូអាក្រក់សម្រាប់អ្នកដទៃតាមរយៈការប្រព្រឹត្តអំពើបាបដោយបើកចំហ ខណៈដែលមនុស្សមើលឃើញ ព្រោះរូបគេនឹងទទួលបាបកម្មដោយសារអ្នកដែលធ្វើតាមខ្លួន ទោះបីជារូបគេមិនបានជំរុញអ្នកទាំងនោះឱ្យធ្វើក៏ដោយ។
التصنيفات
Religious Innovation