“គេបានដាក់បទបញ្ជាចំពោះខ្ញុំឱ្យប្រយុទ្ធប្រឆាំងនឹងមនុស្ស រហូតដល់ពួកគេធ្វើសាក្សីថា…

“គេបានដាក់បទបញ្ជាចំពោះខ្ញុំឱ្យប្រយុទ្ធប្រឆាំងនឹងមនុស្ស រហូតដល់ពួកគេធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ព្រមទាំងប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់។

អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “គេបានដាក់បទបញ្ជាចំពោះខ្ញុំឱ្យប្រយុទ្ធប្រឆាំងនឹងមនុស្ស រហូតដល់ពួកគេធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ព្រមទាំងប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់។ ប្រសិនបើពួកគេធ្វើដូច្នោះ ពួកគេត្រូវបានការពារអំពីខ្ញុំនូវអាយុជីវិត និងទ្រព្យសម្បត្តិរបស់ពួកគេ លើកលែងតែអ្វីដែលជាសិទ្ធិរបស់អ៊ីស្លាម ហើយការជំនុំជម្រះពួកគេ គឺស្ថិតលើអល់ឡោះជាម្ចាស់”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានប្រាប់ថា អល់ឡោះជាម្ចាស់ទ្រង់បានដាក់បទបញ្ជាឲ្យលោកប្រយុទ្ធប្រឆាំងនឹងពួកពហុទេពនិយម រហូតដល់ពួកគេធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ និងធ្វើសាក្សីថា ពិតណាស់ ណាពីមូហាំម៉ាត់ ﷺ គឺជាអ្នកនាំសាររបស់អល់ឡោះ ហើយត្រូវអនុវត្តតាមនូវអ្វីដែលពាក្យនេះទាមទារ ដូចជាការថែរក្សាលើការសឡាតទាំងប្រាំពេលក្នុងមួយថ្ងៃមួយយប់ និងបរិច្ចាគហ្សាកាត់ដល់អ្នកដែលមានសិទ្ធិទទួល។ ប្រសិនបើពួកគេបានធ្វើនូវប្រការទាំងនេះ ជាការពិតណាស់ ឥស្លាមនឹងការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ពួកគេដោយគេមិនអនុញ្ញាតឱ្យសម្លាប់ពួកគេឡើយ លើកលែងតែពួកគេប្រព្រឹត្តនូវបទល្មើស និងបទឧក្រិដ្ឋដែលសក្តិសមនឹងទទួលទោសប្រហារជីវិតស្របតាមច្បាប់ឥស្លាមប៉ុណ្ណោះ។ ក្រោយមក នៅថ្ងៃបរលោក អល់ឡោះជាម្ចាស់នឹងជំនុំជម្រះពួកគេ ព្រោះទ្រង់ដឹងបំផុតនូវអ្វីដែលនៅក្នុងចិត្តរបស់ពួកគេ។

فوائد الحديث

ការវិនិច្ឆ័យទាំងឡាយ គឺផ្អែកទៅលើអ្វីដែលមើលឃើញពីខាងក្រៅ។ ចំណែកអល់ឡោះទ្រង់ជាអ្នកដឹងបំផុតនូវអ្វីដែលលាក់បាំង។

សារៈសំខាន់នៃការអំពាវនាវទៅកាន់ជំនឿចំពោះអល់ឡោះតែមួយ(តាវហេទ) ហើយវាជាចំណុចដំបូងគេបង្អស់ដែលគេត្រូវចាប់ផ្តើមក្នុងការអំពាវនាវ។

ហាទីស្ហនេះពុំមែនមានន័យថា ពួកពហុទេពនិយមត្រូវបានបង្ខំឱ្យចូលសាសនាអ៊ីស្លាមនោះឡើយ។ ផ្ទុយទៅវិញ ពួកគេមានជម្រើសរវាងការចូលសាសនាអ៊ីស្លាម ឬបង់ពន្ធ(ជីហ្សយ៉ះ)។ ប្រសិនបើពួកគេបដិសេធទាំងពីរជម្រើសនេះ ហើយរារាំងការអំពាវនាវទៅកាន់សាសនាអ៊ីស្លាម នោះជម្រើសតែមួយគត់គឺត្រូវប្រយុទ្ធជាមួយពួកគេ ដោយអនុលោមទៅតាមបទបញ្ញត្តិនៃសាសនាអ៊ីស្លាម។

التصنيفات

Islam