إعدادات العرض
“បុគ្គលម្នាក់ៗនៃពួកអ្នកមិនទាន់មានជំនឿពេញលេញឡើយ លុះត្រាតែទំនើងចិត្តរបស់គេដើរតាមអ្វីដែលខ្ញុំបាននាំមក”។
“បុគ្គលម្នាក់ៗនៃពួកអ្នកមិនទាន់មានជំនឿពេញលេញឡើយ លុះត្រាតែទំនើងចិត្តរបស់គេដើរតាមអ្វីដែលខ្ញុំបាននាំមក”។
អំពី អាពូមូហាំម៉ាត់ អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អោស رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលម្នាក់ៗនៃពួកអ្នកមិនទាន់មានជំនឿពេញលេញឡើយ លុះត្រាតែទំនើងចិត្តរបស់គេដើរតាមអ្វីដែលខ្ញុំបាននាំមក”។
[قال النووي: حديث صحيح] [رويناه في كتاب الحجة بإسناد صحيح]
الترجمة
العربية Español አማርኛ English اردو Indonesia বাংলা Français Türkçe Русский Bosanski සිංහල हिन्दी 中文 فارسی Tiếng Việt Tagalog Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் မြန်မာ ไทย Deutsch پښتو অসমীয়া Shqip Nederlands ગુજરાતી Кыргызча नेपाली Lietuvių دری Српски тоҷикӣ Kinyarwanda Magyar Čeština Moore Malagasy Oromoo ಕನ್ನಡ Wolof Azərbaycan O‘zbek Українська ქართული Македонски Bambara ਪੰਜਾਬੀ मराठी Kirundi Kurmancî Bahasa Melayuالشرح
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ បុគ្គលម្នាក់មិនទាន់ក្លាយជាអ្នកមានជំនឿពេញលេញដែលច្បាប់ឥស្លាមតម្រូវនោះឡើយ លុះត្រាតែការស្រឡាញ់ពេញចិត្តរបស់គេ ឬចំណង់ចំណូលចិត្តរបស់គេដើរតាមអ្វីដែលរ៉ស៊ូលុលឡោះ ﷺ លោកបាននាំមក មិនថាបទបញ្ជា បម្រាម ឬអ្វីផ្សេងនោះឡើយ ដោយរូបគេស្រឡាញ់ពេញចិត្តអ្វីដែលលោកបានបង្គាប់ប្រើ ហើយស្អប់នូវអ្វីដែលលោកបានហាមឃាត់។فوائد الحديث
ហាទីស្ហនេះ គឺជាគោលការណ៍នៅក្នុងការប្រគល់ខ្លួន និងគោរពតាមច្បាប់ឥស្លាម។
ព្រមានដល់មនុស្សថា ជាការពិតណាស់ ជនណាដែលយកខួរក្បាល និងទម្លាប់របស់ខ្លួនមកកាត់សេចក្តី ហើយឲ្យអាទិភាពដល់វាមុនអ្វីដែលរ៉ស៊ូលុលឡោះ ﷺ លោកបាននាំមក គឺអាចនឹងត្រូវបានគេបដិសេធសេចក្តីជំនឿពីជននោះ។
ចាំបាច់ត្រូវកាត់សេចក្តីតាមច្បាប់បញ្ញត្តិឥស្លាមចំពោះគ្រប់អ្វីៗទាំងអស់ ដោយយោងតាមប្រសាសន៍ណាពី ﷺ៖ “តាមអ្វីដែលខ្ញុំបាននាំមក”។
សេចក្តីជំនឿ(អ៊ីម៉ាន)កើនឡើងដោយការគោរពប្រតិបត្តិ ហើយថយចុះដោយការប្រព្រឹត្តល្មើស។
