إعدادات العرض
“លក្ខណៈពីរយ៉ាងនៅក្នុងខ្លួនមនុស្សដែលជាទង្វើរបស់ពួកគ្មានជំនឿ គឺការដៀលពូជ និងការយំទួញសោកចំពោះសព”។
“លក្ខណៈពីរយ៉ាងនៅក្នុងខ្លួនមនុស្សដែលជាទង្វើរបស់ពួកគ្មានជំនឿ គឺការដៀលពូជ និងការយំទួញសោកចំពោះសព”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “លក្ខណៈពីរយ៉ាងនៅក្នុងខ្លួនមនុស្សដែលជាទង្វើរបស់ពួកគ្មានជំនឿ គឺការដៀលពូជ និងការយំទួញសោកចំពោះសព”។
[صحيح] [رواه مسلم]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Hausa Kurdî Português සිංහල Nederlands অসমীয়া Tiếng Việt Kiswahili ગુજરાતી پښتو Română മലയാളം Deutsch नेपाली ქართული Moore Magyar తెలుగు Кыргызча Svenska ಕನ್ನಡ አማርኛ Українська Kinyarwanda Македонски Oromoo ไทย Српски मराठी ਪੰਜਾਬੀ دری Malagasy Wolof Lietuviųالشرح
ណាពី ﷺ លោកបានប្រាប់អំពីលក្ខណៈពីរយ៉ាងនៅក្នុងខ្លួនមនុស្សដែលជាទង្វើរបស់ពួកគ្មានជំនឿ និងជាអត្តចរិតរបស់មនុស្សនាសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ) នោះគឺ៖ ទីមួយ៖ ដៀលពូជពង្ស មើលងាយ និងមានភាពក្រអឺតក្រទម ក្អេងក្អាងដាក់អ្នកដទៃ។ ទីពីរ៖ ការស្រែកយំទួញសោកពេលជួបគ្រោះដោយការខឹងសម្បាចំពោះព្រេងវាសនាដែលអល់ឡោះបានកំណត់ ឬហែកសម្លៀកបំពាក់ខ្លួនឯងដោយក្តីសោកសង្រេងខ្លាំង។فوائد الحديث
ជំរុញឲ្យមនុស្សបន្ទាបខ្លួន និងមិនត្រូវក្រអឺតក្រទមដាក់អ្នកដទៃ។
ចាំបាច់ត្រូវមានការអត់ធ្មត់នៅពេលជួបគ្រោះ ហើយមិនត្រូវមានការខឹងសម្បាឡើយ។
ទង្វើទាំងនេះស្ថិតក្នុងលក្ខណៈនៃភាពគ្មានជំនឿកម្រិតស្រាល(កាហ្វៀរតូច) ហើយមិនមែនមានន័យថា អ្នកដែលលក្ខណៈណាមួយក្នុងចំណោមលក្ខណៈអ្នកគ្មានជំនឿ គឺនឹងក្លាយជាអ្នកគ្មានជំនឿដែលត្រូវចេញពីសាសនានោះទេ លុះត្រាតែគេប្រព្រឹត្តនូវលក្ខណៈណាមួយដែលជាលក្ខណៈនៃភាពគ្មានជំនឿកម្រិតធ្ងន់(កាហ្វៀរធំ)។
សាសនាអ៊ីស្លាមហាមឃាត់រាល់ប្រការទាំងឡាយដែលនាំឱ្យមានការបែកបាក់រវាងអ្នកមូស្លីម ដូចជាការប្រមាថពូជពង្សអ្នកដទៃជាដើម។
التصنيفات
Disbelief