“ពិតប្រាកដណាស់ អ្វីដែលខ្ញុំខ្លាចបំផុតចំពោះពួកអ្នក គឺស្ហ៊ីរិកតូច”។ ពួកគេបានសួរថា៖…

“ពិតប្រាកដណាស់ អ្វីដែលខ្ញុំខ្លាចបំផុតចំពោះពួកអ្នក គឺស្ហ៊ីរិកតូច”។ ពួកគេបានសួរថា៖ តើអ្វីទៅជាស្ហ៊ីរិកតូចនោះ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “គឺរីយ៉ាក(ធ្វើល្អចង់ឲ្យគេមើលឃើញ)

អំពី ម៉ះមូទ ពិន ឡាពីទ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អ្វីដែលខ្ញុំខ្លាចបំផុតចំពោះពួកអ្នក គឺស្ហ៊ីរិកតូច”។ ពួកគេបានសួរថា៖ តើអ្វីទៅជាស្ហ៊ីរិកតូចនោះ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “គឺរីយ៉ាក(ធ្វើល្អចង់ឲ្យគេមើលឃើញ)។ នៅថ្ងៃបរលោក នៅពេលដែលមនុស្សលោកត្រូវបានគេតបស្នងចំពោះទង្វើទាំងឡាយរបស់ពួកគេរួចមក អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលទៅកាន់អ្នកទាំងនោះថា៖ ចូរពួកអ្នកទៅរកអ្នកដែលពួកអ្នកធ្វើល្អចង់ឲ្យពួកគេឃើញនៅក្នុងលោកិយចុះ ហើយមើលមើល៍ ថាតើពួកអ្នកឃើញមានការតបស្នងណាមួយនៅឯពួកគេដែរឬទេ”?

[حسن] [رواه أحمد]

الشرح

ណាពី ﷺ លោកបានប្រាប់ថា អ្វីដែលលោកខ្លាចជាងគេបំផុតចំពោះប្រជាជាតិរបស់លោកនោះគឺ ស្ហ៊ីរិកតូច ពោលគឺ រីយ៉ាក ដោយគេធ្វើអំពើល្អដើម្បីឲ្យមនុស្សមើលឃើញ។ បន្ទាប់មក លោកបានប្រាប់ពីទណ្ឌកម្មនៅថ្ងៃបរលោកចំពោះអ្នកដែលមានភាពរីយ៉ាកនៅក្នុងខ្លួន ដោយពួកគេនឹងត្រូវគេបញ្ជាថា៖ ចូរពួកអ្នកទៅរកអ្នកដែលពួកអ្នកធ្វើទង្វើល្អដើម្បីពួកគេចុះ ហើយមើលមើល៍ ថាតើពួកគេអាចផ្តល់ផលបុណ្យដល់ពួកអ្នកចំពោះទង្វើទាំងនោះដែរឬទេ?

فوائد الحديث

ចាំបាច់ត្រូវមានភាពជ្រះថ្លា(អៀខ្លើស)ក្នុងការសាងទង្វើកុសលសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់ និងត្រូវប្រុងប្រយ័ត្នពីប្រការរីយ៉ាក(ធ្វើល្អចង់ឲ្យគេមើលឃើញ)។

បង្ហាញពីក្តីករុណាយ៉ាងធំធេងរបស់ណាពី ﷺ ចំពោះប្រជាជាតិរបស់លោក និងការព្យាយាមរបស់លោកលើការចង្អុលបង្ហាញ និងទូន្មានដល់ពួកគេ។

ប្រសិនបើនេះជាការព្រួយបារម្ភរបស់ណាពី ﷺ ចំពោះសហាហ្ពាត់របស់លោកដែលជាចៅហ្វាយនៃមនុស្សល្អទាំងឡាយ នោះការព្រួយបារម្ភរបស់លោកចំពោះអ្នកជំនាន់ក្រោយៗពួកគេ គឺរឹតតែខ្លាំងថែមទៀត។

التصنيفات

Polytheism, Prophet's Mercy