إعدادات العرض
“ចូរពួកអ្នករួសរាន់សាងទង្វើកុសលមុនពេលមានភាពវឹកវរដូចជាផ្នែកមួយនៃរាត្រីងងឹតកើតឡើង
“ចូរពួកអ្នករួសរាន់សាងទង្វើកុសលមុនពេលមានភាពវឹកវរដូចជាផ្នែកមួយនៃរាត្រីងងឹតកើតឡើង
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នករួសរាន់សាងទង្វើកុសលមុនពេលមានភាពវឹកវរដូចជាផ្នែកមួយនៃរាត្រីងងឹតកើតឡើង ដោយបុរសម្នាក់ព្រឹកឡើងជាអ្នកមានជំនឿ តែល្ងាចឡើងក្លាយជាអ្នកគ្មានជំនឿ ឬល្ងាចឡើងជាអ្នកមានជំនឿ តែព្រឹកឡើងក្លាយជាអ្នកគ្មានជំនឿ។ គេលក់សាសនារបស់ខ្លួនដើម្បីផលប្រយោជន៍លោកិយ”។
الترجمة
العربية Bosanski English Español فارسی Français Bahasa Indonesia Русский Türkçe اردو 中文 हिन्दी Tagalog Hausa Kurdî Kiswahili Português සිංහල دری অসমীয়া Tiếng Việt Svenska Yorùbá Кыргызча ગુજરાતી नेपाली മലയാളം Română Nederlands Soomaali پښتو తెలుగు Kinyarwanda ಕನ್ನಡ Српски Moore ქართული Čeština Українська Magyar Македонски Lietuvių Azərbaycan Wolof বাংলা አማርኛ Malagasy Oromoo ไทย Deutsch मराठी ਪੰਜਾਬੀ O‘zbekالشرح
ណាពី ﷺ លោកបានជំរុញអ្នកមានជំនឿឲ្យរួសរាន់ និងបង្កើនការសាងទង្វើកុសលមុនពេលវាក្លាយជាលំបាក និងមានការរំខានដោយការមកដល់នៃភាពវឹកវរ និងប្រការមិនច្បាស់លាស់ជាច្រើនដែលរារាំងពួកគេ។ ភាពវឹកវរទាំងនោះងងឹតដូចជាផ្នែកមួយនៃពេលរាត្រី ដែលការពិតត្រូវបានលាយឡំនឹងភាពមិនពិត ធ្វើឱ្យមនុស្សពិបាកក្នុងការបែងចែករវាងវាទាំងពីរ។ ដោយសារតែភាពធ្ងន់ធ្ងររបស់វា ធ្វើឱ្យមនុស្សម្នាក់ជួបប្រទះនូវភាពចលាចល រហូតដល់រូបគេជាអ្នកមានជំនឿនៅពេលព្រឹក និងក្លាយជាអ្នកគ្មានជំនឿនៅពេលល្ងាច ហើយជាអ្នកមានជំនឿនៅពេលល្ងាច និងក្លាយអ្នកគ្មានជំនឿនៅពេលព្រឹក។ គេបោះបង់ជំនឿសាសនារបស់ខ្លួនដើម្បីផលប្រយោជន៍បណ្តោះអាសន្នក្នុងលោកិយនេះ។فوائد الحديث
ចាំបាច់ប្រកាន់ខ្ជាប់នឹងសាសនា និងត្រូវរួសរាន់សាងនូវទង្វើកុសលមុនពេលមានឧបសគ្គមកដល់។
បង្ហាញថា ភាពវឹកវរដែលនាំឱ្យវង្វេងនឹងកើតមានជាបន្តបន្ទាប់នៅសម័យកាលចុងក្រោយ(មុនថ្ងៃបរលោកមកដល់) ដោយនៅពេលដែលភាពវឹកវរមួយបានចប់ ភាពវឹកវរមួយទៀតនឹងកើតឡើង។
នៅពេលសេចក្តីជំនឿរបស់មនុស្សទន់ខ្សោយ ហើយគេបោះបង់វាជាថ្នូរនឹងលាភសំណាងលោកិយ ដូចជាទ្រព្យសម្បត្តិ ឬអ្វីផ្សេងទៀត នោះវានឹងក្លាយជាមូលហេតុមួយដែលធ្វើឲ្យគេរង្វេង បោះបង់សាសនា ហើយធ្លាក់ចូលទៅក្នុងភាពវឹកវរ។
ហាទីស្ហនេះបង្ហាញថា ទង្វើកុសល គឺជាមូលហេតុមួយដែលនាំឲ្យរួចផុតពីភាពវឹកវរ។
ភាពវឹកវរមានពីរប្រភេទ៖ ភាពវឹកវរដោយសារភាពមិនច្បាស់លាស់ដែលគេអាចព្យាបាលដោយចំណេះដឹង ហើយនិងភាពវឹកវរនៃចំណង់តណ្ហាដែលគេអាចព្យាបាលវាដោយសេចក្តីជំនឿ និងការអត់ធ្មត់។
ហាទីស្ហនេះបង្ហាញថា ជនណាដែលសាងទង្វើកុសលតិចតួច ភាពវឹកវរនឹងមករកគេយ៉ាងលឿន។ ចំណែកឯជនណាដែលសាងទង្វើកុសលបានច្រើន គឺគេមិនគួរចាញ់បោកចំពោះអ្វីដែលខ្លួនមាននោះទេ។ ផ្ទុយទៅវិញ គេត្រូវបន្ថែមការសាងទង្វើកុសលបន្ថែមទៀត។
التصنيفات
Branches of Faith