إعدادات العرض
“ជនណាដែលបានស្បថនឹងអ្វីផេ្សងក្រៅពីអល់ឡោះ គេពិតជាបានបោះបង់ជំនឿ(កាហ្វៀរ) ឬបានធ្វើស្ហ៊ីរិកហើយ”។
“ជនណាដែលបានស្បថនឹងអ្វីផេ្សងក្រៅពីអល់ឡោះ គេពិតជាបានបោះបង់ជំនឿ(កាហ្វៀរ) ឬបានធ្វើស្ហ៊ីរិកហើយ”។
អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما ពិតណាស់ គាត់បានឮបុរសម្នាក់ពោលថា៖ ទេ សូមស្បថនឹងកាក់ហ្ពះ។ ពេលនោះ អ៊ិពនូអ៊ូមើរ ក៏និយាយថា៖ គេមិនត្រូវស្បថនឹងអ្វីផេ្សងក្រៅពីអល់ឡោះឡើយ ព្រោះខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលបានស្បថនឹងអ្វីផេ្សងក្រៅពីអល់ឡោះ គេពិតជាបានបោះបង់ជំនឿ(កាហ្វៀរ) ឬបានធ្វើស្ហ៊ីរិកហើយ”។
[صحيح] [رواه أبو داود والترمذي وأحمد]
الترجمة
ar bn bs en es fa fr id ru tl tr ur zh hi ug ku ha pt ml te sw my de ja ps vi as sq sv cs gu yo nl si ta prs ak bg ff hu kn ky lt ne or ro rw tg uz az mos wo om so uk bm rn sr ka mk el am mgالشرح
ណាពី ﷺ លោកបានប្រាប់ថា ជនណាដែលបានស្បថនឹងអ្វីផ្សេងក្រៅពីអល់ឡោះ ក្រៅពីព្រះនាម និងលក្ខណៈសម្បត្តិរបស់ទ្រង់ នោះរូបគេពិតជាក្លាយជាអ្នកបោះបង់ជំនឿចំពោះអល់ឡោះ ឬបានប្រព្រឹត្តអំពើស្ហ៊ីរិកហើយ ព្រោះថាការស្បថ គឺបង្ហាញពីភាពធំធេងនៃអ្វីដែលគេស្បថជាមួយនោះ ហើយភាពធំធេង គឺសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់។ ដូចនេះ គេមិនត្រូវស្បថនោះឡើយ លើកលែងតែស្បថនឹងអល់ឡោះ ស្បថនឹងព្រះនាម និងលក្ខណៈសម្បត្តិរបស់ទ្រង់តែប៉ុណ្ណោះ។ ហើយការស្បថនឹងអ្វីផ្សេងក្រៅពីអល់ឡោះនេះ គឺស្ថិតក្នុងចំណោមស្ហ៊ីរិកតូច។ ក៏ប៉ុន្តែ ប្រសិនបើអ្នកដែលស្បថលើកតម្កើងនូវអ្វីដែលខ្លួនបានស្បថដូចដែលគេលើកតម្កើងអល់ឡោះជាម្ចាស់ ឬខ្លាំងជាងទៅទៀតនោះ វានឹងក្លាយជាស្ហ៊ីរិកធំ។فوائد الحديث
ជាការពិតណាស់ ការលើកតម្កើងដោយការស្បថ គឺជាសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ដូចនេះ គេមិនត្រូវស្បថនោះឡើយ លើកលែងតែស្បថនឹងអល់ឡោះ ស្បថនឹងព្រះនាម និងលក្ខណៈសម្បត្តិរបស់ទ្រង់តែប៉ុណ្ណោះ។
ការយកចិត្តទុកដាក់របស់សហាហ្ពាត់លើការប្រើគ្នាឱ្យល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់ ជាពិសេសប្រសិនបើអំពើអាក្រក់ទាក់ទងនឹងប្រការស្ហ៊ីរិក ឬភាពគ្មានជំនឿ(កាហ្វៀរ)។
التصنيفات
Polytheism