إعدادات العرض
“ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាកុំធ្វើឲ្យផ្នូររបស់ខ្ញុំក្លាយជារូបបដិមា(ដែលគេគោរពបូជា)
“ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាកុំធ្វើឲ្យផ្នូររបស់ខ្ញុំក្លាយជារូបបដិមា(ដែលគេគោរពបូជា)
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាកុំធ្វើឲ្យផ្នូររបស់ខ្ញុំក្លាយជារូបបដិមា(ដែលគេគោរពបូជា)។ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បណ្ដាសាចំពោះក្រុមមួយដែលយកផ្នូរណាពីទាំងឡាយរបស់ពួកគេធ្វើជាម៉ាស្ជិត”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் မြန်မာ Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە සිංහල دری Akan Azərbaycan Български Fulfulde Magyar ಕನ್ನಡ Кыргызча Lietuvių नेपाली or Română Kinyarwanda тоҷикӣ O‘zbek Moore Wolof Oromoo Soomaali bm Українська rn Српски ქართული Македонски Ελληνικά አማርኛ Malagasyالشرح
ណាពី ﷺ លោកបានបួងសួងសុំពីព្រះជាម្ចាស់កុំធ្វើឲ្យផ្នូររបស់លោកដូចជារូបបដិមាដែលមនុស្សគោរពបូជា ដោយការលើកតម្កើង និងការតម្រង់ទៅរកក្នុងពេលក្រាបស៊ូជោត។ បន្ទាប់មក ណាពី ﷺ លោកបានប្រាប់ថា អល់ឡោះជាម្ចាស់ទ្រង់បានបណ្តេញឲ្យឃ្លាតឆ្ងាយពីក្ដីមេត្តាករុណារបស់ទ្រង់ចំពោះអ្នកដែលយកផ្នូរណាពីទាំងឡាយធ្វើជាម៉ាស្ជិត( វិហារ ឬកន្លែងគោរពបូជា) ព្រោះថាការយកផ្នូរធ្វើជាម៉ាស្ជិត ជាកត្តាមួយនាំទៅរកការគោរពសក្ការៈចំពោះផ្នូរទាំងនោះ និងមានជំនឿលើផ្នូរទាំងនោះ។فوائد الحديث
ការបំពានព្រំដែននៃច្បាប់អ៊ីស្លាមទាក់ទងនឹងផ្នូរណាពី និងកុសលបុគ្គលទាំងឡាយ គឺធ្វើឱ្យផ្នូរទាំងនោះត្រូវបានគេគោរពបូជាក្រៅពីអល់ឡោះ។ ដូច្នេះ ចាំបាច់ត្រូវប្រុងប្រយ័ត្នរាល់មធ្យោបាយទាំងឡាយដែលនាំទៅរកអំពើស្ហ៊ីរិក។
ការធ្វើដំណើរទៅកាន់ទីផ្នូរក្នុងបំណងលើកតម្កើង និងគោរពសក្ការៈនៅទីនោះ គឺមិនត្រូវបានអនុញ្ញាតឡើយ ទោះបីជាផ្នូររបស់អ្នកដែលមានឋានៈជិតនឹងអល់ឡោះជាម្ចាស់យ៉ាងណាក៏ដោយ។
ហាមឃាត់ការសង់ម៉ាស្ជិតលើផ្នូរ។
ហាមឃាត់មិនឱ្យសឡាតនៅទីផ្នូរ ទោះជាគេមិនបានសង់ម៉ាស្ជិតនៅទីនោះក៏ដោយ លើកលែងតែការសឡាតលើសពដែលគេមិនទាន់បានសឡាតឲ្យ។