“ជនណាយកអាវុធមកគំរាមយើង មិនមែនជាក្រុមរបស់យើងឡើយ”។

“ជនណាយកអាវុធមកគំរាមយើង មិនមែនជាក្រុមរបស់យើងឡើយ”។

អំពី អាពូមូសា អាល់អាស្ហអារី رضي الله عنه អំពី ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាយកអាវុធមកគំរាមយើង មិនមែនជាក្រុមរបស់យើងឡើយ”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានព្រមានអ្នកដែលយកអាវុធមកគំរាមអ្នកឥស្លាមដើម្បីឲ្យពួកគេភ័យខ្លាច ឬប្លន់យកទ្រព្យសម្បត្តិរបស់ពួកគេ។ ជនណាដែលធ្វើដូច្នោះដោយមិនត្រឹមត្រូវ គឺគេពិតជាបានប្រព្រឹត្តនូវបទឧក្រិដ្ឋដ៏ធំ និងធ្លាក់ទៅក្នុងបាបកម្មធំមួយក្នុងចំណោមបាបកម្មធំទាំងឡាយដែលសក្តិសមនឹងទទួលនូវការព្រមានដ៏ធ្ងន់ធ្ងរនេះ។

فوائد الحديث

ព្រមានយ៉ាងធ្ងន់ធ្ងរចំពោះអ្នកមូស្លីមដែលសម្លាប់បងប្អូនមូស្លីមរបស់ខ្លួន។

ក្នុងចំណោមប្រការអាក្រក់ និងការបង្កវិនាសកម្មយ៉ាងធំធេងនៅលើផែនដី គឺការយកអាវុធមកគំរាមអ្នកមូស្លីម និងសម្លាប់ពួកគេ។

ការព្រមានខាងលើនេះ គឺមិនរួមបញ្ចូលការសម្លាប់ដោយត្រឹមត្រូវ ស្របច្បាប់នោះឡើយ ដូចជាការសម្លាប់ពួកឧទ្ទាម និងអ្នកបង្កវិនាសកម្មជាដើម។

ហាមឃាត់ការបង្កការភ័យខ្លាចដល់អ្នកមូស្លីមតាមរយៈអាវុធ ឬអ្វីផ្សេងទៀត(ទោះបីគ្រាន់តែជាការលេងសើចក៏ដោយ)។

التصنيفات

Immorality, Prescribed Punishment for Highway Robbery