إعدادات العرض
“ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះភាពជ្រុលនិយមក្នុងសាសនា។ តាមពិត…
“ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះភាពជ្រុលនិយមក្នុងសាសនា។ តាមពិត គេបានបំផ្លាញអ្នកជំនាន់មុនពួកអ្នក គឺដោយសារតែការមានភាពជ្រុលនិយមក្នុងសាសនានេះឯង”។
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍នាព្រឹកថ្ងៃអាក៏ហ្ពះ ខណៈដែលលោកស្ថិតនៅលើសត្វអូដ្ឋរបស់លោកថា៖ “សូមអ្នករើសគ្រាប់ក្រួសឱ្យខ្ញុំ”។ ខ្ញុំក៏បានរើសគ្រាប់ក្រួសចំនួនប្រាំពីរគ្រាប់ដែលមានទំហំប្រហាក់ប្រហែលនឹងគ្រាប់សណ្តែកសម្រាប់គប់(មានទំហំប៉ុនគ្រាប់សណ្តែកឬគ្រាប់កៅឡាក់ភ្នំ)។ ពេលនោះ លោកបានដាក់វានៅក្នុងបាតដៃរបស់លោក ហើយបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកគប់គោលដោយប្រើគ្រាប់ក្រួសដែលមានទំហំប្រហាក់ប្រហែលនឹងគ្រាប់ក្រួសទាំងនេះចុះ”។ បន្ទាប់មក លោកបានមានប្រសាសន៍ថា៖ “ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះភាពជ្រុលនិយមក្នុងសាសនា។ តាមពិត គេបានបំផ្លាញអ្នកជំនាន់មុនពួកអ្នក គឺដោយសារតែការមានភាពជ្រុលនិយមក្នុងសាសនានេះឯង”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Kurdî Kiswahili Português සිංහල Svenska ગુજરાતી Yorùbá ئۇيغۇرچە Tiếng Việt Hausa پښتو অসমীয়া دری Кыргызча or नेपाली മലയാളം Čeština Română Kinyarwanda Nederlands Soomaali తెలుగు Lietuvių Српски Українська Shqip ಕನ್ನಡ Wolof Moore ქართული Magyar Azərbaycan Македонски አማርኛ Malagasy Deutsch Oromoo ไทย मराठी ਪੰਜਾਬੀ O‘zbek Italianoالشرح
អ៊ិពនូអាប់ហ្ពាស رضي الله عنهما បានប្រាប់ថា គាត់បានស្ថិតនៅជាមួយនឹងណាពី ﷺ នៅថ្ងៃសំឡេះគួរហ្ពាននាពេលព្រឹកដែលគេត្រូវគប់គោលអាល់អាក៏ហ្ពះក្នុងពេលធ្វើធម្មយាត្រាហាជ្ជីលាដំណើរ(វ៉ាហ្ទាក)។ ពេលនោះ ណាពី ﷺ បានប្រើគាត់ឱ្យរើសគ្រាប់ក្រួសឲ្យលោក។ គាត់ក៏បានរើសគ្រាប់ក្រួសចំនួនប្រាំពីរគ្រាប់ឲ្យលោក ដែលមួយគ្រាប់ៗមានទំហំប៉ុនគ្រាប់សណ្តែក ឬគ្រាប់កៅឡាក់។ ពេលនោះ ណាពី ﷺ លោកបានដាក់គ្រាប់ក្រួសទាំងនោះក្នុងដៃរបស់លោក រួចអង្រួនវា ហើយបានមានប្រសាសន៍ថា៖ ចូរពួកអ្នកគប់គោលដោយគ្រាប់ក្រួសដែលមានទំហំប្រហែលនេះចុះ។ បន្ទាប់មក ណាពី ﷺ លោកបានព្រមានចំពោះភាពជ្រុលនិយម ការប្រកាន់តឹងរឹងជ្រុល និងការធ្វើហួសព្រំដែនច្បាប់ក្នុងកិច្ចការសាសនា ដោយបានព្រមានថា តាមពិត គេបានបំផ្លាញប្រជាជាតិមុនៗ គឺដោយសារតែការធ្វើហួសព្រំដែនច្បាប់ ជ្រុលនិយម និងការប្រកាន់តឹងរឹងជ្រុលហួសក្នុងសាសនា។فوائد الحديث
ហាមឃាត់ការជ្រុលនិយមក្នុងសាសនា និងបញ្ជាក់ពីផលវិបាករបស់វា ហើយពិតណាស់ វាជាមូលហេតុដែលនាំឱ្យទទួលនូវវិនាសកម្ម។
យកជាមេរៀនពីអ្វីដែលបានកើតឡើងលើអ្នកជំនាន់មុនៗដើម្បីចៀសឆ្ងាយពីកំហុសដែលពួកគេធ្លាប់បានប្រព្រឹត្ត។
ជំរុញឱ្យអនុវត្តតាមស៊ុណ្ណះណាពី ﷺ ។
التصنيفات
Issues of Pre-Islamic Era