إعدادات العرض
ពីព្រោះថា គ្មានថ្ងៃណាមួយដែលគាត់ពោលថា៖ “رَبِّ اغْفِرْ لِي خَطِيئَتِي يَوْمَ الدِّينِ” (បរពិត្រព្រះជាម្ចាស់!…
ពីព្រោះថា គ្មានថ្ងៃណាមួយដែលគាត់ពោលថា៖ “رَبِّ اغْفِرْ لِي خَطِيئَتِي يَوْمَ الدِّينِ” (បរពិត្រព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំចំពោះកំហុសឆ្គងរបស់ខ្ញុំនៅថ្ងៃជំនុំជម្រះផងចុះ) នោះឡើយ”។
អំពី អាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖ ខ្ញុំបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! កាលពីក្នុងសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ) អ៊ិពនូជុទ្ទអាន ធ្លាប់ជាអ្នកដែលផ្សារភ្ជាប់ចំណងសាច់សាលោហិត និងផ្តល់អាហារដល់ជនក្រីក្រ។ ដូច្នេះ តើទង្វើទាំងនោះផ្តល់ផលប្រយោជន៍ដល់គាត់ដែរឬទេ? លោកបានឆ្លើយថា៖ “គ្មានផ្តល់ផលប្រយោជន៍ដល់គាត់ឡើយ ពីព្រោះថា គ្មានថ្ងៃណាមួយដែលគាត់ពោលថា៖ “رَبِّ اغْفِرْ لِي خَطِيئَتِي يَوْمَ الدِّينِ” (បរពិត្រព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំចំពោះកំហុសឆ្គងរបស់ខ្ញុំនៅថ្ងៃជំនុំជម្រះផងចុះ) នោះឡើយ”។
الترجمة
العربية English မြန်မာ Svenska Čeština ગુજરાતી Yorùbá Nederlands اردو Español Bahasa Indonesia ئۇيغۇرچە বাংলা Türkçe Bosanski සිංහල हिन्दी Tiếng Việt Kurdî Hausa മലയാളം తెలుగు Kiswahili پښتو অসমীয়া Shqip دری Ελληνικά Български Fulfulde ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски тоҷикӣ O‘zbek नेपाली Moore Oromoo Wolof Soomaali Tagalog Français Azərbaycan Українська bm தமிழ் Deutsch ქართული Português Македонски Magyar فارسی Русский 中文 Malagasyالشرح
ណាពី ﷺ លោកបានប្រាប់អំពី អាប់ទុលឡោះ ពិន ជុទ្ទអាន ដែលធ្លាប់ជាមេដឹកនាំកំពូលម្នាក់របស់ពួកគូរ៉ស្ហមុនឥស្លាម។ ក្នុងចំណោមអំពើល្អរបស់គាត់ គឺគាត់តែងផ្សារភ្ជាប់ចំណងសាច់សាលោហិតរបស់គាត់ និងធ្វើល្អទៅកាន់ពួកគេ ព្រមទាំងផ្តល់អាហារដល់ជនក្រីក្រ ក៏ដូចជាអំពើល្អផ្សេងៗជាច្រើនទៀតដែលសាសនាឥស្លាមជំរុញ។ តែទោះជាបែបនេះក៏ដោយ ទង្វើកុសលទាំងនេះពុំបានផ្តល់ផលប្រយោជន៍ដល់គាត់នៅថ្ងៃបរលោកនោះឡើយ។ នោះគឺដោយសារតែភាពគ្មានជំនឿរបស់គាត់ចំពោះអល់ឡោះជាម្ចាស់ ហើយក៏គ្មានថ្ងៃណាមួយដែលគាត់ពោលថា៖ “رَبِّ اغْفِرْ لِي خَطِيئَتِي يَوْمَ الدِّينِ” (បរពិត្រព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំចំពោះកំហុសឆ្គងរបស់ខ្ញុំនៅថ្ងៃជំនុំជម្រះផងចុះ) នោះដែរ។فوائد الحديث
បញ្ជាក់ពីឧត្តមភាពនៃសេចក្តីជំនឿ(អ៊ីម៉ាន់) ហើយវាជាលក្ខខណ្ឌមួយក្នុងការទទួលយកទង្វើកុសល។
បញ្ជាក់ពីគ្រោះថ្នាក់នៃភាពគ្មានជំនឿ(កាហ្វៀរ) ហើយវាជាមូលហេតុមួយដែលនាំឲ្យទង្វើកុសលទាំងឡាយត្រូវរលាយសាបសូន្យ។
ចំពោះពួកគ្មានជំនឿ ទង្វើកុសលទាំងឡាយរបស់ពួកគេមិនអាចផ្តល់ផលប្រយោជន៍ដល់ពួកគេនៅថ្ងៃបរលោកនោះឡើយ ព្រោះតែពួកគេគ្មានជំនឿចំពោះអល់ឡោះ និងថ្ងៃបរលោក។
ទង្វើកុសលរបស់មនុស្សដែលរូបគេបានធ្វើក្នុងពេលស្ថិតក្នុងភាពគ្មានជំនឿ គឺត្រូវបានគេកត់ត្រាឲ្យរូបគេនៅពេលដែលរូបគេចូលឥស្លាម ហើយគេនឹងតបស្នងផលបុណ្យឲ្យ។