إعدادات العرض
ពិតប្រាកដណាស់ អ្នកនឹងទៅជួបក្រុមមួយនៃពួកអះលីគីតាប(ពួកដែលអល់ឡោះប្រទានគម្ពីរឲ្យ)។ ហេតុនេះ…
ពិតប្រាកដណាស់ អ្នកនឹងទៅជួបក្រុមមួយនៃពួកអះលីគីតាប(ពួកដែលអល់ឡោះប្រទានគម្ពីរឲ្យ)។ ហេតុនេះ នៅពេលដែលអ្នកទៅដល់ពួកគេ ចូរអ្នកអំពាវនាវពួកគេឲ្យធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ហើយពិតណាស់ មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ទៅកាន់ មូអាស ពិន ហ្ជាហ្ពាល់ នៅពេលដែលលោកតែងតាំងគាត់ទៅកាន់ប្រទេសយេមែនថា៖ “ពិតប្រាកដណាស់ អ្នកនឹងទៅជួបក្រុមមួយនៃពួកអះលីគីតាប(ពួកដែលអល់ឡោះប្រទានគម្ពីរឲ្យ)។ ហេតុនេះ នៅពេលដែលអ្នកទៅដល់ពួកគេ ចូរអ្នកអំពាវនាវពួកគេឲ្យធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ហើយពិតណាស់ មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ។ ប្រសិនបើ ពួកគេប្រតិបត្ដិតាមអ្នកចំពោះរឿងនោះហើយ ចូរអ្នកប្រាប់ពួកគេថា ពិតណាស់ អល់ឡោះបានដាក់កាតព្វកិច្ចលើពួកគេឲ្យសឡាតប្រាំពេលក្នុងមួយថ្ងៃមួយយប់។ ប្រសិនបើពួកគេប្រតិបត្ដិតាមអ្នកចំពោះរឿងនោះហើយ ចូរអ្នកប្រាប់ពួកគេទៀតថា អល់ឡោះបានដាក់កាតព្វកិច្ចលើពួកគេឲ្យបរិច្ចាគហ្សាកាត់ដោយត្រូវយកពីអ្នកមាននៃពួកគេ និងបរិច្ចាគទៅឲ្យអ្នកក្រីក្រនៃពួកគេ។ ហើយប្រសិនបើពួកគេប្រតិបត្ដិតាមអ្នកចំពោះរឿងនោះហើយ ដូច្នេះ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការយកទ្រព្យដែលល្អៗរបស់ពួកគេ(ក្នុងពេលដកហ្សាកាត់) ហើយចូរអ្នកប្រុងប្រយ័ត្នចំពោះការបួងសួងរបស់អ្នកដែលត្រូវគេបំបាន ព្រោះគ្មានរនាំងខណ្ឌរវាងការបួងសួងរបស់គេនិងអល់ឡោះនោះឡើយ”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Kurdî Hausa Português മലയാളം తెలుగు Kiswahili မြန်မာ Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી አማርኛ Yorùbá Nederlands සිංහල தமிழ் ไทย دری Akan Български Fulfulde Magyar Italiano ಕನ್ನಡ Кыргызча Lietuvių Malagasy नेपाली or Română Kinyarwanda тоҷикӣ O‘zbek Azərbaycan Moore Wolof Oromoo Soomaali Українська bm rn ქართული Македонски Српскиالشرح
នៅពេលដែលណាពី ﷺ បញ្ជូន មូអាស ពិន ហ្ជាហ្ពាល់ ទៅកាន់ប្រទេសយេមែនក្នុងនាមជាអ្នកអំពាវនាវទៅកាន់អល់ឡោះជាម្ចាស់ និងជាអ្នកបង្រៀនច្បាប់អ៊ីស្លាមដល់ពួកគេ លោកបានបញ្ជាក់ប្រាប់ដល់មូអាសថា ច្បាស់ណាស់គាត់នឹងទៅជួបនឹងពួកគ្រឹស្ទាន(ណាសរ៉នី)មួយក្រុម ដើម្បីឲ្យគាត់ត្រៀមខ្លួនប្រឈមមុនពួកគេ។ បន្ទាប់មក ត្រូវធ្វើការអំពាវនាវពួកគេ ដោយចាប់ផ្តើមពីអ្វីដែលសំខាន់ជាងគេបំផុតមុន។ គាត់ត្រូវអំពាវនាវពួកគេទៅកាន់គោលជំនឿដែលត្រឹមត្រូវជាមុនសិន ដោយឱ្យពួកគេធ្វើសាក្សីថា៖ “لا إله إلا الله، وأن محمدا رسول الله” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ហើយពិតណាស់ណាពីមូហាំម៉ាត់ គឺជាអ្នកនាំសារ(រ៉សូល)របស់អល់ឡោះ) ព្រោះថា ការចូលសាសនាឥស្លាម គឺតាមរយៈការពោលពាក្យនេះ។ ប្រសិនបើពួកគេគោរពតាមហើយនោះ ត្រូវបង្គាប់ប្រើពួកគេឲ្យប្រតិបត្តិសឡាត ព្រោះវាជាកាតព្វកិច្ចដ៏ធំធេងជាងគេបំផុតបន្ទាប់ពីការមានជំនឿចំពោះអល់ឡោះតែមួយគត់(តាវហេទ)។ ប្រសិនបើពួកគេប្រតិបត្ដិសឡាតហើយ ត្រូវបង្គាប់ប្រើអ្នកមាននៃពួកគេឲ្យបរិច្ចាគហ្សាកាត់ទ្រព្យសម្បត្តិរបស់ខ្លួនទៅឱ្យជនក្រីក្រនៃពួកគេ។ បន្ទាប់មក ណាពី ﷺ លោកបានព្រមានមូអាសឲ្យមានការប្រុងប្រយ័ត្នចំពោះការដកយកទ្រព្យដែលល្អជាងគេរបស់ពួកគេ(ក្នុងពេលដកហ្សាកាត់) ព្រោះថា ជាកាតព្វកិច្ច គឺត្រូវយករបស់ធន់កណ្ដាលប៉ុណ្ណោះ(មិនល្អពេក ហើយក៏មិនអន់ពេក)។ បន្ទាប់មក លោកបានផ្តាំផ្ញើមូអាសឱ្យចៀសវាងការបំពានលើអ្នកដទៃដើម្បីកុំឲ្យអ្នកដែលត្រូវគេបំពាននោះបួងសួងពីអល់ឡោះឲ្យរូបគេទទួលនូវក្តីវិនាស ព្រោះថាការបួងសួងរបស់ជននោះ គឺគេនឹងទទួលយក។فوائد الحديث
អត្ថន័យនៃការធ្វើសាក្សីថា “لا إله إلا الله” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ គឺការថ្វាយនូវការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ចំពោះអល់ឡោះតែមួយអង្គគត់ ហើយបោះបង់ចោលការគោរពសក្ការៈចំពោះអ្វីផ្សេងក្រៅពីទ្រង់។
អត្ថន័យនៃការធ្វើសាក្សីថា “محمدا رسول الله” (មូហាំម៉ាត់ គឺជាអ្នកនាំសារ(រ៉សូល)របស់អល់ឡោះ) គឺការមានជំនឿលើលោក និងអ្វីដែលលោកបាននាំមក ហើយជឿជាក់ថា រូបលោក គឺជាអ្នកនាំសារចុងក្រោយបង្អស់របស់អល់ឡោះមកកាន់មនុស្សជាតិ។
ការនិយាយទៅកាន់អ្នកដែលចេះដឹងនិងអ្នកដែលមានភាពស្រដៀងគ្នាមិនដូចគ្នានឹងការនិយាយទៅកាន់អ្នកដែលគ្មានចំណេះដឹងឡើយ។ ដូច្នោះហើយណាពី ﷺ លោកបានដាស់រំលឹក មូអាសដោយប្រសាសន៍របស់លោកថា៖ “ពិតប្រាកដណាស់ អ្នកនឹងទៅជួបក្រុមមួយនៃពួកអះលីគីតាប”។
អ្នកមូស្លីមត្រូវមានចំណេះដឹងអំពីសាសនារបស់ខ្លួនឲ្យច្បាស់លាស់ ដើម្បីរំដោះខ្លួនពីភាពសង្ស័យរបស់អ្នកសង្ស័យ។ ក៏ដូច្នោះដែរ អ្នកដែលស្វែងរកចំណេះដឹង។
ភាពមិនត្រឹមត្រូវនៃសាសនាយូដា និងសាសនាគ្រឹស្ទាន ក្រោយពីអល់ឡោះបានចាត់តាំងណាពីមូហាំម៉ាត់ ﷺ ជាអ្នកនាំសារ។ ពិតណាស់ ពួកគេមិនស្ថិតក្នុងចំណោមអ្នកដែលទទួលជោគជ័យនៅថ្ងៃបរលោកឡើយ លុះត្រាតែពួកគេចូលសាសនាឥស្លាម និងមានជំនឿចំពោះណាពី ﷺ។