إعدادات العرض
តើលោកយល់យ៉ាងណា ប្រសិនបើខ្ញុំប្រតិបត្តិសឡាតដែលគេដាក់កាតព្វកិច្ច ខ្ញុំបួសខែរ៉ម៉ាហ្ទន…
តើលោកយល់យ៉ាងណា ប្រសិនបើខ្ញុំប្រតិបត្តិសឡាតដែលគេដាក់កាតព្វកិច្ច ខ្ញុំបួសខែរ៉ម៉ាហ្ទន ខ្ញុំប្រព្រឹត្តនូវអ្វីដែលគេអនុញ្ញាត ខ្ញុំចៀសវាងពីប្រការដែលគេហាមឃាត់
អំពី អាពូអាប់ទុលឡោះ ជើពៀរ ពិន អាប់ទុលឡោះ អាល់អាន់សរី رضي الله عنهما ពិតណាស់ មានបុរសម្នាក់បានសួររ៉ស៊ូលុលឡោះ ﷺ ថា៖ តើលោកយល់យ៉ាងណា ប្រសិនបើខ្ញុំប្រតិបត្តិសឡាតដែលគេដាក់កាតព្វកិច្ច ខ្ញុំបួសខែរ៉ម៉ាហ្ទន ខ្ញុំប្រព្រឹត្តនូវអ្វីដែលគេអនុញ្ញាត ខ្ញុំចៀសវាងពីប្រការដែលគេហាមឃាត់ ហើយខ្ញុំមិនបន្ថែមអ្វីមួយពីលើនេះទៀតឡើយ ថាតើខ្ញុំបានចូលឋានសួគ៌ដែរឬទេ? លោកបានឆ្លើយថា៖ “បាទ (បានចូល)”។
الترجمة
العربية Español አማርኛ English اردو Indonesia বাংলা Français Türkçe Русский Bosanski සිංහල हिन्दी 中文 فارسی Tiếng Việt Tagalog Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் မြန်မာ ไทย Deutsch پښتو অসমীয়া Shqip Nederlands ગુજરાતી Кыргызча नेपाली Lietuvių دری Српски тоҷикӣ Kinyarwanda Română Magyar Čeština Moore Malagasy Oromoo ಕನ್ನಡ Wolof Azərbaycan O‘zbek Українська ქართული Македонски Bambara ਪੰਜਾਬੀ मराठी Kirundi Kurmancî Bahasa Melayuالشرح
ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ជនណាដែលបានប្រតិបត្តិសឡាតដែលជាកាតព្វកិច្ចទាំងប្រាំពេល(សឡាតហ្វើរទូ) ហើយមិនបន្ថែមអ្វីមួយពីលើនោះនៃសឡាតស្ម័គ្រចិត្ត(សឡាតស៊ូណិត) និងបួសតែខែរ៉ម៉ាហ្ទនដោយមិនបួសស៊ូណិតផ្សេងទៀត ហើយរូបគេជឿលើអ្វីដែលគេអនុញ្ញាត ហើយគេធ្វើវា និងជឿលើអ្វីដែលគេហាមប្រាម រួចគេចៀសវាងអំពីវា នោះរូបគេនឹងបានចូលឋានសួគ៌។فوائد الحديث
ការយកចិត្តទុកដាក់របស់ជនមូស្លីមលើការអនុវត្តប្រការទាំងឡាយដែលជាកាតព្វកិច្ច(ប្រការហ្វើរទូ) និងបោះបង់ប្រការទាំងឡាយដែលគេហាមឃាត់(ប្រការហារ៉ាំ) ហើយត្រូវឲ្យគោលបំណងរបស់ខ្លួន គឺការចូលឋានសួគ៌។
សារៈសំខាន់នៃការប្រព្រឹត្តប្រការដែលគេអនុញ្ញាត ហើយជឿជាក់ពីភាពអនុញ្ញាតរបស់វា និងការចៀសវាងពីប្រការដែលគេហាមឃាត់ ហើយជឿជាក់ពីភាពហាមប្រាមរបស់វា។
ការអនុវត្តប្រការដែលជាកាតព្វកិច្ច(ប្រការហ្វើរទូ) និងបោះបង់ប្រការដែលគេហាមឃាត់(ប្រការហារ៉ាំ) គឺជាមូលហេតុមួយដែលនាំឲ្យចូលឋានសួគ៌។
