Prayer

19- “ភាពជ្រះស្អាត គឺជាពាក់កណ្តាលនៃជំនឿ។ ការសូត្រថា៖ “الْحَمْدُ لِلهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) គឺបំពេញភ្នែកជញ្ជីង(ថ្ងៃបរលោក)។ ការសូត្រថា៖ “سُبْحَانَ اللهِ وَالْحَمْدُ لِلهِ” (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ពាក្យទាំងពីរនេះ (ឬពាក្យនេះ) គឺបំពេញនូវអ្វីៗដែលនៅចន្លោះមេឃជាច្រើនជាន់ និងផែនដី

53- “ជនណាដែលសូត្រនៅពេលឮអ្នកអាហ្សានថា៖ أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، وَأَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ، رَضِيتُ بِاللهِ رَبًّا وَبِمُحَمَّدٍ رَسُولًا، وَبِالْإِسْلَامِ دِينًا (ខ្ញុំសូមធ្វើជាសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់ គ្មានដៃគូសម្រាប់ទ្រង់ឡើយ ហើយពិតណាស់ មូហាំម៉ាត់ គឺជាខ្ញុំបម្រើ និងជាអ្នកនាំសាររបស់ទ្រង់។ ខ្ញុំពេញចិត្ដនឹងយកអល់ឡោះធ្វើជាម្ចាស់ មូហាំម៉ាត់ជាអ្នកនាំសារ និងអ៊ីស្លាមធ្វើជាសាសនា) នោះគេនឹងអភ័យទោសឲ្យជននោះនូវបាបកម្មរបស់គេ។

57- ៖ “បុគ្គលណាសូត្រថា៖ سُبْحَان اللهِ (អល់ឡោះដ៏មហាបរិសុទ្ធ) ក្រោយពេលសឡាតរួចចំនួន៣៣ដង, សូត្រថា៖ الحَمْدُ للهِ (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ចំនួន៣៣ដង, សូត្រថា៖ اللهُ أكْبَرُ (អល់ឡោះជាម្ចាស់ដ៏មហាធំធេង)ចំនួន៣៣ដង និងសូត្របង្គ្រប់១០០ដោយ៖ "لا إلهَ إِلا اللهُ وَحْدَهُ لا شَريكَ لَهُ ، لَهُ المُلْكُ وَلَهُ الحَمْدُ ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ" (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះមួយគត់ គ្មានទេស្ហ៊ីរិកទៅចំពោះទ្រង់។ ទ្រង់ជាម្ចាស់កម្មសិទ្ធិ និងជាអ្នកត្រូវគេសរសើរ ហើយទ្រង់ជាអ្នកមានអានុភាពលើអ្វីៗទាំងអស់) គេនឹងអភ័យទោសឲ្យជននោះ ទោះជាបាបកម្មរបស់គាត់ច្រើនដូចពពុះទឹកសមុទ្រក៏ដោយ”។

69- រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកចូលម៉ាស្ជិត ចូរឲ្យគេសូត្រថា៖ اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបើកនូវបណ្តាទ្វារនៃក្តីមេត្តាករុណារបស់ទ្រង់សម្រាប់ខ្ញុំផងចុះ)។ ហើយនៅពេលដែលគេចេញមកវិញ ចូរឲ្យគេសូត្រថា៖ اللَّهُمَّ إِنِّي أَسْأَلُكَ مِنْ فَضْلِكَ (ឱអល់ឡោះជាម្ចាស់! ពិតណាស់ខ្ញុំសុំពីទ្រង់នូវក្ដីសប្បុរសរបស់ទ្រង់)។