ខ្ញុំបានចងចាំពីណាពី ﷺ ចំនួនដប់រ៉ក្អាត់

ខ្ញុំបានចងចាំពីណាពី ﷺ ចំនួនដប់រ៉ក្អាត់

អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما បាននិយាយថា៖ ខ្ញុំបានចងចាំពីណាពី ﷺ ចំនួនដប់រ៉ក្អាត់៖ ពីររ៉ក្អាត់មុនសឡាតហ្ស៊ូហូរ, ពីររ៉ក្អាត់បន្ទាប់ពីសឡាតហ្ស៊ូហូរ, ពីររ៉ក្អាត់បន្ទាប់ពីសឡាតម៉ាហ្គ្រិបនៅឯផ្ទះរបស់លោក, ពីររ៉ក្អាត់បន្ទាប់ពីសឡាតអ៊ីស្ហានៅឯផ្ទះរបស់លោក និងពីររ៉ក្អាត់មុនសឡាតស៊ូពុស។ ពេលវេលាទាំងនេះ គឺជាពេលដែល ណាពី ﷺ មិនជួបជាមួយនឹងនរណាម្នាក់ឡើយ។ ហាហ្វសោះ បានប្រាប់ខ្ញុំថា៖ នៅពេលដែលអ្នកអាហ្សានបានអាហ្សាន ហើយហ្វាជើរបានរះ គឺលោកសឡាតពីររ៉ក្អាត់។ នៅក្នុងពាក្យពេចន៍ផ្សេងទៀត៖ ពិតណាស់ណាពី ﷺ លោកធ្លាប់សឡាតពីររ៉ក្អាត់បន្ទាប់ពីសឡាតជុមអាត់រួច។

[صحيح] [متفق عليه بجميع رواياته]

الشرح

អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما បានបញ្ជាក់ថា ក្នុងចំណោមសឡាតស៊ូណិតដែលគាត់បានចងចាំពីណាពី ﷺ គឺមានដប់រ៉ក្អាត់ ដែលគេហៅថា ស៊ូណិតរ៉វ៉ាតិប គឺ៖ ពីររ៉ក្អាត់មុនសឡាតហ្ស៊ូហូរ និងពីររ៉ក្អាត់បន្ទាប់ពីសឡាតហ្ស៊ូហូរ ពីររ៉ក្អាត់បន្ទាប់ពីសឡាតម៉ាហ្គ្រិបនៅឯផ្ទះរបស់លោក ពីររ៉ក្អាត់បន្ទាប់ពីសឡាតអ៊ីស្ហានៅឯផ្ទះរបស់លោក និងពីររ៉ក្អាត់មុនសឡាតស៊ូពុស។ ដូចនេះ គឺគ្រប់ចំនួនដប់រ៉ក្អាត់។ ចំពោះថ្ងៃជុមអាត់ គឺលោកសឡាតបន្ទាប់ពីសឡាតជុមអាត់រួចចំនួនពីររ៉ក្អាត់។

فوائد الحديث

ស៊ូណិតប្រតិបត្តិសឡាតស៊ូណិតរ៉វ៉ាតិបនេះ និងប្រតិបត្តិវាឲ្យបានខ្ជាប់ខ្ជួន។

បង្គាប់ប្រើឲ្យសឡាតស៊ូណិតនៅឯផ្ទះ។

التصنيفات

Voluntary Prayer, Prophet's Guidance on Prayer, Prophet's Guidance on Marriage and Treating One's Wife