“ជនណាដែលភ្លេចភ្លាំងមិនបានសឡាត ចូរឲ្យគេសឡាតនៅពេលណាដែលគេនឹកឃើញដោយគ្មានការពិន័យអ្វីឡើយ ក្រៅតែពីនេះ៖

“ជនណាដែលភ្លេចភ្លាំងមិនបានសឡាត ចូរឲ្យគេសឡាតនៅពេលណាដែលគេនឹកឃើញដោយគ្មានការពិន័យអ្វីឡើយ ក្រៅតែពីនេះ៖

អំពី អាណាស ពិន ម៉ាលិក رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលភ្លេចភ្លាំងមិនបានសឡាត ចូរឲ្យគេសឡាតនៅពេលណាដែលគេនឹកឃើញដោយគ្មានការពិន័យអ្វីឡើយ ក្រៅតែពីនេះ៖ “ហើយចូរអ្នកប្រតិបត្តិសឡាតដើម្បីជាការរំលឹកដល់យើង”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ជនណាដែលភ្លេចភ្លាំងមិនបានប្រតិបត្តិសឡាតដែលជាកាតព្វកិច្ច(សឡាតហ្វើរទូ)ណាមួយ រហូតដល់ផុតពេលវេលារបស់វា ចាំបាច់លើគេត្រូវរួសរាន់ប្រតិបត្តិសឡាតនោះសងវិញនៅពេលដែលគេនឹកឃើញ។ ពិតណាស់ គ្មានអ្វីដែលត្រូវលុបលាងនិងបិទបាំងព្រោះតែបាបកម្មនៃការបោះបង់សឡាតនោះឡើយ ក្រៅតែពីការប្រតិបត្តិសឡាតនោះវិញនៅពេលណាដែលគេនឹកឃើញប៉ុណ្ណោះ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលក្នុងគម្ពីរគួរអានថា៖ ﴿ وَأَقِمِ الصَّلَاةَ لِذِكْرِي﴾ (ហើយចូរអ្នកប្រតិបត្ដិសឡាតដើម្បីជាការរំលឹកដល់យើង) ពោលគឺ ចូរអ្នកប្រតិបត្តិសឡាតដែលបានភ្លេចនៅពេលណាដែលអ្នកនឹកឃើញ។

فوائد الحديث

បញ្ជាក់ពីសារៈសំខាន់នៃការប្រតិបត្តិសឡាត និងហាមឃាត់ពីការព្រងើយកន្តើយក្នុងការសឡាតមិនចំពេលវេលារបស់វា និងការសឡាតសង(នៅពេលហួសពេលវេលារបស់វា)។

មិនអនុញ្ញាតឲ្យពន្យារពេលសឡាតរហូតហួសពេលវេលារបស់វាដោយចេតនាគ្មានឧបសគ្គរារាំងនោះឡើយ។

ចំពោះអ្នកដែលភ្លេច ចាំបាច់ត្រូវសឡាតសងវិញនៅពេលដែលនឹកឃើញ ហើយអ្នកដែលដេកជ្រុល ចាំបាច់ត្រូវសឡាតវិញនៅពេលភ្ញាក់ពីដំណេក។

ចាំបាច់ត្រូវសឡាតសងវិញភ្លាមទោះបីស្ថិតក្នុងពេលវេលាដែលគេហាមមិនឲ្យសឡាតក៏ដោយ។

التصنيفات

Obligation of Prayer and Ruling on Its Abandoner, Mistakes during Prayer