“ជួរដែលល្អជាងគេសម្រាប់បុរស គឺជួរទីមួយ ហើយជួរដែលអាក្រក់ជាងគេ គឺជួរចុងក្រោយ។…

“ជួរដែលល្អជាងគេសម្រាប់បុរស គឺជួរទីមួយ ហើយជួរដែលអាក្រក់ជាងគេ គឺជួរចុងក្រោយ។ ចំណែកឯជួរដែលល្អជាងគេសម្រាប់ស្ដ្រី គឺជួរចុងក្រោយ ហើយជួរដែលអាក្រក់ជាងគេ គឺជួរទីមួយ”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជួរដែលល្អជាងគេសម្រាប់បុរស គឺជួរទីមួយ ហើយជួរដែលអាក្រក់ជាងគេ គឺជួរចុងក្រោយ។ ចំណែកឯជួរដែលល្អជាងគេសម្រាប់ស្ដ្រី គឺជួរចុងក្រោយ ហើយជួរដែលអាក្រក់ជាងគេ គឺជួរទីមួយ”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានប្រាប់ថា សម្រាប់បុរស ជួរសឡាតដែលល្អជាងគេបំផុត ទទួលបានផលបុណ្យច្រើនជាងគេបំផុត និងប្រសើរជាងគេបំផុត គឺជួរទីមួយ ដោយសារតែវានៅកៀកនឹងអ៊ីម៉ាំ អាចស្តាប់ការសូត្ររបស់អ៊ីម៉ាំបានល្អ និងនៅឆ្ងាយពីស្ត្រី។ ហើយជួរដែលអាក្រក់ជាងគេ ទទួលបានផលបុណ្យ និងឧត្តមភាពតិចជាងគេ និងឆ្ងាយពីអ្វីច្បាប់អ៊ីស្លាមទាមទារ គឺជួរចុងក្រោយ។ ចំណែកឯស្ត្រីវិញ ជួរសឡាតដែលល្អជាងគេ គឺជួរចុងក្រោយ ព្រោះវាបិទបាំងពួកនាងបានល្អជាង នៅឆ្ងាយពីការលាយឡំជាមួយបុរសជាង ហើយបុរសមើលមិនសូវឃើញ និងមិនបង្កភាពវឹកវរដល់បុរសផងដែរ។ ហើយជួរដែលអាក្រក់ជាងគេ គឺជួរទីមួយ ដោយសារវានៅកៀកនឹងបុរស ហើយងាយប្រឈមនឹងភាពវឹកវរ(ហ្វិតណះ)។

فوائد الحديث

ជំរុញបុរសឱ្យរួសរាន់ទៅកាន់ការគោរពប្រតិបត្តិ និងរួសរាន់ទៅសឡាតនៅជួរទីមួយ។

អនុញ្ញាតឲ្យស្ត្រីអាចសឡាតនៅម៉ាស្ជិតជាមួយបុរសក្នុងជួរដាច់ដោយឡែក ប៉ុន្តែត្រូវប្រកាន់ខ្ជាប់នឹងការបិទបាំងរាងកាយ និងឥរិយាបថរមទម្យ។

ប្រសិនបើស្ត្រីសឡាតជុំគ្នានៅក្នុងម៉ាស្ជិត ពួកនាងត្រូវរៀបជួរសឡាតដូចជួរបុរសដែរ ដោយមិនត្រូវឈរឃ្លាតៗគ្នាឡើយ។ ផ្ទុយទៅវិញ ត្រូវឈរកៀកៗគ្នាក្នុងជួរ និងបំពេញចន្លោះប្រហោងដូចជួរបុរសដែរ។

បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ច្បាប់បញ្ញត្តិឥស្លាមដោយជំរុញឱ្យស្ត្រីនៅឆ្ងាយពីបុរស សូម្បីតែនៅកន្លែងគោរពសក្ការៈ។

មនុស្សមានលក្ខណៈល្អប្រសើរខុសៗគ្នាអាស្រ័យលើទង្វើរបស់ពួកគេ។

អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ចំពោះជួរសឡាតរបស់បុរស ជាទូទៅ ជួរដែលល្អជាងគេ គឺជួរទីមួយជានិច្ច ហើយជួរដែលអាក្រក់ជាងគេ គឺជួរចុងក្រោយជានិច្ច។ ចំណែកឯជួរសឡាតរបស់ស្ត្រីវិញ ហាទីស្ហនេះ គឺសំដៅលើជួរសឡាតរបស់ស្ត្រីដែលសឡាតជាមួយបុរស។ តែប្រសិនបើស្ត្រីសឡាតដាច់ដោយឡែកពីបុរស ស្ត្រីក៏ដូចជាបុរសដែរ គឺជួរដែលល្អជាងគេ នោះគឺជួរទីមួយ ហើយជួរដែលអាក្រក់ គឺជួរចុងក្រោយ។

អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ជួរទីមួយដែលត្រូវបានគេកោតសរសើរ ដូចដែលមានហាទីស្ហជាច្រើនបញ្ជាក់ពីឧត្តមភាពរបស់វា និងជំរុញចំពោះវានោះ គឺជួរដែលបន្ទាប់ពីអ៊ីម៉ាំ មិនថាអ្នកដែលឈេក្នុងនោះមកដល់មុនឬក្រោយ ហើយមិនថាមានរបាំងខណ្ឌចែក ឬអត់នោះឡើយ។