إعدادات العرض
“បុគ្គលណាក្រោកសឡាត(ក៏ដូចការគោរពសក្ការៈផ្សេងៗ)ក្នុងយប់ឡៃឡាទុលក៏ទើរ ដោយមានជំនឿ និង…
“បុគ្គលណាក្រោកសឡាត(ក៏ដូចការគោរពសក្ការៈផ្សេងៗ)ក្នុងយប់ឡៃឡាទុលក៏ទើរ ដោយមានជំនឿ និង រំពឹងផលបុណ្យអំពីអល់ឡោះនោះ គេនឹងអភ័យទោសឲ្យគាត់នូវបាបកម្មទាំងឡាយដែលគាត់បានសាងកន្លងមក”។
មានន័យថា៖ អំពី អាពូហ៊ូរ៉យរ៉ោះ ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាក្រោកសឡាត(ក៏ដូចការគោរពសក្ការៈផ្សេងៗ)ក្នុងយប់ឡៃឡាទុលក៏ទើរ ដោយមានជំនឿ និង រំពឹងផលបុណ្យអំពីអល់ឡោះនោះ គេនឹងអភ័យទោសឲ្យគាត់នូវបាបកម្មទាំងឡាយដែលគាត់បានសាងកន្លងមក”។
[صحيح] [متفق عليه]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी Kurdî Hausa Português മലയാളം తెలుగు Kiswahili தமிழ் မြန်မာ Deutsch 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands ئۇيغۇرچە සිංහල دری Fulfulde Magyar Italiano ಕನ್ನಡ Кыргызча Lietuvių or Română Kinyarwanda Српски тоҷикӣ O‘zbek Moore नेपाली Oromoo Wolof Soomaali Български Українська Azərbaycan bm ქართული Македонски Ελληνικά Akan አማርኛ Malagasyالشرح
ណាពី សអវ លោកបានប្រាប់យើងពីឧត្តមភាពនៃការគោរពសក្ការៈចំពោះអល់ឡោះក្នុងយប់ឡៃឡាទុលក៏ទើរដែលស្ថិតក្នុងអំឡុងដប់យប់ចុងក្រោយនៃខែរ៉ម៉ាហ្ទន។ ពិតណាស់ ជនណាដែលប្រឹងប្រែងគោរពសក្ការៈចំពោះអល់ឡោះនៅក្នុងយប់នោះដោយការប្រតិបត្តិសឡាត ការបួងសួង ការសូត្រគម្ពីរគួរអាន ការហ្ស៊ីកៀរ រលឹកចំពោះអល់ឡោះដោយមានជំនឿចំពោះវា និងអ្វីដែលមានបញ្ជាក់ពីឧត្តមភាពរបស់វា ព្រមជាមួយការរំពឹងផលបុណ្យពីអល់ឡោះជាម្ចាស់ដោយពុំមែនចង់ឲ្យគេដឹងឮ(កោតសរសើរ)ទេនោះ គេនឹងឲ្យអភ័យទោសឲ្យជននោះចំពោះបាបកម្មទាំងឡាយដែលរូបគេបានសាងកន្លងមក។فوائد الحديث
ឧត្តមភាពនៃយប់ឡៃឡាទុលក៏ទើរ និងការជំរុញឲ្យខិត្តខំគោរពសក្ការៈចំពោះអល់ឡោះក្នុងយប់នោះ។
ទង្វើកុសលទាំងឡាយ គេមិនទទួលយកឡើយ លើកលែងតែមានចិត្តជ្រះថ្លា និងជឿជាក់នៅក្នុងការនៀតរបស់គេ។
ក្តីសប្បុរស និងក្តីមេត្តាករុណារបស់អល់ឡោះ។ ជាការពិតណាស់ ជនណាដែលបានក្រោកសឡាត ក៏ដូចការគោរពសក្ការៈផ្សេងៗក្នុងយប់ឡៃឡាទុលក៏ទើរ ដោយមានជំនឿ និង រំពឹងផលបុណ្យអំពីអល់ឡោះនោះ គេនឹងអភ័យទោសឲ្យគាត់នូវបាបកម្មទាំងឡាយដែលគាត់បានសាងកន្លងមក។