“ប្រសិនបើអ្នកនិយាយទៅកាន់មិត្តភក្តិរបស់អ្នកនៅថ្ងៃជុមអាត់(ថ្ងៃសុក្រ) ខណៈដែលអ៊ីម៉ាំកំពុងតែសូត្រឃុតហ្ពះថា៖…

“ប្រសិនបើអ្នកនិយាយទៅកាន់មិត្តភក្តិរបស់អ្នកនៅថ្ងៃជុមអាត់(ថ្ងៃសុក្រ) ខណៈដែលអ៊ីម៉ាំកំពុងតែសូត្រឃុតហ្ពះថា៖ “ចូរអ្នកនៅស្ងៀម” នោះអ្នកប្រាកដជាបាត់បង់ផលបុណ្យពីជុមអាត់នោះហើយ”។

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ប្រសិនបើអ្នកនិយាយទៅកាន់មិត្តភក្តិរបស់អ្នកនៅថ្ងៃជុមអាត់(ថ្ងៃសុក្រ) ខណៈដែលអ៊ីម៉ាំកំពុងតែសូត្រឃុតហ្ពះថា៖ “ចូរអ្នកនៅស្ងៀម” នោះអ្នកប្រាកដជាបាត់បង់ផលបុណ្យពីជុមអាត់នោះហើយ”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ក្នុងចំណោមសុជីវធម៌ដែលចាំបាច់លើអ្នកចូលរួមស្តាប់ឃុតហ្ពះជុមអាត់(ថ្ងៃសុក្រ) គឺត្រូវនៅស្ងៀមស្តាប់ខទីបសូត្រឃុតហ្ពះដើម្បីឲ្យរូបគេអាចត្រឹះរិះពិចារណាចំពោះអ្វីដែលខទីបបានទូន្មានក្នុងឃុតហ្ពះនោះ។ ហើយប្រសិនបើជនណានិយាយគ្នាក្នុងពេលដែលអ៊ីម៉ាំកំពុងតែសូត្រឃុតហ្ពះ(ទោះបីនិយាយតែបន្តិចក៏ដោយ) ដូចជានិយាយទៅកាន់អ្នកដទៃថា៖ “ចូរអ្នកនៅស្ងៀម” ឬ “ចូរអ្នកស្តាប់” ជាដើម គឺរូបគេប្រាកដជាបាត់បង់នូវផលបុណ្យនៃការសឡាតជុមអាត់នោះហើយ។

فوائد الحديث

ហាមឃាត់ការនិយាយគ្នាក្នុងពេលដែលកំពុងស្តាប់ឃុតហ្ពះ សូម្បីតែនិយាយហាមឃាត់គ្នាពីប្រការអាក្រក់ ឬតបសាឡាម ឬឆ្លើយតបនឹងអ្នកកណ្តាស់ក៏ដោយ។

ការហាមឃាត់នេះត្រូវបានលើកលែងចំពោះអ្នកដែលនិយាយឆ្លងឆ្លើយជាមួយនឹងខទីបដែលកំពុងសូត្រឃុតហ្ពះ។

អនុញ្ញាតឲ្យនិយាយនៅចន្លោះរវាងឃុតហ្ពះទាំងពីរ នៅពេលចាំបាច់។

ប្រសិនបើមានគេរំលឹកពីណាពី ﷺ ខណៈដែលអ៊ីម៉ាំកំពុងសូត្រឃុតហ្ពះ គឺអ្នកអាចសឡាវ៉ាតលើណាពី ﷺ តិចៗ។ ក៏ដូចគ្នាដែរ ការពោលពាក្យ “អាមីន” នៅពេលដែលសុំទូអា។

التصنيفات

Jumu‘ah (Friday) Prayer