إعدادات العرض
“អ្នកដែលសឡាតមុនពេលថ្ងៃរះ និងមុនពេលថ្ងៃលិចនឹងមិនចូលឋាននរកឡើយ”។
“អ្នកដែលសឡាតមុនពេលថ្ងៃរះ និងមុនពេលថ្ងៃលិចនឹងមិនចូលឋាននរកឡើយ”។
អំពី អាពូហ្ស៊ូហៃរ អ៊ូម៉ារ៉ោះ ពិន រូអៃហ្ពះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកដែលសឡាតមុនពេលថ្ងៃរះ និងមុនពេលថ្ងៃលិចនឹងមិនចូលឋាននរកឡើយ”។
[صحيح] [رواه مسلم]
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Kurdî Português සිංහල Nederlands অসমীয়া Tiếng Việt Kiswahili ગુજરાતી پښتو Hausa Română മലയാളം Deutsch नेपाली ქართული Moore Magyar తెలుగు Кыргызча Svenska ಕನ್ನಡ Українська Kinyarwanda Македонски Oromoo ไทย Српски मराठी ਪੰਜਾਬੀ دری አማርኛ Malagasy Wolof Lietuviųالشرح
រ៉ស៊ូលុលឡោះ ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ជនណាដែលប្រតិបត្តិសឡាតស៊ូពុស និងសឡាតអាសើរ ព្រមទាំងថែរក្សាវាខ្ជាប់ខ្ជួនជាប្រចាំនឹងមិនចូលឋាននរកនោះឡើយ។ លោករំលឹកជាពិសេសពីសឡាតទាំងពីរនេះ ដោយសារតែវាជាសឡាតដែលមានលក្ខណៈធ្ងន់ធ្ងរជាងគេ ពីព្រោះសឡាតស៊ូពុស គឺធ្វើឡើងក្នុងពេលដែលមនុស្សគេងលក់ស្រួល ខណៈដែលសឡាតអាសើរ គឺជាពេលដែលមនុស្សមានការមមាញឹកនឹងការងារ និងការជួញដូរក្នុងអំឡុងពេលថ្ងៃ។ ជនណាដែលរក្សាលើការសឡាតទាំងពីរនេះបានទាំងដែលវាមានការលំបាក នោះគេក៏អាចរក្សាសឡាតផ្សេងទៀតបានដែរ។فوائد الحديث
បញ្ជាក់ពីឧត្តមភាពនៃសឡាតស៊ូពុស និងសឡាតអាសើរ។ ហេតុនេះ ចាំបាច់ត្រូវថែររក្សាសឡាតទាំងពីរនេះឲ្យបានល្អ។
អ្នកដែលប្រតិបត្តិសឡាតទាំងនេះជាប់លាប់ ភាគច្រើនជាមនុស្សដែលមានការជ្រះស្រឡះពីភាពខ្ជិលច្រអូស និងភាពរីយ៉ាក(ចង់ឲ្យគេឃើញ) ហើយស្រឡាញ់ការគោរពសក្ការៈ។
التصنيفات
Virtue of Prayer