إعدادات العرض
ជនណាដែលបានសាងសង់ម៉ាស្ជិតមួយដើម្បីអល់ឡោះ…
ជនណាដែលបានសាងសង់ម៉ាស្ជិតមួយដើម្បីអល់ឡោះ អល់ឡោះជាម្ចាស់នឹងសាងសង់ដូចគ្នាវិញសម្រាប់ជននោះនៅក្នុងឋានសួគ៌”។
អំពី ម៉ះមូទ ពិន ឡាពីទ رضي الله عنه ពិតណាស់ អ៊ូស្មាន ពិន អាហ្វហ្វាន មានបំណងចង់សាងសង់ម៉ាស្ជិត តែមនុស្សម្នាមិនពេញចិត្តនោះឡើយ ហើយពួកគេពេញចិត្តចង់ឲ្យរក្សារូបរាងដើមរបស់វាដដែល។ ពេលនោះ គាត់បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលបានសាងសង់ម៉ាស្ជិតមួយដើម្បីអល់ឡោះ អល់ឡោះជាម្ចាស់នឹងសាងសង់ដូចគ្នាវិញសម្រាប់ជននោះនៅក្នុងឋានសួគ៌”។
[صحيح] [متفق عليه]
الترجمة
العربية English မြန်မာ Svenska Čeština ગુજરાતી Yorùbá Nederlands اردو Bahasa Indonesia ئۇيغۇرچە বাংলা Türkçe සිංහල हिन्दी Tiếng Việt Hausa Kiswahili پښتو অসমীয়া دری Кыргызча Lietuvių Kinyarwanda नेपाली മലയാളം తెలుగు Bosanski ಕನ್ನಡ Kurdî Română Soomaali Shqip Српски Українська Wolof Moore Tagalog தமிழ் Azərbaycan فارسی ქართული 中文 Magyar Português Deutsch Русский Македонски bm አማርኛ Malagasy Oromooالشرح
អ៊ូស្មាន ពិន អាហ្វហ្វាន رضي الله عنه មានបំណងចង់សាងសង់ម៉ាស្ជិតណាពី ﷺ សារជាថ្មីឡើងវិញឲ្យល្អជាងមុន។ ក៏ប៉ុន្តែមនុស្សម្នាមិនពេញចិត្តនោះឡើយ ព្រោះការធ្វើដូច្នេះ គឺជាការកែប្រែម៉ាស្ជិតណាពីខុសពីរូបរាងដើមដែលត្រូវបានសាងសង់ក្នុងសម័យកាលណាពី ﷺ ដែលការសាងសង់ម៉ាស្ជិតនាពេលនោះ គឺសាងសង់ឡើងពីដីឥដ្ឋ ហើយដំបូលប្រក់ធាងល្មើ។ ក៏ប៉ុន្តែ អ៊ូស្មាន មានបំណងចង់សាងសង់ម៉ាស្ជិតនេះឡើងវិញពីដុំថ្ម និងថ្មកំបោរ។ ពេលនោះ អ៊ូស្មាន ពិន អាហ្វហ្វាន رضي الله عنه ក៏បានប្រាប់ពួកគេថា ពិតណាស់ គាត់បានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ ជនណាដែលបានសាងសង់ម៉ាស្ជិតមួយដើម្បីស្វែងរកការពេញចិត្តពីអល់ឡោះជាម្ចាស់ ពុំមែនចង់បានមុខមាត់ ឬចង់ឲ្យគេដឹងឮទេនោះ អល់ឡោះជាម្ចាស់នឹងតបស្នងដល់ជននោះនូវរង្វាន់ដែលល្អជាងអ្វីដែលរូបគេបានធ្វើទៅទៀត ហើយការតបស្នងនោះ គឺអល់ឡោះនឹងសាងសង់បែបនេះវិញសម្រាប់គេនៅក្នុងឋានសួគ៌។فوائد الحديث
ជំរុញឲ្យសាងសង់ម៉ាស្ជិត និងបញ្ជាក់ពីឧត្តមភាពរបស់វា។
ការពង្រីកម៉ាស្ជិត និងការធ្វើវាសាថ្មីឡើងវិញ ក៏ចូលក្នុងឧត្តមភាពនៃការសាងសង់ម៉ាស្ជិតដែរ។
សារៈសំខាន់នៃភាពជ្រះថ្លាចំពោះអល់ឡោះនូវគ្រប់ទង្វើកុសលទាំងអស់។
التصنيفات
The rulings of mosques