ពិតណាស់ណាពី ﷺ លោកតែងសូត្រក្នុងចន្លោះស៊ូជោតទាំងពីរថា៖ “رَبِّ اغْفِرْ لِي، رَبِّ اغْفِرْ لِي” (បរពិត្រព្រះជាម្ចាស់!…

ពិតណាស់ណាពី ﷺ លោកតែងសូត្រក្នុងចន្លោះស៊ូជោតទាំងពីរថា៖ “رَبِّ اغْفِرْ لِي، رَبِّ اغْفِرْ لِي” (បរពិត្រព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង។ បរពិត្រព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង)។

អំពី ហ៊ូហ្សៃហ្វះ رضي الله عنه ពិតណាស់ណាពី ﷺ លោកតែងសូត្រក្នុងចន្លោះស៊ូជោតទាំងពីរថា៖ “رَبِّ اغْفِرْ لِي، رَبِّ اغْفِرْ لِي” (បរពិត្រព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង។ បរពិត្រព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង)។

[صحيح] [رواه أبو داود والنسائي وابن ماجه وأحمد]

الشرح

ពិតប្រាកដណាស់ណាពី ﷺ លោកតែងសូត្រក្នុងពេលអង្គុយចន្លោះស៊ូជោតទាំងពីរថា៖ “رَبِّ اغْفِرْ لِي، رَبِّ اغْفِرْ لِي” ដែលមានន័យថា៖ បរពិត្រព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង។ បរពិត្រព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំផង។ ហើយអត្ថន័យរបស់វា គឺខ្ញុំបម្រើអល់ឡោះសុំពីទ្រង់នូវការលុបលាងបាបកម្ម និងបិទបាំងប្រការមិនល្អរបស់ខ្លួន។

فوائد الحديث

បង្គាប់ប្រើឲ្យសូត្រទូអានេះនៅក្នុងពេលអង្គុយចន្លោះស៊ូជោតទាំងពីរគ្រប់សឡាតទាំងអស់ មិនថាសឡាតដែលជាកាតព្វកិច្ច ឬមិនមែនជាកាតព្វកិច្ចនោះឡើយ។

ស៊ូណិតគប្បីសូត្រ “رَبِّ اغْفِرْ لِي” ដដែលៗ។ ប៉ុន្តែវ៉ាជិបចាំបាច់ត្រូវសូត្រតែមួយដងប៉ុណ្ណោះ។

التصنيفات

Method of Prayer