إعدادات العرض
ពិតណាស់ណាពី ﷺ លោកតែងតែសូត្រនៅខាងចុងសឡាតរាល់សឡាតដែលជាកាតព្វកិច្ចថា
ពិតណាស់ណាពី ﷺ លោកតែងតែសូត្រនៅខាងចុងសឡាតរាល់សឡាតដែលជាកាតព្វកិច្ចថា
អំពី វ៉ាររ៉ត ដែលជាអ្នកកត់ត្រារបស់ អាល់មូហ្គីរ៉ោះ ពិន ស្ហួកហ្ពះ បាននិយាយថា៖ បានឲ្យខ្ញុំសរសេរនូវខ្លឹមសារនៃសំបុត្រដែលត្រូវផ្ញើទៅមូអាវីយ៉ះ៖ ពិតណាស់ណាពី ﷺ លោកតែងតែសូត្រនៅខាងចុងសឡាតរាល់សឡាតដែលជាកាតព្វកិច្ចថា៖ »لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ، اللَّهُمَّ لَا مَانِعَ لِمَا أَعْطَيْتَ، وَلَا مُعْطِيَ لِمَا مَنَعْتَ، وَلَا يَنْفَعُ ذَا الْجَدِّ مِنْكَ الْجَدُّ«.
[صحيح] [متفق عليه]
الترجمة
العربية English မြန်မာ Svenska Čeština ગુજરાતી Yorùbá Nederlands اردو Bahasa Indonesia ئۇيغۇرچە বাংলা Türkçe සිංහල हिन्दी Tiếng Việt Hausa Kiswahili پښتو অসমীয়া دری Кыргызча Lietuvių Kinyarwanda नेपाली తెలుగు Bosanski ಕನ್ನಡ Kurdî മലയാളം Română Soomaali Shqip Српски Українська Wolof Moore Tagalog தமிழ் Azərbaycan فارسی ქართული 中文 Magyar Português Deutsch Русский አማርኛ bm Македонски Malagasy Oromooالشرح
ណាពី ﷺ លោកតែងតែសូត្រនៅចុងសឡាតរាល់សឡាតដែលជាកាតព្វកិច្ច ក្រោយពេលឲ្យសាឡាមរួចថា៖ »لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ، اللَّهُمَّ لَا مَانِعَ لِمَا أَعْطَيْتَ، وَلَا مُعْطِيَ لِمَا مَنَعْتَ، وَلَا يَنْفَعُ ذَا الْجَدِّ مِنْكَ الْجَدُّ«. ពោលគឺ ខ្ញុំទទួលស្គាល់ចំពោះកាលីម៉ះតាវហេទ(ពាក្យដែលបញ្ជាក់ពីឯកទេពនិយមរបស់អល់ឡោះជាម្ចាស់) គឺពាក្យ “لا إله إلا الله” (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)។ ដូចនេះ ការគោរពសក្ការៈដ៏ពិតប្រាកដ គឺខ្ញុំទទួលស្គាល់សម្រាប់អល់ឡោះជាម្ចាស់តែមួយគត់ ហើយខ្ញុំបដិសេធវាចំពោះអ្វីផ្សេងក្រៅពីទ្រង់។ ដូចនេះ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីអល់ឡោះជាម្ចាស់នោះឡើយ។ ហើយខ្ញុំទទួលស្គាល់ថា ពិតណាស់ ការគ្រប់គ្រងពិតប្រាកដ និងពេញលេញ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់ ហើយការថ្លែងសរសើរទាំងអស់របស់អ្នកដែលនៅលើមេឃជាច្រើនជាន់និងផែនដី គឺសក្តិសមសម្រាប់តែអល់ឡោះជាម្ចាស់ប៉ុណ្ណោះ ពីព្រោះទ្រង់ជាអ្នកដែលមានអានុភាពលើអ្វីៗទាំងអស់។ ហើយអ្វីដែលអល់ឡោះទ្រង់បានកំណត់ ទាំងការផ្តល់ឲ្យ ឬរារាំង គឺគ្មានអ្នកដែលអាចរុញច្រានវាបានឡើយ។ នៅចំពោះទ្រង់ ភាពមានបានរបស់អ្នកមានទាំងឡាយ គឺគ្មានប្រយោជន៍អ្វីឡើយ។ តាមពិត អ្វីដែលអាចផ្តល់ប្រយោជន៍ដល់រូបគេបាន មានតែទង្វើកុសលប៉ុណ្ណោះ។فوائد الحديث
ស៊ូណិតសូត្រហ្ស៊ីកៀរនេះបន្ទាប់ពីសឡាតចប់ ព្រោះវាផ្ទុកទៅដោយពាក្យពេចន៍ដែលបញ្ជាក់ពីភាពជាម្ចាស់តែមួយរបស់អល់ឡោះ(តាវហេទ) និងការកោតសរសើរទ្រង់។
រួសរាន់អនុវត្តនូវប្រការស៊ូណិតទាំងឡាយ និងផ្សព្វផ្សាយវា។
التصنيفات
Dhikr (Invocation) during Prayer