“ចូរពួកអ្នកកុំអង្គុយលើផ្នូរ និងកុំសឡាតឆ្ពោះទៅកាន់ផ្នូរ”។

“ចូរពួកអ្នកកុំអង្គុយលើផ្នូរ និងកុំសឡាតឆ្ពោះទៅកាន់ផ្នូរ”។

អំពី អាពូម៉ារសាត់ អាល់ហ្គណាវី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំអង្គុយលើផ្នូរ និងកុំសឡាតឆ្ពោះទៅកាន់ផ្នូរ”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានហាមឃាត់ចំពោះការអង្គុយលើផ្នូរ។ ម្យ៉ាងទៀត លោកក៏បានហាមឃាត់ចំពោះការសឡាតឆ្ពោះទៅកាន់ផ្នូរផងដែរ ដោយផ្នូរស្ថិតនៅទិសគិតឡាត់អ្នកសឡាត ពីព្រោះនោះគឺជាមធ្យោបាយឆ្ពោះទៅកាន់ប្រការស្ហ៊ីរិក។

فوائد الحديث

ហាមឃាត់ពីការសឡាតនៅឯទីផ្នូរ ឬសឡាតឆ្ពោះទៅកាន់ផ្នូរ លើកលែងតែសឡាតលើសពប៉ុណ្ណោះ ដូចដែលមានបញ្ជាក់ក្នុងស៊ុណ្ណះ។

ការហាមឃាត់ចំពោះការសឡាតឆ្ពោះទៅកាន់ផ្នូរ គឺជាការទប់ស្កាត់ហានិភ័យដែលអាចនាំទៅកាន់អំពើស្ហ៊ីរិក។

ហាមឃាត់ចំពោះការលើកតម្កើងជ្រុលហួសចំពោះផ្នូរ ហើយក៏ហាមឃាត់ចំពោះការប្រមាថដល់ផ្នូរផងដែរ។

បម្រាមចំពោះការបំពានលើជនមូស្លីម គឺនៅតែមានទោះជាក្រោយពេលដែលគេស្លាប់ ដោយយោងតាមប្រសាសន៍របស់ណាពី ﷺ ថា៖ “كَسْرُ عَظْمِ المَيّت كَكَسْرِه حيًّا” (ការបំបាក់ឆ្អឹងអ្នកស្លាប់ ដូចជាការបំបាក់ឆ្អឹងអ្នកដែលគេនៅរស់ដូច្នោះដែរ)។

التصنيفات

Oneness of Allah's Worship, Conditions of Prayer