ឱមនុស្សលោកទាំងឡាយ! តាមពិតខ្ញុំធ្វើ(មិមពើរ)នេះ គឺដើម្បីឲ្យអ្នកទាំងអស់គ្នាអាចតាមដាន…

ឱមនុស្សលោកទាំងឡាយ! តាមពិតខ្ញុំធ្វើ(មិមពើរ)នេះ គឺដើម្បីឲ្យអ្នកទាំងអស់គ្នាអាចតាមដាន និងរៀនសូត្រពីការសឡាតរបស់ខ្ញុំ”។

អំពី អាពូហាហ្ស៊ិម ពិន ទីណើរ ពិតណាស់មានបុរសមួយក្រុមបានទៅជួបនឹង សះល៍ ពិន សាអាត់ អាស្សាអ៊ីទីយ៍ ខណៈដែលពួកគេបានប្រកែកគ្នាចំពោះរឿងមិមពើរ(របស់ណាពី) ថាតើវាធ្វើពីឈើអ្វី។ ពេលនោះ ពួកគេក៏សួរគាត់ពីបញ្ហានេះ។ គាត់បាននិយាយថា៖ សូមស្បថចំពោះអល់ឡោះ! ខ្ញុំពិតជាដឹងថាមិមពើរនេះធ្វើអំពីអ្វី។ ពិតណាស់ ខ្ញុំបានឃើញវានៅថ្ងៃដំបូងដែលគេបានដាក់មិមពើរនេះ និងនៅថ្ងៃដំបូងដែលរ៉ស៊ូលុលឡោះ ﷺ បានអង្គុយលើវា។ រ៉ស៊ូលុលឡោះ ﷺ លោកបានបញ្ជូនទៅកាន់មនុស្សម្នាក់(គឺស្រ្តីម្នាក់ក្នុងចំណោមពួកអាន់សរដែល សះល៍ បានដាក់ឈ្មោះឲ្យនាង)ថា៖ ចូរនាងប្រើអ្នកបម្រើរបស់នាងដែលជាជាងឈើឲ្យធ្វើមិមពើរឲ្យខ្ញុំដែលខ្ញុំអាចអង្គុយពីលើវានៅពេលដែលខ្ញុំនិយាយទៅកាន់សហាហ្ពាត់។ ដូចនេះ ស្ត្រីនោះក៏បានប្រើអ្នកបម្រើរបស់ខ្លួន ហើយគេក៏បានធ្វើវាពី ឈើនៃដើមតើរហ្វាកព្រៃដែលមាននៅក្រៅម៉ាទីណះភាគខាងលិច(ស្រដៀងដើមស្រល់) ក្រោយពីធ្វើរួចរាល់ ស្ត្រីនោះក៏បញ្ជូនវាទៅឲ្យរ៉ស៊ូលុលឡោះ ﷺ ។ ហើយលោកបានប្រាប់ឲ្យដាក់នូវនៅកន្លែងរបស់វា។ ក្រោយមក ខ្ញុំបានឃើញរ៉ស៊ូលុលឡោះ ﷺ លោកសឡាតនៅលើមិមពើរនោះ និងបានតឹកពៀរនៅលើវា។ ក្រោយមក លោករូកុនៅលើវា។ បន្ទាប់មក លោកបានចុះមក ដើរថយក្រោយបន្តិច រួចលោកក៏ស៊ូជោតនៅត្រង់គ្រឹះមិមពើរនោះ ក្រោយមក លោកក៏ត្រឡប់ទៅលើមិមពើរវិញ។ នៅពេលដែលលោកសឡាតរួចរាល់ លោកបានបែរទៅកាន់សហាហ្ពាត់ ហើយបានមានប្រសាសន៍ថា៖ “ឱមនុស្សលោកទាំងឡាយ! តាមពិតខ្ញុំធ្វើ(មិមពើរ)នេះ គឺដើម្បីឲ្យអ្នកទាំងអស់គ្នាអាចតាមដាន និងរៀនសូត្រពីការសឡាតរបស់ខ្ញុំ”។

[صحيح] [متفق عليه]

الشرح

មានបុរសមួយក្រុមបានទៅជួបនឹងសហាហ្ពាត់ម្នាក់របស់ណាពី ﷺ ដើម្បីសួរគាត់ពីមិមពើររបស់រ៉ស៊ូលុលឡោះ ﷺ ថាតើវាធ្វើពីអ្វី។ ពិតណាស់ ពួកគេបានប្រកែកគ្នា និងវែកញែកគ្នាព្រោះតែរឿងនេះ។ ពេលនោះ គាត់បានប្រាប់ពួកគេថា ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានបញ្ជូនទៅកាន់ស្រ្តីម្នាក់នៃពួកអាន់សរដែលនាងមានអ្នកបម្រើម្នាក់ជាជាងឈើ។ លោកបានមានប្រសាសន៍ទៅកាន់នាងថា៖ ចូរនាងប្រើអ្នកបម្រើរបស់នាងឲ្យធ្វើមិមពើរមួយឲ្យខ្ញុំដែលខ្ញុំអាចអង្គុយពីលើវាបាននៅពេលដែលខ្ញុំនិយាយទៅកាន់សហាហ្ពាត់។ ស្ត្រីនោះបានឆ្លើយតប ហើយនាងក៏បានប្រើអ្នកបម្រើរបស់នាងឲ្យធ្វើមិមពើរឲ្យរ៉ស៊ូលុលឡោះ ﷺ ពីឈើតើរហ្វាកដែលមាននៅក្រៅម៉ាទីណះភាគខាងលិច(ស្រដៀងដើមស្រល់) ក្រោយពីធ្វើរួចរាល់ ស្ត្រីនោះក៏បញ្ជូនវាទៅឲ្យរ៉ស៊ូលុលឡោះ ﷺ ។ ហើយលោកបានប្រាប់ឲ្យដាក់នូវនៅកន្លែងរបស់វា។ បន្ទាប់មក ណាពី ﷺ លោកសឡាត និងតឹកពៀរខណៈដែលលោកនៅលើមិមពើរនោះ។ ក្រោយមក លោករូកុ ខណៈដែលលោកនៅលើវា។ បន្ទាប់មកទៀត លោកបានចុះមក ដើរថយក្រោយបន្តិច រួចលោកក៏ស៊ូជោតនៅត្រង់គ្រឹះមិមពើរនោះ ក្រោយមក លោកក៏ត្រឡប់ទៅវិញ។ នៅពេលសឡាតរួចរាល់ លោកបានបែរទៅកាន់មនុស្សលោក ហើយបានមានប្រសាសន៍ថា៖ ឱមនុស្សលោកទាំងឡាយ! តាមពិតខ្ញុំធ្វើ(មិមពើរ)នេះ គឺដើម្បីឲ្យអ្នកទាំងអស់គ្នាអាចតាមដាន និងរៀនសូត្រពីការសឡាតរបស់ខ្ញុំ”។

فوائد الحديث

ស៊ូណិតប្រើប្រាស់មិមពើរ និងសូត្រឃុតហ្ពះលើវា។ ហើយផលប្រយោជន៍របស់វា គឺធ្វើឲ្យឮបានឆ្ងាយ ហើយស្តាប់បានកាន់តែឮ។

អនុញ្ញាតឲ្យសឡាតលើមិមពើរដើម្បីបង្រៀនពីរបៀបសឡាតដល់មនុស្ស និងអនុញ្ញាតឲ្យអ៊ីម៉ាំនៅកន្លែងខ្ពស់ជាងម៉ាក់មុមក្នុងករណីចាំបាច់។

អនុញ្ញាតឲ្យសុំជំនួយពីអ្នកមានជំនាញក្នុងការបំពេញសេចក្តីត្រូវការរបស់អ្នកឥស្លាម។

អនុញ្ញាតឲ្យកម្រើកខ្លួនតិចតួចក្នុងពេលសឡាតក្នុងករណីចាំបាច់។

ក្នុងពេលសឡាត គេអនុញ្ញាតឲ្យម៉ាក់មុមអាចមើលទៅកាន់អ៊ីម៉ាំបានដើម្បីរៀនរបៀបសឡាតពីអ៊ីម៉ាំ ហើយការធ្វើដូចនេះមិនផ្ទុយគ្នានឹងភាពស្មឹងស្មាធ(ឃូស្ហុ)ឡើយ។

التصنيفات

Method of Prayer