អ្នកណាដែលអនុវត្តសឡាតទាំងពីរពេលត្រជាក់ នឹងបានចូលឋានសួគ៌

អ្នកណាដែលអនុវត្តសឡាតទាំងពីរពេលត្រជាក់ នឹងបានចូលឋានសួគ៌

អំពី អាពូមូសា អាល់អាស្ហអារី رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ "អ្នកណាដែលអនុវត្តសឡាតទាំងពីរពេលត្រជាក់ នឹងបានចូលឋានសួគ៌"

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានជំរុញឱ្យយកចិត្តទុកដាក់លើការសឡាតពេលត្រជាក់ទាំងពីរ ពោលគឺសឡាតស៊ូពុស និងសឡាតអាសើរ ហើយលោកបានផ្តល់ដំណឹងរីករាយថា ជនណាដែលអនុវត្តសឡាតទាំងពីរនេះបានត្រឹមត្រូវតាមពេលវេលារបស់វា និងជាលក្ខណៈរួមគ្នា(ជើម៉ាអះ) ក៏ដូចជាលក្ខខណ្ឌផ្សេងៗទៀត នោះវានឹងក្លាយជាមូលហេតុមួយនាំឲ្យរូបគេបានចូលឋានសួគ៌។

فوائد الحديث

បញ្ជាក់ពីឧត្តមភាពនៃការថែរក្សាលើការសឡាតស៊ូពុស និងសឡាតអាសើរ ពីព្រោះពេលស៊ូពុស(ពេលទៀបភ្លឺ) គឺជាពេលដែលមនុស្សគេងលក់ស្រួល ហើយពេលអាសើរ(ពេលរសៀល) គឺជាពេលដែលមនុស្សរវល់ជាមួយនឹងការងាររបស់ខ្លួន។ ដូច្នេះ ជនណាដែលអាចថែរក្សាសឡាតទាំងពីរនេះបាន ជននោះកាន់តែងាយស្រួលក្នុងការថែរក្សាសឡាតផ្សេងៗទៀត។

គេឲ្យឈ្មោះសឡាតទាំងពីរនេះថា សឡាតពេលត្រជាក់ទាំងពីរ(البردين) ដោយសារសឡាតស៊ូពុស គឺប្រឈមនឹងភាពត្រជាក់នៃពេលយប់។ ចំណែកឯសឡាតអាសើរ គឺប្រឈមនឹងភាពត្រជាក់នៃពេលថ្ងៃ ទោះបីជានៅក្នុងពេលក្តៅក៏ដោយ ប៉ុន្តែវាត្រជាក់ជាងពេលមុននោះ ឬក៏គេហៅបែបនេះ ដោយសារ(ក្នុងភាសាអារ៉ាប់)គេនិយមប្រើពាក្យរួម ដូចជាពាក្យ “ព្រះចន្ទទាំងពីរ”(القمران) ដែលសំដៅលើព្រះអាទិត្យនិងព្រះចន្ទ។

التصنيفات

Virtue of Prayer