إعدادات العرض
“បុគ្គលណាដើរទៅម៉ាស្ជិតនៅពេលព្រឹក ឬពេលល្ងាច…
“បុគ្គលណាដើរទៅម៉ាស្ជិតនៅពេលព្រឹក ឬពេលល្ងាច អល់ឡោះជាម្ចាស់នឹងរៀបចំកន្លែងមួយសម្រាប់ជននោះនៅក្នុងឋានសួគ៌នៅរៀងរាល់ពេលដែលគេចេញទៅនៅពេលព្រឹក ឬនៅពេលល្ងាច”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាដើរទៅម៉ាស្ជិតនៅពេលព្រឹក ឬពេលល្ងាច អល់ឡោះជាម្ចាស់នឹងរៀបចំកន្លែងមួយសម្រាប់ជននោះនៅក្នុងឋានសួគ៌នៅរៀងរាល់ពេលដែលគេចេញទៅនៅពេលព្រឹក ឬនៅពេលល្ងាច”។
الترجمة
العربية বাংলা Bosanski English Español فارسی Français Bahasa Indonesia Русский Tagalog Türkçe اردو 中文 हिन्दी ئۇيغۇرچە Hausa Kurdî Português සිංහල Nederlands অসমীয়া Tiếng Việt Kiswahili ગુજરાતી پښتو Română മലയാളം Deutsch नेपाली Кыргызча ქართული Moore Magyar తెలుగు Svenska ಕನ್ನಡ Українська Македонски Kinyarwanda Oromoo ไทย Српски मराठी ਪੰਜਾਬੀ دری አማርኛ Malagasy Wolof Lietuviųالشرح
ណាពី ﷺ លោកបានផ្តល់ដំណឹងរីករាយដល់អ្នកដែលទៅម៉ាស្ជិតដើម្បីធ្វើការគោរពសក្ការៈ ឬស្វែងរកចំណេះដឹង ឬគោលបំណងល្អផ្សេងទៀត មិនថាពេលព្រឹក ឬពេលល្ងាចថា អល់ឡោះជាម្ចាស់ទ្រង់បានរៀបចំកន្លែងទទួលស្វាគមន៍មួយសម្រាប់រូបគេនៅក្នុងឋានសួគ៌ រាល់ពេលដែលគេមកម៉ាស្ជិត មិនថាពេលថ្ងៃ ឬពេលយប់។فوائد الحديث
ឧត្តមភាពនៃការទៅម៉ាស្ជិត និងជំរុញឲ្យរក្សាការសឡាតជាលក្ខណៈរួមគ្នា(ជើម៉ាអះ)នៅម៉ាស្ជិត។ អ្នកដែលមិនទៅម៉ាស្ជិត គឺខកខានពីការទទួលបាននូវប្រការល្អ ឧត្តមភាព ផលបុណ្យ និងការទទួលស្វាគមន៍ដែលអល់ឡោះជាម្ចាស់ទ្រង់បានរៀបចំសម្រាប់អ្នកដែលទៅកាន់គេហដ្ឋានទាំងឡាយរបស់ទ្រង់(ម៉ាស្ជិត)។
ប្រសិនបើមនុស្សផ្តល់កិត្តិយសដល់អ្នកដែលមកលេងផ្ទះរបស់ខ្លួន និងផ្តល់ចំណីអាហារដល់ពួកគេ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ជាអ្នកផ្តល់កិត្តិយសដល់ពួកគេជាងខ្ញុំបម្រើរបស់ទ្រង់ទៅទៀត។ ដូចនេះ ជនណាដែលមានបំណងទៅកាន់គេហដ្ឋានរបស់ទ្រង់ ទ្រង់នឹងផ្តល់កិត្តិយសដល់ជននោះ ហើយអល់ឡោះទ្រង់រៀបចំកន្លែងដ៏ធំធេង ឧត្តុង្គឧត្តមមួយសម្រាប់គេ។
ភាពរីករាយនៃការធ្វើដំណើរទៅម៉ាស្ជិត ព្រោះរូបគេត្រូវបានគេរៀបចំកន្លែងមួយនៅពេលព្រឹក ឬពេលល្ងាចតាមចំនួនដែលគេបានទៅម៉ាស្ជិត។