ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់មេត្ដាបញ្ចៀសរូបខ្ញុំពីទណ្ឌកម្មក្នុងផ្នូរ…

ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់មេត្ដាបញ្ចៀសរូបខ្ញុំពីទណ្ឌកម្មក្នុងផ្នូរ ពីទណ្ឌកម្មនៃឋាននរក ភាពវឹកវរនៅក្នុងជីវិតរស់នៅនិងពេលស្លាប់ និងពីភាពវឹកវរដែលបណ្ដាលមកពីម៉ាសៀហអាត់ហ្ទាច់ហ្ជាលផងចុះ)

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកតែងតែបួងសួង(សុំពីអល់ឡោះជាម្ចាស់)ដោយសូត្រថា៖ «اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنْ عَذَابِ القَبْرِ، وَمِنْ عَذَابِ النَّارِ، وَمِنْ فِتْنَةِ المَحْيَا وَالمَمَاتِ، وَمِنْ فِتْنَةِ المَسِيحِ الدَّجَّالِ» (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់មេត្ដាបញ្ចៀសរូបខ្ញុំពីទណ្ឌកម្មក្នុងផ្នូរ ពីទណ្ឌកម្មនៃឋាននរក ភាពវឹកវរនៅក្នុងជីវិតរស់នៅនិងពេលស្លាប់ និងពីភាពវឹកវរដែលបណ្ដាលមកពីម៉ាសៀហអាត់ហ្ទាច់ហ្ជាលផងចុះ)”។ ចំណែកឯនៅពាក្យពេចន៍ដែលរាយការណ៍ដោយមូស្លីមវិញ៖ “នៅពេលនរណាម្នាក់នៃពួកអ្នកសូត្រតាស្ហះហ៊ុទ(តះយិត)ចុងក្រោយរួច ចូរឲ្យគេសុំពីអល់ឡោះឲ្យបញ្ជៀសពីបួនប្រការគឺ ពីទណ្ឌកម្មនៃនរកជើហាន់ណាំ ពីទណ្ឌកម្មនៅក្នុងផ្នូរ ពីភាពវឹកវរនៅក្នុងជីវិតរស់នៅនិងពេលស្លាប់ និងពីប្រការអាក្រក់ដែលបណ្ដាលមកពីម៉ាសៀហអាត់ហ្ទាច់ហ្ជាល”។

[صحيح] [متفق عليه]

الشرح

បន្ទាប់ពីសូត្រតះយិតចុងក្រោយមុននឹងឲ្យសាឡាម ណាពី ﷺ លោកតែងសុំពីអល់ឡោះជាម្ចាស់សូមទ្រង់បញ្ចៀសរូបលោកអំពីបួនប្រការ ហើយលោកក៏បង្គាប់ប្រើពួកយើងឱ្យសុំពីអល់ឡោះឲ្យបញ្ចៀសពីប្រការទាំងនោះផងដែរ៖ ទីមួយ៖ ពីទណ្ឌកម្មនៅក្នុងផ្នូរ ទីពីរ៖ ពីទណ្ឌកម្មនៃភ្លើងនរកនៅថ្ងៃបរលោក ទីបី៖ ពីភាពវឹកវរនៃជីវិតរស់នៅ ដូចជាចំណង់តណ្ហាចំពោះប្រការលោកិយដែលត្រូវបានគេហាមឃាត់ និងប្រការដែលមានការសង្ស័យដែលនឹងនាំឱ្យវង្វេង ហើយនិងពីភាពវឹកវរនៅពេលស្លាប់ ពោលគឺនៅពេលជិតផុតដង្ហើម ដូចជាការងាកចេញពីសាសនាឥស្លាម ឬស៊ុណ្ណះ ឬភាពវឹកវរនៅក្នុងផ្នូរ ដូចជាសំណួររបស់ម៉ាឡាអ៊ីកាត់ទាំងពីរជាដើម។ ទីបួន៖ ពីភាពវឹកវរដែលបណ្តាលមកពីម៉ាសៀហអាត់ហ្ទាច់ហ្ជាល់ដែលនឹងចេញមកនៅសម័យកាលចុងក្រោយ(មុនថ្ងៃបរលោកកើតឡើង)ដែលអល់ឡោះជាម្ចាស់ទ្រង់សាកល្បងខ្ញុំបម្រើរបស់ទ្រង់នឹងវា។ លោកបានរំលឹកពីម៉ាសៀហអាត់ហ្ទាច់ហ្ជាល់ដោយឡែក ព្រោះតែភាពធំធេងនៃភាពវឹកវររបស់វា និងការធ្វើឱ្យវង្វេងរបស់វា។

فوائد الحديث

ទូអានេះ ស្ថិតក្នុងចំណោមទូអាដែលសំខាន់ និងមានខ្លឹមសារគ្រប់ជ្រុងជ្រោយ ត្បិតវារួមបញ្ចូលនូវការសុំពីអល់ឡោះជាម្ចាស់ឲ្យបញ្ចៀសពីអំពើអាក្រក់ទាំងក្នុងលោកិយ និងបរលោក។

បញ្ជាក់ថា ទណ្ឌកម្មក្នុងផ្នូរ គឺមានពិតប្រាកដ។

បង្ហាញពីគ្រោះថ្នាក់នៃភាពវឹកវរ និងសារៈសំខាន់នៃការសុំការបញ្ចៀសពីអល់ឡោះ និងបួងសួងសុំពីទ្រង់ឲ្យរួចផុតពីវា។

ទទួលស្គាល់ពីការចេញមករបស់ហ្ទាច់ហ្ជាល់ និងភាពធំធេងនៃភាពវឹកវររបស់វា។

ស៊ូណិតសូត្រទូអានេះបន្ទាប់ពីតះយិតចុងក្រោយ។

ស៊ូណាត់បួងសួងពីអល់ឡោះបន្ទាប់ពីធ្វើអំពើល្អ។

التصنيفات

Dhikr (Invocation) during Prayer