ខ្ញុំបានសច្ចាប្រណិធាននឹងរ៉ស៊ូលុលឡោះ ﷺ លើការធ្វើសាក្សីថា…

ខ្ញុំបានសច្ចាប្រណិធាននឹងរ៉ស៊ូលុលឡោះ ﷺ លើការធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ហើយត្រូវបញ្ឈរសឡាត បរិច្ចាគហ្សាកាត់ ស្តាប់បង្គាប់និងគោរពតាម ព្រមទាំងផ្តល់ដំបូន្មានដល់ជនមូស្លីមគ្រប់រូប។

អំពី ជើរៀរ ពិន អាប់ទុលឡោះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានសច្ចាប្រណិធាននឹងរ៉ស៊ូលុលឡោះ ﷺ លើការធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ហើយមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ ហើយត្រូវបញ្ឈរសឡាត បរិច្ចាគហ្សាកាត់ ស្តាប់បង្គាប់និងគោរពតាម ព្រមទាំងផ្តល់ដំបូន្មានដល់ជនមូស្លីមគ្រប់រូប។

[صحيح] [متفق عليه]

الشرح

សហាហ្ពាត់ម្នាក់របស់ណាពី ﷺ គឺជើរៀរ ពិន អាប់ទុលឡោះ رضي الله عنه បានរាយការណ៍ថា គាត់បានប្តេជ្ញា និងធ្វើកិច្ចសន្យាជាមួយណាពី ﷺ លើការមានជំនឿលើអល់ឡោះជាម្ចាស់តែមួយគត់ ប្រតិបត្តិសឡាតដែលជាកាតព្វកិច្ចទាំងប្រាំពេលក្នុងមួយថ្ងៃមួយយប់ដោយគោរពតាមលក្ខខណ្ឌ គោលគ្រឹះ(រូកុន) ប្រការចាំបាច់(វ៉ាជិប) និងប្រការគួរគប្បី(ស៊ូណិត)របស់វា ហើយត្រូវបរិច្ចាគហ្សាកាត់ដែលជាកាតព្វកិច្ច ដែលវាជាការគោរពសក្ការៈផ្នែកទ្រព្យសម្បត្តិដោយយកពីអ្នកមាន ហើយផ្តល់ទៅឱ្យអ្នកក្រីក្រ និងអ្នកទាំងឡាយដែលមានសិទ្ធិទទួលហ្សាកាត់ ព្រមទាំងត្រូវគោរពតាមថ្នាក់ដឹកនាំ ហើយនិងផ្តល់ដំបូន្មានល្អដល់មូស្លីមគ្រប់រូបតាមរយៈការព្យាយាមធ្វើអ្វីដែលផ្តល់ផលប្រយោជន៍ដល់ពួកគេ ផ្តល់នូវសេចក្តីល្អដល់ពួកគេ និងការពារប្រការអាក្រក់ពីពួកគេ ទាំងតាមរយៈពាក្យសម្តី និងកាយវិការ។

فوائد الحديث

សារៈសំខាន់នៃការប្រតិបត្តិសឡាត និងការបរិច្ចាគហ្សាកាត់ ហើយវាទាំងពីរ គឺជាគោលគ្រឹះនៃសាសនាអ៊ីស្លាម។

សារៈសំខាន់នៃការផ្តល់ដំបូន្មាន និងណែនាំគ្នាទៅវិញទៅមករវាងអ្នកមូស្លីម រហូតដល់រ៉ស៊ូលុលឡោះ ﷺ បានឱ្យសហាហ្ពាត់ رضي الله عنهم ធ្វើសច្ចាប្រណិធាននឹងប្រការនេះ។

التصنيفات

Virtue of Prayer