“តើម្នាក់ៗក្នុងចំណោមពួកអ្នក…

“តើម្នាក់ៗក្នុងចំណោមពួកអ្នក គឺអ្នកដែលងើបក្បាលរបស់ខ្លួនមុនអ៊ីម៉ាំនោះមិនខ្លាចអល់ឡោះធ្វើឲ្យក្បាលរបស់គេក្លាយជាក្បាលសត្វលា ឬធ្វើឲ្យរូបរាងរបស់គេក្លាយជារូបរាងសត្វលាទេឬ?”

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “តើម្នាក់ៗក្នុងចំណោមពួកអ្នក គឺអ្នកដែលងើបក្បាលរបស់ខ្លួនមុនអ៊ីម៉ាំនោះមិនខ្លាចអល់ឡោះធ្វើឲ្យក្បាលរបស់គេក្លាយជាក្បាលសត្វលា ឬធ្វើឲ្យរូបរាងរបស់គេក្លាយជារូបរាងសត្វលាទេឬ?”

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានបញ្ជាក់ពីទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអ្នកដែលងើបក្បាលមុនអ៊ីម៉ាំរបស់ខ្លួន ដោយអល់ឡោះនឹងធ្វើឲ្យក្បាលរបស់ជននោះក្លាយជាក្បាលលា ឬធ្វើឲ្យរូបរាងរបស់ជននោះក្លាយជារូបរាងសត្វលា។

فوائد الحديث

មានបួនករណីសម្រាប់ម៉ាក់មុមដែលសឡាតពីក្រោយអ៊ីម៉ាំ៖ បីករណីត្រូវបានហាមឃាត់គឺ ការធ្វើមុនអ៊ីម៉ាំ ការធ្វើព្រមគ្នានឹងអ៊ីម៉ាំ និងការយឺតយូរក្នុងការធ្វើតាមអ៊ីម៉ាំ។ ចំណែកអ្វីដែលត្រឹមត្រូវ គឺការធ្វើជាបន្តបន្ទាប់តាមអ៊ីម៉ាំ។

ចាំបាច់លើម៉ាក់មុមត្រូវធ្វើតាមអ៊ីម៉ាំក្នុងពេលសឡាត។

ព្រមានអំពីការប្តូររូបរាងរបស់អ្នកដែលងើបក្បាលរបស់ខ្លួនមុនអ៊ីម៉ាំទៅជារូបរាងសត្វលា គឺជារឿងដែលអាចកើតឡើងបាន ហើយវាជាទម្រង់មួយនៃការផ្លាស់ប្តូររូបរាង។

التصنيفات

Rulings of the Imam and Followers in Prayer