“ជនមូស្លីមគ្រប់រូបដែលពេលណាសឡាតដែលជាកាតព្វកិច្ចមកដល់ រូបគេយកវូហ្ទុបានយ៉ាងល្អ ព្រមទាំងមានភាពស្មឹងស្មាធ…

“ជនមូស្លីមគ្រប់រូបដែលពេលណាសឡាតដែលជាកាតព្វកិច្ចមកដល់ រូបគេយកវូហ្ទុបានយ៉ាងល្អ ព្រមទាំងមានភាពស្មឹងស្មាធ និងរូកុ(ក្នុងសឡាត)បានយ៉ាងល្អនោះ វានឹងជម្រុះចោលនូវបាបកម្មកាលពីមុន ដរាបណារូបគេមិនប្រព្រឹត្ដនូវបាបកម្មធំ។ ហើយប្រការនេះនឹងកើតមានពេញមួយឆ្នាំ”។

អំពី អ៊ូស្មាន رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនមូស្លីមគ្រប់រូបដែលពេលណាសឡាតដែលជាកាតព្វកិច្ចមកដល់ រូបគេយកវូហ្ទុបានយ៉ាងល្អ ព្រមទាំងមានភាពស្មឹងស្មាធ និងរូកុ(ក្នុងសឡាត)បានយ៉ាងល្អនោះ វានឹងជម្រុះចោលនូវបាបកម្មកាលពីមុន ដរាបណារូបគេមិនប្រព្រឹត្ដនូវបាបកម្មធំ។ ហើយប្រការនេះនឹងកើតមានពេញមួយឆ្នាំ”។

[صحيح] [رواه مسلم]

الشرح

ណាពី ﷺ លោកបានបញ្ជាក់ថា ជនមូស្លីមគ្រប់រូប នៅពេលវេលាសឡាតដែលជាកាតព្វកិច្ចបានមកដល់ គឺគេយកវូហ្ទុយ៉ាងល្អត្រឹមត្រូវ បន្ទាប់មក គេសឡាតដោយចិត្តស្មឹងស្មាធ(ឃូស្ហុ) ដោយដួងចិត្ត និងរាងកាយរបស់គេទាំងមូលផ្ចង់តម្រង់ទៅកាន់អល់ឡោះជាម្ចាស់ និងនឹកដល់ភាពធំធេងរបស់ទ្រង់ ព្រមទាំងបំពេញនូវកាយវិការសឡាត ដូចជាការរូកុ និងស៊ូជោតជាដើមបានយ៉ាងល្អ ពេញលេញ នោះការសឡាតនោះនឹងក្លាយជាការលុបលាងនូវបាបកម្មតូចៗរបស់គេដែលបានប្រព្រឹត្តកន្លងមក ដរាបណារូបគេមិនប្រព្រឹត្តបាបកម្មធំ។ ឧត្តមភាពនេះគឺមាននៅគ្រប់ពេលវេលា និងគ្រប់ការសឡាតទាំងអស់។

فوائد الحديث

ការសឡាតដែលអាចលុបលាងនូវបាបកម្មទាំងឡាយ គឺការសឡាតដែលខ្ញុំបម្រើរបស់អល់ឡោះយកវូហ្ទុយ៉ាងល្អត្រឹមត្រូវ ហើយប្រតិបត្តិសឡាតនោះដោយក្តីគោរពកោតខ្លាចដោយស្វែងរកការពេញចិត្តពីអល់ឡោះជាម្ចាស់។

ឧត្តមភាពនៃការគោរពសក្ការៈជាប់ជាប្រចាំ ហើយវាជាមូលហេតុមួយក្នុងការទទួលបានការអភ័យទោសចំពោះបាបកម្មតូចៗទាំងឡាយ។

បញ្ជាក់ពីឧត្តមភាពនៃការយកវូហ្ទុបានល្អត្រឹមត្រូវ ប្រតិបត្តិសឡាតបានល្អ និងមានភាពស្មឹងស្មាធ(ឃូស្ហុ)ក្នុងសឡាតនោះ។

សារៈសំខាន់នៃការជៀសវាងពីបាបកម្មធំដើម្បីទទួលបានការអភ័យទោសចំពោះបាបកម្មតូចៗ។

បាបកម្មធំមិនត្រូវបានលុបលាងឡើយ លើកលែងតែតាមរយៈការសារភាពកំហុស(តាវហ្ពាត់)ប៉ុណ្ណោះ។

التصنيفات

Virtue of Prayer