“នៅពេលដែលនរណាម្នាក់នៃពួកអ្នកទៅសឡាតជុមអាត់ ចូរឲ្យគេងូតទឹក”។

“នៅពេលដែលនរណាម្នាក់នៃពួកអ្នកទៅសឡាតជុមអាត់ ចូរឲ្យគេងូតទឹក”។

អំពី អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលនរណាម្នាក់នៃពួកអ្នកទៅសឡាតជុមអាត់ ចូរឲ្យគេងូតទឹក”។

[صحيح] [متفق عليه]

الشرح

ណាពី ﷺ លោកបានសង្កត់ធ្ងន់ថា ចំពោះអ្នកដែលមានបំណងទៅសឡាតជុមអាត់ ស៊ូណិតលើរូបគេគប្បីងូតទឹក ដូចជាការងូតទឹកសម្អាតកាយពីជូនុប។

فوائد الحديث

សង្កត់ធ្ងន់លើការងូតទឹកនៅថ្ងៃជុមអាត់(ថ្ងៃសុក្រ)។ ពិតណាស់ វាជាប្រការស៊ូណិតសម្រាប់អ្នកមានជំនឿ ហើយជាការប្រសើរ គប្បីងូតទឹកមុនពេលទៅសឡាតជុមអាត់។

ការយកចិត្តទុកដាក់ចំពោះអនាម័យនិងមានក្លិនល្អ គឺជាអត្តចរិតនិងជាសុជីវធម៌របស់ជនមូស្លីម។ ការបង្គាប់ប្រើនេះកាន់តែសង្កត់ធ្ងន់ថែមទៀតនៅពេលដែលមនុស្សជួបជុំគ្នា ជាពិសេស នៅពេលសឡាតជុមអាត់ និងពេលសឡាតរួមគ្នា(ជើម៉ាអះ)។

ហាទីស្ហនេះ គឺសំដៅលើអ្នកដែលមានកាតព្វកិច្ចត្រូវសឡាតជុមអាត់ ព្រោះពួកគេជាអ្នកដែលត្រូវមកចូលរួមសឡាត។

ស៊ូណិតលើអ្នកមកចូលរួមសឡាតជុមអាត់គប្បីមានភាពស្អាតបាត។ ដូច្នេះ គេត្រូវងូតទឹកដើម្បីកម្ចាត់ក្លិនមិនល្អពីរាងកាយ និងប្រើគ្រឿងក្រអូប។ ប៉ុន្តែ ប្រសិនបើគ្រាន់តែយកវូហ្ទុ ក៏គ្រប់គ្រាន់ដែរ។

التصنيفات

Ritual Bath, Jumu‘ah (Friday) Prayer