إعدادات العرض
“តើអ្នកមានឮការអាហ្សាន(ប្រកាសហៅ)សឡាតដែរឬទេ”? គាត់បានឆ្លើយថា៖ បាទឮ។ លោកក៏បានមានប្រសាសន៍ថា៖ “បើដូច្នេះ…
“តើអ្នកមានឮការអាហ្សាន(ប្រកាសហៅ)សឡាតដែរឬទេ”? គាត់បានឆ្លើយថា៖ បាទឮ។ លោកក៏បានមានប្រសាសន៍ថា៖ “បើដូច្នេះ ចូរអ្នកឆ្លើយតបចំពោះការប្រកាសហៅ”។
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ មានបុរសពិការភ្នែកម្នាក់បានទៅជួបណាពី ﷺ ហើយនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ខ្ញុំគ្មានអ្នកនាំផ្លូរទៅម៉ាស្ជិតទេ ដោយគាត់សុំរ៉ស៊ូលុលឡោះ ﷺ លើកលែងឲ្យគាត់សឡាតនៅផ្ទះ។ ពេលនោះ លោកក៏បានអនុញ្ញាតឲ្យគាត់។ នៅពេលដែលគាត់បែរត្រឡប់ទៅវិញ លោកក៏បានហៅគាត់ ហើយសួរថា៖ “តើអ្នកមានឮការអាហ្សាន(ប្រកាសហៅ)សឡាតដែរឬទេ”? គាត់បានឆ្លើយថា៖ បាទឮ។ លោកក៏បានមានប្រសាសន៍ថា៖ “បើដូច្នេះ ចូរអ្នកឆ្លើយតបចំពោះការប្រកាសហៅ”។
الترجمة
العربية Bosanski English Español فارسی Français Bahasa Indonesia Русский Türkçe اردو हिन्दी Tagalog 中文 বাংলা ئۇيغۇرچە Kurdî Português മലയാളം తెలుగు Kiswahili தமிழ் မြန်မာ ไทย 日本語 پښتو Tiếng Việt অসমীয়া Shqip Svenska Čeština ગુજરાતી Yorùbá Nederlands සිංහල Hausa دری Magyar ಕನ್ನಡ Кыргызча Lietuvių Kinyarwanda नेपाली Română Српски Soomaali Deutsch Moore Українська Български Wolof Azərbaycan ქართული тоҷикӣ bm Македонски አማርኛ Malagasyالشرح
បុរសពិការភ្នែកម្នាក់បានទៅជួបណាពី ﷺ ហើយនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ខ្ញុំគ្មានអ្នកជួយដឹកដៃខ្ញុំទៅម៉ាស្ជិតដើម្បីសឡាតដែលជាកាតព្វកិច្ចទាំងប្រាំពេលនោះទេ។ គាត់មានបំណងសុំណាពី ﷺ អនុញ្ញាតឲ្យគាត់អាចបោះបង់សឡាតរួមគ្នា(ជើម៉ាអះ)។ ពេលនោះ ណាពី ﷺ ក៏បានអនុញ្ញាតឲ្យគាត់។ ក៏ប៉ុន្តែនៅពេលដែលបុរសនោះបែរខ្នងត្រឡប់ទៅវិញ ណាពី ﷺ ក៏បានហៅបុរសនោះមកវិញ ហើយសួរថា៖ តើអ្នកមានឮការអាហ្សានប្រកាសហៅទៅសឡាតដែរឬទេ? បុរសនោះបានឆ្លើយថា៖ បាទឮ។ ពេលនោះ លោកក៏បានមានប្រសាសន៍ថា៖ បើដូច្នេះ ចូរអ្នកឆ្លើយតបចំពោះអ្នកដែលប្រកាសហៅឲ្យទៅសឡាត។فوائد الحديث
ចាំបាច់ត្រូវសឡាតរួមគ្នា(ជើម៉ាអះ) ពីព្រោះការលើកលែងមិនត្រូវបានលើកមកនោះឡើយ លុះត្រាតែវាជារឿងដែលចាំបាច់និងជាកាតព្វកិច្ច។
ប្រសាសន៍របស់លោក៖ “បើដូច្នេះ ចូរអ្នកឆ្លើយតប”ចំពោះអ្នកដែលបានឮការអាហ្សាន គឺជាភស្តុតាងបញ្ជាក់ពីភាពជាកាតព្វកិច្ចនៃការសឡាតរួមគ្នា ពីព្រោះជាគោលការណ៍ ការបង្គាប់ប្រើ គឺបង្ហាញពីភាពជាកាតព្វកិច្ច។